#5

454 61 12
                                    

"អរគុណ​អ្នកគ្រប់គ្នា​ អរគុណ​ច្រេីន​សម្រាប់​ថ្ងៃ​នេះ​"បៀតស៍​ អោន​គោរព​ក្រុម​ការងារម្ដងមួយៗ​ បន្ទាប់​ពី​ការ​ថត​របស់​ពួកគេ​បាន​បញ្ចប់​

"បៀតស៍! ឯណា​ដៃ​គូឯង"សម្លេង​ដែល​ បៀតស៍​ ស្គាល់​ច្បាស់​ដូចជា​ថ្ងៃ​ ស្រដី​មក​កាន់​គេ​ពី​ខាង​ក្រោយ​ខ្នង​ទេីប​គេ​ងាក​ទៅ​មេីល​យឺតៗទាំង​ដឹង​ពី​បំណង​ម្ចាស់​សំឡេង​ស្រាប់​

"អរហ្គឹស​ គេ​ចូល​ទៅ​បន្ទប់ទឹក​ ចុះ​លោកព...លោកថៅ​កែ​ មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​ហ្អេ៎? ? "

"ចុះនិយាយ​អញ្ចឹង​ គិតយ៉ាង​ម៉េច​ដែល​វិធី​ដែល​ពួកយេីង​និយាយ​គ្នាកាល​ពី​ម្សិល​ មាន​ចំណាប់អារម្មណ៍​ទេ? "លោក​ថៅកែ​សួរ​ដោយ​មិនភ្លេច​ ដាក់​ដៃ​លេី​ស្មា​របស់​បៀតស៍

"ខ្ញុំ​ព្រម​ធ្វេី​តាម​លោក"

"អាហាសហា ល្អៗ​ ដូចដែល​យេីង​ស្មា​នមិន​ខុស​មែន...អញ្ជឹង​ក្បាច់​ចាស់ៗរបស់ឯងយក​មក​សារេី​ ធ្វេី​វា​ម្ដង​ទៀត​មក​ណា​ ក្រែង​ល៎​ វាបាន​ផល​ដូចពីលេីក​មុនៗ"គាត់​ញញឹម​ លោក​ទះ​ស្មា​ បៀតស៍​ ថ្នមៗទេីប​ដេីរចេញពី​ទីនោះសម្ដៅ​ទៅកាន់​ឡាន​ ខ្មៅទំនេីប​ចត​ចាំខាង​មុខ​ក្រុមហ៊ុន​ស្រាប់​​ដោយ​មាន​ បៀតស៍​ អម​ខាង​ឆ្វេង​ដៃ​៕​

"ជេគ! "សុងហ៊ុន​ ក្រលេក​ទៅ​ឆ្វាច់​ ឃេីញ​អ្នក​ដែល​ដេីរ​ចេញ​ពី​បន្ទប់​ទឹក​ដូចជា​ប្រញាប់​ៗទៅ​ទីណា​មួយ​ ទេីប​នាយ​ហៅ​កាត់​

"ហ...ហាស? ? "ជេគ​ ងាក​មក​វិញ​ ធ្វេី​មុខ​ឆ្ងល់មិនដឹង​រឿង​​ ទាំង​ដែល​មិញ​ខំ​ប្រឹង​គេចសោះ​

"ទៅ​ញ៊ាំអីទេ​ ខ្ញុំ​ជូនទៅ"សុងហ៊ុន​ ប្រុង​នឹង​ដេីរ​ទៅ​ជិត​គេ​ហេីយ​ តែជេគ​លេីកដៃ​មក​បញ្ឈប់​ដំណេីរ​គេ​ ធ្វេី​អោយ​សុងហ៊ុន​ គួចចិញ្ចេីម​ឆ្ងល់​ភ្លាម។

"មិន​បាច់​ទេ​ ខ្ញុំចេះ​ទៅខ្លួនឯងហេីយ"ជេគ ងាក​ទៅ​ថា​អោយ​ទាំង​​ដៃ​អោប​របស់​របរ​ជាប់​៕​ សុងហ៊ុន ញញឹម​ស្រទន់​ដាក់​ជេគ​ នាយ​នៅ​តែ​បន្ត​ដំណេីរ​ខ្លួន​ឆ្ពោះទៅ​រក​ ទោះ​បី​ជា​កម្លោះ​នោះ​ថយ​ក្រោយ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ក៏ដោយ​

BEATS AUGUST | JAKEHOONWhere stories live. Discover now