ព្រះចន្ទចាប់ផ្ដើមបម្លាស់ទីដល់ពេលព្រះអាទិត្យបង្ហាញវត្តមានម្ដង។ ពន្លឺរស្មីចាំងមកចំ នាយកម្លោះដែលកំពុងតែអោបអ្នកម្ខាងទៀតស្អិត តម្រូវអោយនាយលេីកដៃមកបាំងភ្លាមព្រោះមិនទាន់អាចទទួលយកពន្លឺដ៏ចញ្ចាចមួយនេះបាន។
"ពន្លឺចាំងម្ល៉េះថ្ងៃនេះ"ជេយ៍ ដកដៃពីការអោប ងេីបខ្លួនមកកាច់សរសៃដៃសរសៃជេីង ដោយមិនភ្លេចងាកមេីលទៅអ្នកដែលកំពុងគេងស្ដូកស្ដឹងគៀនខ្លួន។
"ជុងវ៉ុន ហា៎ភ្លឺហេីយ ក្រោកមកពួកយេីងទៅវិញ"ជេយ៍ អង្រួននាយល្អិតតិចៗតែ គេនៅបន្តបិទភ្នែកណែនជាប់ដូចមិនបានលឺសម្ដីគេសោះ។
"ជុងវ៉ុន បេីមិនក្រោកបងចាប់ថេីបអោយស្លេកហេីយណា~" ជេយ៍ វាយដៃជុងវ៉ុន តិចៗថែមទាំងញញឹមចង់រហែកថ្ពាល់ តែអ្នកម្ខាងទៀតគ្មានសូម្បីតែព្រិចភ្នែក។ ជេយ៍ ស្ងាត់មាត់ ដៃនាយលូកទៅចាក់ចង្កេះគេតិចៗ តែក៏នៅតែគ្មានប្រតិកម្មអ្វីបន្តិច។
"ជុងវ៉ុន! ! "ជេយ៍ ត្រកងអ្នកម្ខាងមកដាក់ក្នុងរង្វង់ដៃ ដៃដែលអោបចូលគ្នាក៏បានធ្លាក់ទៅលេីដីព្រូស ធ្វេីអោយជេយ៍ ធ្លាក់ថ្លើមក្ដុក មិនហ៊ានគិតអ្វីបន្តទៀតសោះ។ ដៃនាយលូកទៅជិតច្រមុះតូច ទាំងញ័រ ខ្យល់ដង្ហើមដែលធ្លាប់តែក្ដៅឧណ្ហៗពេលនេះ គ្មានបន្តិចទាល់តែសោះ។ ជេយ៍ ខាំមាត់នៅមិនចង់ទទួលស្គាល់ នាយដាក់ខ្លួនគេចុះថ្នមៗ សឹមផ្ដេកក្បាលទៅទ្រូងខាងឆ្វេងរបស់គេ
ដឹប! ដឹប!
ហេតុអីលេីកនេះមានតែចង្វាក់បេះដូងរបស់នាយ ដែលជាអ្នកលោត ហេតុអីមិនមានចង្វាក់បេះដូងរបស់ជុងវ៉ុន ដែរ? ? ជេយ៍ ងេីបក្បាលមកវិញ នាយលេីកដៃទាំងពីរមកខ្ទប់ថ្ងាស ទឹកភ្នែកកូនប្រុសស្រក់ចុះដោយឯកឯង បបូរមាត់នាយនៅតែញ័រទោះជានាយខាំវាជាប់ក៏ដោយ។
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...