#25

380 46 6
                                    

ឈូ! ! ! ! ភ្លៀង​ចាប់ផ្តើម​បង្អុរ​មក​មួយ​មេ​​ មេឃ​ដែល​ខ្មៅ​ទៅ​តាម​រយៈការ​ធ្វើ​អោយ​វាកាន់​តែ​ខ្មៅ​ស្រអាប់​មួយ​កម្រិត​ទៀត​ ជេគ​ អង្គុយ​នៅ​ក្នុង​បន្ទប់​រងចាំ​ សុងហ៊ុន​ និយាយ​ទូរស័ព្ទ​នៅ​ខាង​ក្រោមអោយ​ចប់​សិន​សឹម​ខ្លួន​ចុះទៅដែរ។ នាទី​ ប្រែ​ជាម៉ោង​ មួយ​ម៉ោង​ហេីយ​មួយម៉ោង​ទៀត​ មិនឃេីញ​សុងហ៊ុន​ ស្រែកហៅខ្លួនវិញ​សោះ​ ក្នុងចិត្ត​ចាប់ផ្តើម​បារម្ភ​ភ្លាម​ រហ័ស​ដេីរ​ចេញ​ពី​បន្ទប់​ចុះ​ទៅ​មេីល​នាយ នៅ​ខាង​ក្រោម​តែម្ដង។

"សុងហ៊ុន​អា៎! ហេតុ..."សម្ដីទាំង​ប៉ុន្មាន​ត្រូវ​ ជេគ​ លេប​ចូល​វិញ​ទាំងអស់​ ពេល​មកដល់​ក៏លឺ​ ឈ្មោះ​ខ្លួន​ក្នុង​ការ​សន្ទនា​រវាង​ពួកគេ​ទាំងពីរ​ ជេគ​ លបមេីល​បន្តិច​ ផ្ទៀង​ត្រចៀក​ទាំង​ចង់​ដឹង​។

"អឹម...ខ្ញុំ​នឹង​ចាក​ចេញ​នៅ​ថ្ងៃ​ស្អែក​ពេល​ដែល​គេ​កំពុង​តែ​គេង​ បាទ​ ខ្ញុំ​ដឹង​ហេីយ​ ខ្ញុំ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួត​លោក​ ពូ​កុំ​បារម្ភ​"សុងហ៊ុន​ និយាយ​ទាំងភ្នែក​សម្លឹង​ទៅ​ដំណក់​ទឹកភ្លៀង​ដែល​ស្រក់​ចុះ​មក​ រាប់​លាន​ដំណក់​ នេះ​ប្រហែល​ជា​សន្ធឹក​ភ្លៀង​លឺ​ខ្លាំង​ណាស់​ហេីយ​បាន​ ជា​នាយ​មិនដឹង​ពី​វត្តមាន​របស់​ ជេគ​ ទាល់តែ​សោះ។

"សុងហ៊ុន​ ឯង​អាច​មក​ឥលូវ​បាន​ទេ​ ហ្គាឡាសៀ​ ពេល​នេះ​មិន​ព្រម​ហូប​បាយ​ទាល់​តែ​សោះ​ ទន្ទេញ​ឈ្មោះ​ឯង​មិន​ឈប់"ខ្សែ​ម្ខាង​ទៀត​ស្រដី​មក​វិញ​ ដោយ​មាន​សំឡេង​ហ្គាឡាសៀ​ កំពុង​តែ​ហៅ​ឈ្មោះ​ប្រុស​កម្លោះ​នេះ​មិន​ឈប់។

"ខ្ញុំ​ចង់​នៅជាមួយជេយ៉ុន​ មុន​​ថ្ងៃ​ខ្ញុំចាក​ចេញ​មិន​បាន​ទេ​មែន​ទេ​ ថ្ងៃ​ស្អែក​ខ្ញុំ​ត្រូវ​ទៅ​ជួប​លោក​ពូ​ ដដែលទេតេី​ អោយ​ហ្គាឡាសៀ​ នាង​ទ្រាំ​សិន​ទៅ"

"អេ! នេះ​កុំ​ប្រាប់​ណា​ថា​ឯង​ស្រលាញ់​អា​ក្មេង​នោះ...អររ​ ប្រហែល​ជា​អញ្ចឹង​ហេីយ​ ព្រោះ​តាំង​តែ​ពី​ត្រលប់​ពី​ញ៉ូវយក​វិញ​ មិន​ដែល​​ឃេីញ​ក្បាល​ ឯង​មក​ជាន់​ទី​នេះ​សោះ​ ផាក​ សុងហ៊ុន​ កុំ​ថា​យេីង​អាក្រក់​ណា​ ប្រាប់​រឿង​ការពិត​ទៅ​ អាក្មេង​នោះ​ ហេីយ​ត្រឡប់​មក​វិញ​ ឥលូវ​នេះ! ! "​
ទឺត! ទឺត! លោក​ ផាក​ និយាយ​ដាច់​អហង្ការ​ មិន​ស្ដាប់​ពាក្យ​ដោះស្រាយ​របស់​ សុងហ៊ុន​បន្ត​ទៀត​ ក៏ផ្ដាច់​ទំនាក់ទំនង​យក។ សុងហ៊ុន​ លេីក​ដៃ​ជ្រោង​សក់​របស់​ខ្លួន​ នាយ​
លេីកកែវ​ស្រា​សល់​បន្តិច​មក​បង្ហេីយ​ មុននឹង​​បិទ​ទូរស័ព្ទ​ បែរ​ខ្លួន​ បំណង​ចង់​ឡេីង​ទៅ​ប្រាប់​ជេគ​ ខាងលេី​ តែ​ក៏ត្រូវ​គាំង​ស្ញេញ​ពេល​ឃេីញ​គេនៅ​ខាង​ក្រោយ​ខ្នង​ខ្លួន​ស្រាប់...

BEATS AUGUST | JAKEHOONWhere stories live. Discover now