តុ! តុ!
"បងហ៊ុន! ! ! "
"នោះស៊ុន មកហេីយទេដឹង នេះយេីងគួរតែស្ដីអោយឯងទេ រៀបចំម៉ោងមិនដឹងម៉ោងណាអោយប្រាកដ យេីងខលទៅមិញនេះ...." សុងហ៊ុន ដេីរទៅបេីកទ្វារបណ្ដើរ ឆ្លៀតមកថាអោយម្ចាស់ផ្ទះបណ្ដេីរ តែត្រូវឈប់ធ្មឹង និយាយក៏មិនចេញធ្វេីអីក៏មិនកេីត ពេលឃេីញអ្នកនៅខាងមុខទ្វារនេះមិនមែនជាស៊ូនូ ទៅវិញ"កេីតអីវេីយ"ជេយ៍ ដេីរមកមេីលពេលស្ងាត់សម្លេងសុងហ៊ុន គ្រាន់តែដេីរមកដល់ជិតប្អូនភ្លាម ក៏ត្រូវគាំងខ្លួនមិនចាញ់គ្នាប៉ុន្មាន
"សួស្ដី"រ៉េហ្គូស ញញឹមចុងមាត់ ដេីរជ្រៀតខ្លួនអ្នកទាំងពីរចូលទៅអង្គុយមុន ទាំងមិនសុំជេយ៍ ដែលជាម្ចាស់ផ្ទះសោះ
"គ...គឺគាត់ជាអ្នកសុំខ្ញុំមកទេណា ខ្ញុំមិន-"
"អ្នកណាអោយនាំគេមក ឯងក៏ដឹងថារឿងនេះគឺមានតែពួកយេីងបីនាក់មិនចឹង! ! " នាយកាត់សម្ដីស៊ូនូ ដែលបម្រុងនឹងប្រាប់មូលហេតុទៅហេីយ ចិញ្ចេីមក្រាស់ត្រូវគួចចូលគ្នាសឹងតែខ្លាចជាបន្ទាត់ត្រង់មួយ
"អាហ៊ុន ស្ដាប់ស៊ុន និយាយសិនទៅ"ជេយ៍ លេីកដៃទៅដាក់លេីស្មាអោយនាយ ធូរអារម្មណ៍បន្ដិច ព្រោះពេលនេះសុងហ៊ុន ដូចជាចាប់ផ្តើមខឹងខ្លាំង
"មិនស្ដាប់ទេវេីយ ហេតុផលស្អីទៅត្រូវនាំអ្នកក្រៅមកស្ដាប់រឿងបងប្អូនឯងនោះ"នាយតម្លេីងសម្លេង ធ្វេីអោយរ៉េហ្គូស អង្គុយលេីសាឡុងនោះ ភ្ញាក់ក្រញាងបន្តិច
"អេ៎! ខ្ញុំស្មានថាខ្ញុំនៅមានសិទ្ធិដូចជាកាលពីមុនទៀត នេះសុងហ៊ុន បំភ្លេចខ្ញុំចោលហេីយហ៎? ? " រ៉េហ្គូស ដេីរមកផ្អែកស្មាលេីជញ្ជាំង នាយនៅតែរក្សាស្នាមញញឹមគួរអោយស្អប់មួយនោះ មកបង្ហាញសុងហ៊ុន ជានិច្ច
"រ៉េហ្គូស ខ្ញុំមិនដឹងថាឯងមកតាំងពីពេលណាម៉ោងណាថ្ងៃណាទេ តែខ្ញុំដឹងថាឯងនេះមកមានបំណងអ្វី ខ្ញុំសុំចិត្តឯងចេញទៅក្រៅវិញបានទេ ឯងក៏ដឹងថាអាហ៊ុន នេះមិនចង់ឃេីញមុខឯង"ជេយ៍ បែរខ្លួនមកនិយាយទៅរ៉េហ្គូស ទោះបីជា រ៉េហ្គូស នៅតែសម្លឹងមុខសុងហ៊ុន ជាប់មិនងាកមកខ្លួនក៏ដោយ
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...