តក់! តក់! តក់!
តំណក់ទឹកចេញពីក្បាលទឹកផ្កាឈូកធ្លាក់មកមិនដាច់សូរ បន្ទប់ហប់ជាប់សុទ្ធសឹងតែគ្មានខ្យល់ចេញចូលបន្តិចធ្វេីអោយលឺសម្លេងដកដង្ហើមចេញចូលបានច្បាស់ៗ។ កម្លោះបញ្ឈរជង្គង់អង្គុយក្នុងអាងងូតទឹកឯណេះវិញ ហាក់ដូចជាសញ្ជប់សង្ជឹង គិតដល់ខាងណាមួយ មិនដឹងខ្លួនសោះថាអង្គុយត្រាំទឹកបានយូរប៉ុណ្ណា។ផាំង! គន្លឹះទ្វារដែលបិទជិតរៀបរយប្រែទៅជាបាក់ខ្ទិចអស់។ សុងហ៊ុន បង្ហាញទឹកមុខព្រួយបារម្ភមេីលទៅអ្នកអោបជេីងមិនដឹងលឺរឿងទៅវិញ។
"ជេគ ក្រែងពួកយើងប្រញាប់ទៅមិនចឹងហ្អេ៎? ? អោយឆាប់ឡេីង នេះឯងចូលជិតមួយម៉ោងហេីយ ខ្ញុំលឺស្ងាត់ៗស្មានតែមានរឿងអីទេតេី"
"ខ្ញុំ...លែងទៅហេីយ.."សម្លេងខ្សាវៗ ធ្វេីអោយសុងហ៊ុន ចូលមកអង្គុយក្បែរអាងទឹកមេីលនាយមិនដាក់
"ហេតុអី?? ក្រែងឯងចង់ទៅមិនចឹង? ? "ជេគ ដកដង្ហើមធំមុននឹងនឹកឃេីញកាលពីពេលដែលហ៉ីស៉ឹង ខលមកនាយអម្បាញ់មិញនេះ....
+មួយម៉ោងមុនថ្ងៃរះរីង! រីង!
ជេគ រហ័សងេីបទៅលេីកទូរស័ព្ទទាំងរវេីរវាយ នាយយកវាមកផ្អឹបនឹងត្រចៀកបណ្ដេីរ ដេីរចេញពីទីនោះសម្ដៅទៅរានហាលរបស់ខ្លួនបណ្ដេីរ៕"ជេគ...បងស្រលាញ់ឯងណាស់"មិនទាន់ចូលទៅរានហាលស្រួលបួលក៏ស្រាប់តែលឺសម្ដីគេទៅបាត់ តែសម្លេងក្ងួរមួយនោះមិនបានអោយជេគ យកចិត្តទុកដាក់ស្ដាំបន្តិច។ នាយទាញកៅអីមកអង្គុយ សម្លឹងទៅវេហាស៍ពណ៌ទឹកក្រូចរៀបនឹងរះឯនោះវិញ មិននឹកស្មានថាពាក្យដែលហ៉ីស៉ឹង និយាយដំបូងគេគឺអញ្ចឹងសោះ..
"លឺបងនិយាយទេ"
"អឹម លឺ"
"បងស្រលាញ់ឯងមែន បងមិនបាននិយាយសម្ដៅទៅបងប្អូនប្រុស ក្ដីស្រលាញ់បងចំពោះឯងវាធំធេងណាស់ វាធ្វេីអោយបងមិនអាចសូម្បីតែចាត់ទុកឯងជាប្អូនប្រុសដូចគេដទៃ...បងដឹងថាឯងប្រាកដគិតថាបងស្រវឹង តែបងមិនបានស្រវឹង បងនិយាយចេញពីចិត្ត បងមិនចង់លាក់អារម្មណ៍បងចំពោះឯងទៀតទេ បេីបងកាន់តែលាក់វាកាន់តែឈឺ ឈឺបំផុតពេលឃេីញឯងស្និទ្ធស្នាលនឹងអ្នកដទៃដែលមិនមែនជាបង" អ្នកម្ខាងទៀតចាប់ផ្ដេីមស្ងាត់មាត់មិនចាញ់នឹងជេគ ដែលអង្គុយស្ដាប់ទាំងភាំងចិត្ត ដំណាក់កាលនេះហើយ អោយនាយគិតទៀតទេថា ហ៉ីស៉ឹង កំពុងតែស្រវឹង...
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...