#13

316 40 11
                                    

ប្រាំ​ពីរ​ថ្ងៃ​កន្លង​ផុត​ទៅ​ លឿន​ដូចកុហក​ ប្រាំ​ពីរ​ថ្ងៃ​ដែល​នីគី​ សន្លប់​ ហេីយ​វា​ក៏គម្រប់​ប្រាំពីរ​ថ្ងៃ​ដែល​នាយ​ សុងហ៊ុន​ នេះ​មិន​ហេីប​មាត់​និយាយ​រក​ ជេគ​យេីង​មុនដែរ​ សូម្បីតែ​មេីល
មុខ​ក៏នាយ​មិនមេីលទាល់​តែ​សោះ​ ពេល​ខ្លះ​ចេញ​ពី​ផ្ទះបាត់ៗ​ យប់​ព្រលប់​ក៏បាត់​ពេល​ព្រលឹម​ទេីបឃេីញ​មក​វិញ​ ហេីយ​ខ្លះ​វិញ​ក៏ឃេីញ​មក​ធ្មឹង​ៗ​ ខ្លះ​ក៏ស្អុយ​ស្រា​ហួញ អោយ​ជេគ​ ដែល​ជា​ម្ចាស់​ផ្ទះ​ឯណេះ​ងេីប​បេីក​ទ្វារ​អោយ​រហូត​មិន​ក្រែង​ចិត្ត​នាយ​សោះ​ តែក៏យ៉ាង​ណា​ជេគ​ យេីង​នេះ​តាម​និយាយ​រក​គេ​មុន​រហូត​ មិន​ថា​ម៉ោង​3ម៉ោង​4​ ឃេីញសុងហ៊ុន​ ភ្លាម​គឺ​ចូល​ទៅ​គ្រា​ភ្លាម​ ប្រៀប​បាន​ទៅ​នឹង​កូន​ឆ្កែ​ដែលចូល​ទៅ​រាក់​ទាក់​ម្ចាស់​មិន​ដែល​ភ្លេច​។

"ហ៊េីយ! ! "អារម្មណ៍​ហាក់​ដូចជា​ល្ហល្ហេវ​សាបៗមាត់​យ៉ាង​ម៉េច​មិន​ដឹង​ ខ្លួន​ជា​មនុស្ស​និយាយ​ច្រេីន​ផង​ អោយ​មក​ធ្វេី​អី​ស្ងាត់​ៗមាត់​បែប​នេះ​ដូចជា​នៅ​មិន​បាន​យូរ​។
ទីង! សារ​ក្នុង​ទូរស័ព្ទ​លោតឡេីង​ អោយ​ជេគ​ប្រញាប់​ងេីប​ទៅ​មេីល​ក្រែងលោ​អ្នក​ខាង​នោះ​អាណិត​អាសូរ​នាយ​ ឆាតមក​នាយ​មុន​ម្ដង​  តែខុស​ពី​ការ​រំពឹង​ទុក​ស្រឡះ​ នោះ​បែរ​ជា​ឆាត​របស់​លោក​ឃីន​ទៅ​វីញ​

"ចូ​ល​រួមពិធីខួប​កំណេីត?? ហេីយ​ហៅ​ពួកខ្ញុំទៅរកអី"នាយ​លេីក​ចិញ្ចេីម​នឹកឆ្ងល់​ដល់​លោក​ផាក​នេះ​ ពិធី​ខួប​កំណេីត​របស់​គាត់​បែរ​ជា​ហៅ​ពួក​នាយ​ដែល​ជា​អ្នក​នៅ​ក្នុងក្រុមហ៊ុន​ សត្រូវ​ទៅ​វិញ​ ឬក៏ចង់​ធ្វេីអី​ទេ​ដឹង​

រីង! រីង! "អាឡូ...នៀក​ខ្ញុំ​ឆ្ងល់​គាត់​ហៅ​ពួកយេីង​ទៅ​ បានន័យ​យ៉ាង​ម៉េច​វិញ​ទៅ"​ ជេគ​ លេីក​ទូរស័ព្ទ​មក​ផ្អឹប​នឹង​ត្រចៀក​ដេីរចុះ​ដេីរឡេីង​ពេញ​ផ្ទះ

"ហ៊េីយ! ! ក្នុង​នាម​យេីង​ជា​អ្នក​នៅ​ក្នុង​វិស័យ​តែមួយ​ ចូលរួមទៅ​ ទៅ​តែ​20នាទី​អីចេញមក​វិញ​មក​"ខ្សែម្ខាង​ទៀត​បន្លឺ​ឡេីង​ ជេគ​ គិត​បន្តិច​ទេីប​យល់​ព្រម​តែម្ដង​ ពិធីខួបកំណេីត​ និង​ ពិធី​អបអរសាទរ​ លេសធ័រ​ធ្វេី​ឡេីង​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​ហេីយ​ ប្រាកដ​ជា​នាយហ៊ុន​នោះ​ទៅ​មិន​ខាន​ ចាំមេីល​ថ្ងៃ​នេះ​នាយ​ទៅ​និយាយ​អោយ​ដឹង​ស​ដឹង​ខ្មៅ​ម្ដង​។

BEATS AUGUST | JAKEHOONWhere stories live. Discover now