ងឺត!
ឡានពណ៌ក្រហម Mercedez ទច់ងក់នៅនឹងឃ្លាំងម៉ូតូរបស់ក្រុមហ៊ុនលោក ឃីន សម្រាប់តែអ្នកមានការប្រកួតអាចទៅមេីលម៉ូតូបាន។ កម្លោះទាំងបួនឈានជេីងចុះពីឡានទំនេីបដោយម្នាក់ៗមាន វ៉ែនតាខ្មៅជាប់ បោះជំហានវែងៗចូលទៅក្នុងទីងងឹតដោយមិនភ្លេចជះរាងសង្ហារទៅកាន់
អង្គរក្ស ឈរកៀសគ្នាបេីកផ្លូវអោយពួកគេចូល។"ម៉ូតូមួយនោះស្អាតណាស់"ជេគ ចង្អុលទៅម៉ូតូពណ៌ក្រហមឆេះម៉ូត ninja សំញែងរឹកនៅចំណោមម៉ូតូម៉ាកផ្សេងទៀត គ្រាន់តែពួកគេក្រលែកទៅភ្លាមក៏លាន់មាត់សរសើរពេញចិត្តភ្លែត។
"សមនឹងឯងណាស់! ! "ហ៉ីស៉ឹង និយាយពីក្រោយ មេីលទៅម៉ូតូធំមិនដាក់ភ្នែក
"ខ្ញុំក៏ស្រលាញ់ដែរអញ្ចឹង យកមួយហ្នឹងចុះ"នីគី ងក់ក្បាលងាកទៅអង្គរក្សមាឌធំម្នាក់អោយពួកគេដឹង ទេីបគ្នាពួកគេប៉ុន្មានអ្នកទៀតយកផ្លាកឈ្មោះ ស៉ីក្រេត មកដាក់ពីលេីដៃម៉ូតូតំណាងថាម៉ូតូនេះជារបស់គេ។
"មិនហាត់សមទេហ្អេ មេីលទៅដូចជាជឿជាក់ដល់ហេីយតេីនេះ"ហ៉ីស៉ឹង និយាយ
"ជិះម៉ូតូអោយហាត់សមអីបង គេប្រកួតពេលល្ងាចទេតេី ចាំខ្ញុំនេះរៀនជិះអោយស្និទ្ធពេលព្រលឹម"
"ថ្ងៃស្អែកបងទៅយឺតបន្តិចហេីយចាំការប្រកួតដំណើរការកន្លះម៉ោងបងទៅ"ហ៉ីស៉ឹង និយាយលាយឡំសំណេីចអោយគ្នីគ្នានេះបានសេីចកុំអោយភ័យពេកនៅថ្ងៃស្អែកនេះ។ ពួកគេនិយាយគ្នាពីនេះនោះ ដេីរចេញពីឃ្លាំងទុកម៉ូតូមកអង្គុយក្នុងឡានវិញ ដោយមិនដឹងថានៅខាងក្នុងឃ្លាំងកំពុងមានរឿងអ្វីសោះ។
ឈិច! ពឹប! ពឹប! ពឹប! សម្លេងដំ សម្លេងកាត់លឺពេញក្នុងឃ្លាំងកំឡុងពេលគ្មានមនុស្សនៅសោះ នាយមាឌដំបងបីបួននាក់ធ្វេីការតាមចៅហ្វាយបញ្ជាទាំងស្វិតស្វាញ រហូតដល់រួចការរបស់គេអស់ ទេីបនាំគ្នាចេញពីនោះ ដោយគ្មានអ្នកចាប់អារម្មណ៍បន្តិច!
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...