#17

349 41 7
                                    

ឈូ! ! ! !
ឧតុនិយម​រៀប​រាប់​មិនចេះ​ខុស​ មេឃ​ដែល​ខ្មៅបិទបាំង​ដោយ​ពពក​ក៏ស្រាប់​បង្អុរ​ភ្លៀង​ចុះមក​ បាចសាច​ពេញ​ផែន​ពសុធា​ មនុស្សម្នា​នាំ​គ្នា​បិទ​បង្អួច​ក្នុង​បន្ទប់​រៀងខ្លួន​ ផ្ទុយ​ស្រឡះ​ពី​ មិត្ត​ទាំង​ពីរ​បែរ​ជា​ឈរ​ទទួល​ឆ័ត្រ​ក្រោម​ដំណក់​ទឹកភ្លៀង​នៅ​លេី​ដំបូល​ឯនេះវិញ​។ ជុងវ៉ុន​ ផ្អៀង​ខ្លួន​ទៅ​លេី​បង្កាន់​ដៃ​មេីល​ទៅ​អ្នក​កំពុង​អង្គុយ​លេីកៅអី​ទាំង​ស្ងៀម​ស្ងាត់​បែបនោះ​ នាយ​ក៏ស្ងៀមស្ងាត់តាម​

"ទោះ​ជាមេីលមុខ​ខ្ញុំ​យូរ​ប៉ុណ្ណា​ក៏ខ្ញុំ​មិន​ចាំ​ឯង​ជា​អ្នក​ណា​ដែរ"នីគី​ និយាយ​ខ្សាវៗ​ ភ្លៀង​លឺ​ដូចជា​ផ្ទុះមេឃ​មិនបាន​ធ្វេីអោយ​ជុងវ៉ុន​ លឺ​សម្ដី​របស់គេ​បន្តិច។

"គ្រាប់ភ្លៀង​ធំទេ?? "​ នីគី​ ងាក​មកមេីល​គេ​ទាំង​ជ្រួញ​ចិញ្ចើម​ ឃេីញ​នាយ​ម្នាក់នេះ​សួរគេបែបនេះ​ នាយ​ក៏មិន​ដឹង​ឆ្លេីយ​យ៉ាង​ម៉េច​ទេីប​ អេីត.ក​មេីល​ទៅ​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​ចុះ​មក​លឺ​សម្លេង​ដូចជា​គ្រាប់​បែក(គ្រាប់​ភ្លៀង​ធំពេក)

"ធំ"​

"ខ្ញុំ​ជឿ​ហេីយ​ថា​ ឯងភ្លេចខ្ញុំ"ជុងវ៉ុន​ ងក់ក្បាល​ រឹតតែ​អោយ​នីគី​នេះ​ឆ្ងល់​លេីស​ដេីម​ មិន​យល់​គេ​ចង់​និយាយ​ពីអី

"បានន័យថាម៉េច? ? ក្រែង​ឯងសួរខ្ញុំ​ថា​ គ្រាប់​ភ្លៀង​ធំទេ​មិនចឹង​ នេះខ្ញុំ​ឆ្លេីយ​តាមការ​មេីល​ឃេីញ​ហេីយតេី"

"ជា​ធម្មតា​ឯងមិនដែល​ឆ្លេីយ​បែបនោះ"​

"ខ្ញុំ​ឆ្លេីយ​យ៉ាងម៉េច​វិញ​ទៅ? ?"

"មិន​ប្រាប់​ទេ​ខ្ញុំ​ចាំ​ អោយឯងចងចាំ​មកវិញ​ដោយ​ខ្លួនឯង​ចុះ​ តែ​ស្ដាយ​ណាស់​មិន​គួរ​ណា​ឯង​ភ្លេចពាក្យ​ប្រចាំ​ត្រកូល​យេីង​បែបនោះ"ជុងវ៉ុន​ ពេបមាត់​ ប៉ុន្តែ​ក៏មិន​បាន​អោយ​នីគី​ នេះ​មាន​អារម្មណ៍​ធម្មតា​ឯណា​ បែរជា​ចង់​ដឹង​ចង់​លឺ​ខ្លាំង​ជាងមុន។

"ខ្ញុំ​សួរមែនណា​ ខ្ញុំ​និយាយ​យ៉ាង​ម៉េច? ? "នាយ​ចាប់​ដៃ​ជុងវ៉ុនជាប់​ អោយនាយ​បែរមកមេីល​ខ្លួន​។

BEATS AUGUST | JAKEHOONWhere stories live. Discover now