#15

416 51 12
                                    

"ហ្អេ៎! ជេគ​ កុំ​ដេីរ​លឿនពេក"​ សុងហ៊ុន​ បិទ​ទ្វារ​ឡាន​រត់​ទៅ​តាម​អ្នក​ដែល​រត់​មិន​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​ផ្ទះ​មុននាយ​បាត់​ បេី​បេីកទ្វារ​មិន​ទាន់​ទេ​ ប្រហែល​ជា​បុក​ទម្លុះទ្វារចូល​ទៅ​ក្នុង​ក៏ថាបាន។
រីង! រីង!​ សម្លេង​ទូរស័ព្ទ​ បង្អាក់​ដំណើរ​របស់​នាយ​អោយ​ប្រញាប់​ទាញ​ទូរស័ព្ទ​មកលេីក​ភ្លាម​
"ហាស! ! ? ? ចុះ​លោកពូមិននៅ​ជាមួយទេហ្អេ? ? ខ្ញុំ​ទេីប​តែ​មក​ដល់​ផ្ទះ​មិញ​នេះ​ ចង់​អោយខ្ញុំ​ទៅ​វិញ​ម៉េច​នឹង​កេីតទៅ"សុងហ៊ុន​ ជ្រួញ​ចិញ្ចេីម​ស្ដាប់​ខ្សែ​ម្ខាង​ទៀត​និយាយ​បណ្ដេីរ​យំ​បណ្ដេីរ​ ធ្វេី​អោយ​នាយ​នេះ​តឹង​ទ្រូង​ដល់។

"សុងហ៊ុន​ ហឹក! ខ្ញុំ​នៅ​ម្នាក់​ឯង​ខ្លាច​ណាស់​ ហឹក! នៅ​ទី​នេះ​ត្រជាក់​ក៏ត្រជាក់​ ងងឹត​ក៏ងងឹត​ ហឹកៗ​ មក​រក​ខ្ញុំ​បន្តិច​មក​ណា"​ សុងហ៊ុន​ លេីក​នាឡិកា​មក​មេីល​កំពុង​តែ​ត្រិះរិះ​ថា​គួរទៅ​រក​ ហ្គាឡាសៀដែល​ទេ​បេីទាប​ភ្លឺ​ទៅ​ហេីយ​

"ចូល​ក៏អត់​នុង"ជេគ​ ផ្អែក​លេី​មាត់​ទ្វារ​មេីល​ទៅ​សុងហ៊ុន​ មិន​ព្រម​ចូល​មក​សោះ​ទេីប​នាយ​ត្រូវ​ដេីរ​ទៅ​ជិត​អោយ​ដឹង​ថា​មាន​រឿងអី។

"ចូល​គេង​មុន​ខ្ញុំ​ចុះ​ ខ្ញុំ​មាន​ការ​បន្តិច​"សុងហ៊ុ​ន​ អង្អែល​ក្បាល​ជេគ​ បន្តិច​​នាយបម្រុងទាញ​ទ្វារ​ឡាន​ដេីម្បី​ចូល​ទៅ​អង្គុយទៅហេីយ​តែ​មិន​លឿន​ជាង​ជេគ​ ដែល​ចាប់​ជាយ​អាវ​នាយ​អោយមក​វិញ​ទាល់តែសោះ។

"មាន​ការ​អី​ទាប​ភ្លឺ"ជេគ​ លេីក​ចិញ្ចេីម​ទឹក​មុខ​នាយ​ពេល​ស្រវឹង​គួរ​អោយ​ចង់​សេីច​តែ​ បេី​ធ្វេីមុខ​មាំ​បែប​នេះ​ក៏សេីច​មិនចេញ​ដែរ

"គឺ...មិត្ត​រួម​ការ​ងារ​ខល​ហៅ​អោយ​ទៅ​ជួបហ្នឹងណា"​ ជេគ​ជ្រឹមភ្នែក​នាយលូក​ដៃ​ចូល​ទៅ​យក​ទូរស័ព្ទ​សុងហ៊ុន​ ថ្នមៗ​ មេីលឃេីញ​ថា​សុងហ៊ុន​ មិន​ប្រកែក​អោយនាយ​យក​ស្រួលបែបនេះ​នាយ​ក៏បែរ​មុខ​ទូរស័ព្ទ​មក​មេីល​ លេខទំនាក់​ទំនង​វិញ​។

"ហ្គាឡាសៀ? ? មាន​ការ​ស្អី? ? "នាយ​លេីក​ទូរស័ព្ទ​មក​ផ្អឹប​នឹង​ត្រចៀក​កាល​បេី​ឃេីញ​ សុងហ៊ុន​មិន​ទាន់​បិទ​ទូរស័ព្ទ​នៅ​ឡេីយ​ ឯអ្នក​នៅ​ខ្សែ​ម្ខាងទៀត​លឺ​សម្លេង​ជេគ​ភ្លាម​ក៏បញ្ឈប់​ការ​យំ​របស់​ខ្លួន​ភ្លែត​

BEATS AUGUST | JAKEHOONWhere stories live. Discover now