"ហ្នឹងហ្អេ៎...បៀតស៍? ? ? "អរហ្គឹស គួចចិញ្ចេីមមេីលទៅនាយកម្លោះដែលងាកមកញញឹមដាក់ខ្លួនបន្តិចហាក់ដូចជាបានលឺ អរហ្គឹស ហៅឈ្មោះរបស់គេអញ្ចឹង!
"អាហាហា៎...សួស្ដី បៀតស៍ នេះ អរហ្គឹស ជាដៃគូររបស់ឯង"លោកមីន ដែលជាម្ចាស់ ក្រុមហ៊ុនក៏ដូចជាម្ចាស់កម្មវិធីនេះ កាលបេីក្រលេកឃេីញ អរហ្គឹសហេីយ បង្វិលខ្លួនបៀតស៍ អោយទៅជួបគេភ្លែត៕
"ស..,សួស្ដី"អរហ្គឹស ញញឹមមិនសម នាយខំប្រឹងងាករកមេីល នាយ ឡេសស៍ និង ស៉ីក្រេតដែល តែមិនដឹងនាយ ទាំងពីរនាក់នោះបាត់ទៅណាសោះលឿនដូចព្យុះ។
"និយាយគ្នាលេងចុះណា"លោកមីន ដេីរចេញពីទីនោះទុកឱកាសអោយពួកគេទាំងពីរនិយាយគ្នា ទោះបីជាទូទៅ ដៃគូរប្រកួតប្រជែងគួរតែនៅឆ្ងាយគ្នា ស្អប់គ្នាក៏ដោយ។
"ហ...ហាស? ? និយាយអីគេមិនមែនមិត្តខ្ញុំ-"អរហ្គឹស និយាយមិនទាន់ចប់ស្រួលបួលផង លោកមីន ដេីរចេញទៅត្រុុយ ទុកអោយពួកគេនៅក្នុងបរិយាកាសដ៏តានតឹងមួយនេះ
"មិនគួរអោយជឿសោះថា រាងតូចច្រមិចដូចជាឯងជាអ្នកប្រណាំងម៉ូតូ តំណាងឲ្យប្រទេសកូរ៉េ"បៀតស៍ កាត់ផ្ដាច់ភាពស្ងប់ស្ងាត់ដោយបោះប្រយោគមិនគួរអោយចង់លឺទៅកាន់ អរហ្គឹស ឯនាយតូចនោះ ក៏ងេីយមកមេីលមុខគេខ្វាច់។
"កុំចេះ! មិនស្រួលមាឌធំ ដូចគោបា ដូចជាឯងត្រូវខ្ញុំយកឈ្នះក៏ថាបានដែរ"អរហ្គឹស បោះសម្ដីទៅវិញថែមទាំងព័ត៌នាអំនួតតាមរយះក្រសែភ្នែករបស់គេ៕ បៀតស៍ គ្រាន់តែលឺនាយតូចនិយាយភ្លាមក៏ផ្ទុះសំណេីចចេញភ្លែតលេីកដៃខ្ទប់មាត់សេីចរលាក់ខ្លួន ធ្វេីអោយ អរហ្គឹស ចាប់ផ្ដេីមក្ដៅស្លឹកត្រចៀក មេីលទៅគេទាំងក្ដៅក្នុងចិត្ត។
"ខ្ញុំគិតថា យល់ល្អទៅសម្រាកនៅផ្ទះថែទាំស្បែកដ៏ម៉ដ្ឋ របស់ឯងបន្ថែមទៀតចុះ កុំចាំដល់ថ្ងៃខ្ញុំកៀរទេីបមកសុំដកខ្លួនចេញណា"បៀតស៍ អូសម្រាមដៃថេីរៗលេី ដេីមដៃរបស់ អរហ្គឹស ធ្វេីអោយនាយដកដៃចេញពីគេយ៉ាងរហ័ស។
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...