#9

322 44 0
                                    

ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​គម្លាត​រវាង​ នីគី​និង​ស៊ូនូ​ ហាក់ដូចជា​គ្មាន​ទាល់​តែ​សោះ​ ជា​រៀងរាល់​ព្រឹក​កម្លោះ​តូច​នេះ​តែង​តែ​មក​ រក​នីគី​ មិន​លុះថ្ងៃ​ដោយ​យក​លេស​ថា​ធ្វេី​នេះ​ធ្វេី​នោះ​ ថែម​ទាំង​ ភ្ជាប់​ស្ករគ្រាប់​ពីរបី​មក​ជា​មួយ​ផង​។

ថ្ងៃ​នេះ​ក៏មិន​ខុស​អី​ពី​សព្វ​មួយ​ដង​ គ្រាន់​តែ​លឺ​កណ្ដឹង​រោទ៍​មុខ​ផ្ទះ​ភ្លាម​ អេគី​ រត់​ទៅ​បេីក​ទ្វារ​ភ្លែតដោយ​ដឹង​ក្នុង​ចិត្តទៅ​ហេីយ​ថា​ អ្នកនៅ​ខាង​មុខជានរណា។

ក្រាក! "បង​ស៊ុន! ! ! "​អេគី​ បេីកទ្វារ​អោយ​ធំ​មិន​ទាន់​ស្រួល​បួល​ផង​ហក់​ទៅតោង​កនាយ​មុន​ទៅ​បាត់​ ទេីប​នាយ​រហ័ស​ចាប់​នាងតូចវិញ​។

"នឹក​បងមែន​ទេ​ អោប​បង​ដល់ថ្នាក់​នេះ"ស៊ូនូ​ អោប​នាង​ជាប់​ ដៃបិទទ្វារ​ជិត​ មុននឹង​មក​ដោះ​ស្បែក​ជេីង​ អាវក្រៅ​ចេញ​ទុក​គៀននោះ​គ្មាន​ភ្លេច​សោះ​ថា​កន្លែង​នេះ​ទុក​អី​ កន្លែង​នោះ​ទុកអី​

"ចាំមេីលថាថ្ងៃ​នេះ​លោក​យក​អីមក​អោយ​ខ្ញុំទៀត"នីគី​ និយាយទាំង​ខ្លួន​ជាប់​អៀម​ដូចរាល់​ដង​ ទោះ​ជាស៊ូនូ​ មក​ផ្ទះ​គេ​រាល់​ថ្ងៃ​គ្មាន​ភាពឆ្គាំឆ្គងរវាង​គ្នានិង​គ្នា​ក៏ដោយ​ តែ​នីគី​ នៅ​តែ​គិត​ថា​ខ្លួន​មិ​ន​ស្និទ្ធស្នាល​រហូតអាច​ហៅ​នាយ​តូច​នេះ​ ឯង​ បាន​ដែរ។ ឯ​ស៊ូនូ​ លឺ​គេ​និយាយ​អញ្ចឹង​ក៏សេីចតិចៗ​ដក​យក​ប្រអប់​ស្ករគ្រាប់​មក​ដាក់​នៅ​ទូរ​ជិតនោះដែល​ពោរពេញ​ទៅ​ដោយ​ស្ករគ្រាប់​របស់​គេ​ដែល​ជូននីគី​។ ត្រូវហើយ​! មក​ទីនេះ​ប៉ុន្មាន​ថ្ងៃ​នាយ​ម្នាក់​នេះ​ ចេះ​តែ​សេីច​ ចេះ​តែ​ញញឹម​រហូត​ នីគី​ ឃេីញ​ម្ដង​ៗចង់​តែ​រត់​ទៅ​ចាប់​ថត​ផ្ដិត​ទុក​ពេញ​ជញ្ជាំង​ផ្ទះ​ កុំអោយ​ភ្លេច​ស្នាម​ញញឹម​មួយនោះ។

"ខ្ញុំ​រៀបចំ​បាយ​ហើយ​ៗតោះ! "នីគី​ ដេីរ​នាំ​ផ្លូវ​ពួកគេ​ទៅ​កាន់​ផ្ទះបាយដោយមាន​នាយកម្លោះ​ ពរ​ក្មេង​ស្រី​ពីក្រោយ​។
________

ការ​ពិសារ​បាយ​ព្រឹក​នា​ពេល​នេះ​ហាក់​បី​ដូចជា​ម្នាក់​ៗមាន​សិលា​មក​ជាប់​នៅ​ឯ.ក​គ្មាន​អ្នក​លឺ​មាត់​បង្កេីត​សន្ទនា​មុនសោះ​ អេគី​ សម្លឹង​មេីល​នាយ​ទាំង​ពីរ​ភ្លឹះៗ​ មិន​ដឹង​ថា​មក​ពី​រសជាតិ​ម្ហូប​ឆ្ងាញ់​ធ្វេីអោយពួកគេ​បាត់មាត់​ ឬក៏រង​ចាំ​នរណា​ម្នាក់បង្កេីត​សន្ទនា​មុន​ឡេីយ។

BEATS AUGUST | JAKEHOONWhere stories live. Discover now