#7

377 47 6
                                    

តុក! តុក!
"ស៊ុន​ហ៎ា​ បេីក​ទ្វារ​អោយម៉ាក់​បន្តិច​មេីល៍"ស្ត្រី​វ័យ​ចំណាស់​ បន្លឺ​នៅ​មុខ​បន្ទប់​កូន​ប្រុស​ពៅ​ ទាំង​សម្លេង​ញ័រ​ៗ​តាម​វ័យ​របស់​ខ្លួន។
ក្រាក!

បន្ទប់​ទ្វារ​ត្រូវ​បាន​បេីក​ដោយ​ដៃ​កូន​ប្រុស​ គាត់​ដេីរ​ចូល​ទៅក្នុង​ទាំង​ទឹក​មុខ​យ៉ាប់យ៉ឺន​ក្នុង​ចិត្ត​។ អ្នកស្រី​ គីម​ មេីលទៅ​កូន​ប្រុស​ដែល​ឈរ​បែរ​ខ្នងដាក់​លេវ​អាវ​ ​​ មិន​មាត់​អី​បន្តិច​

"កូន​ទៅ​ណា​មែន​ទេ​ ទាំង​ព្រឹក​ព្រលឹម​បែបនេះ"គាត់​ និយាយ​យ៉ាង​ស្រទន់​ខណៈដែល​ដាក់បង្គុយ​លេីពូក

"មាន​ការ"ពាក្យ​ពីរម៉ាត់​លឺ​ចេញ​ពី​ក្រអូម​មាត់​របស់​គេ​ នាយ​មិន​មាន​ចិត្តសូម្បី​តែ​ងាក​មក​មេីល​ម្ដាយ​បន្តិច​សោះ​ ទេីប
​អ្នកស្រី​ គីម​ ត្រូវ​បន្ថូរខ្យល់​ដង្ហើម​ដ៏តាន​តឹង​ចោល​

"ម៉ាក់​ធ្វេី​អាហារ-"ស៊ូនូ​ ក្រវីក្បាល​កាត់​សម្ដី​ម្ដាយ​ទាំង​ដែល​គាត់​និយាយ​មិន​ទាន់​ចប់សព្វ​គ្រប់​ផង​ ទេីប​បណ្ដាល​អោយ​ ស្ត្រី​ចំណាស់​ ដក​ដង្ហើម​ធំ​ម្ដងទៀត​

"ស៊ុន​ហា៎​ ម៉ាក់​ដឹង​ថា​កូន​ខឹង​នឹង​ម៉ាក់​ដែល​ហាមប្រាម​កូន​មិន​អោយ​ទៅ​ចូល​ប្រកួត​ ម៉ាក់​សុំទោស​ណា​ កុំ​ខឹង​នឹង​ម៉ាក់​ទៀត​បាន​ទេ​"អ្នក​ជាម្ដាយ​ កាន់ដៃ​កូន​ទាំង​ទឹក​មុខ​អង្វរករ​ ស៊ូនូ​ ងាក​មកមេីល​ម្ដាយ​ ទាំង​មុខ​ស្មេីធេង​ នាយ​ដក​ដៃ​ចេញ​មក​វិញ​ ទេីប​បន្ត​ការ​ធ្វើ​សក់​របស់ខ្លួន​ត

"ម៉ាក់​ធ្វេី​អញ្ចឹង​ព្រោះ​បារម្ភ​ពី​កូន​ ម៉ាក់​មិន​ចង់​អោយ​កូន​មាន​របួស​ ម៉ាក់​មិន​ចង់​អោយ​កូន​ត្រូវ​ចំណាយ​កម្លាំង​ទៅលេី​រឿងអស់​នោះ​ ហេីយម៉ាក់​ក៏មិន​ចង់​បាត់​បង់​មនុស្ស​ដែល​ម៉ាក់​ស្រលាញ់​​ម្នាក់​ទៀតទេ! ! "អ្នកស្រី​ គីម​ ស្រដី​ទាំង​ទឹក​ភ្នែក​ កណ្ដាល​ព្រឹក​ព្រហាម​។  ស៊ូនូ​ ឈរ​ធ្មឹង​ស្ដាប់​សម្លេង​ខ្សឹកខ្សួល​របស់​ម្ដាយ​ បាន​មួយ​សន្ទុះ​ទេីប​គេ​ទាញ​អាវ​ក្រៅ​ និង​ ប្រអប់​ធំ​មួយ​ដេីរ​ចេញ​ទៅ​បាត់​ ទាំង​មិន​ខ្វល់​ពី​ រាង​ចំណាស់​អង្គុយ​ខ្ទប់​មុខ​យំនៅ​ គៀននោះសោះ៕

BEATS AUGUST | JAKEHOONWhere stories live. Discover now