មេឃរះខ្ពស់ត្រដែតជះពន្លឺភ្លឺត្រចះត្រចង់ជាងថ្ងៃមុន។ មេឃស្រឡះចិត្តមនុស្សក៏ស្រឡះតាម ជេគ ក្រោកពីព្រឹកចុះបំពេញតួនាទីខ្លួនភ្លាមដោយទុកអោយ សុងហ៊ុន ជាអ្នកសម្រាកម្ដងថ្ងៃនេះ។
"សុងហ៊ុន ហា៎! ! ! នៅផ្ទះទេ បេីកទ្វារបន្តិចមក"មិនទាន់បេីកភ្នែកអោយពេញផង សម្លេងស្រួយស្រេះដូចចង្រិត ស្រែកហៅម្ចាស់ឈ្មោះបាត់ទៅហេីយ សឹងតែផ្អេីលអ្នកជិតខាងអស់ម្ដងៗ។
"អរ! ហ្គាឡាសៀ នាងមករក សុងហ៊ុន មែនទេ គេនៅខាងលេីកំពុងងូតទឹក ចូលមកក្នុងសិនមក"ជេគ ញញឹមដេីរចេញពីមុខផ្លូវដេីម្បីអោយនាងចូល។
"ហឹះ! កុំមកចង់ពាក់មុខពីរដាក់ខ្ញុំ ខ្ញុំចាំច្បាស់ណាស់ រឿងឯងធ្វេីដាក់ខ្ញុំពីលេីកមុន ណេះ! កាន់អោយផង"ហ្គាឡាសៀ ពេបមាត់សម្លឹងជេគ លេីក្រោមនាងដេីរចេញពីគេដោយមិនភ្លេចបោះកាបូបចំហៀងនាងអោយជេគ កាន់។
"ជួយដោះស្បែកជើងកែងនោះចេញផងបានទេ"ជេគ ងាកទៅមេីលដំណើរកាច់រាងរបស់ហ្គាឡាសៀ ចូលទៅរកកន្លែងអង្គុយ។ ស្រីស្រស់ដេីរពឹបៗទៅដាក់បង្គុយលេីសាឡុង នាងលេីកជេីងមកដាក់លេីតុ អោយជេគ ឃេីញពេញភ្នែក បបូរមាត់ក្រហមឆេះខេីចឡេីងលេី នាងសម្លឹងទៅជេីងរបស់នាងដែលញាក់តិចៗក្នុងគោលបំណង អោយជេគ ចូលមកដោះស្បែកជើងអោយនាងផ្ទាល់។
"ខ្ញុំមិនមែនជាអ្នកបម្រេីក្នុងផ្ទះនេះទេ នាងមកផ្ទះខ្ញុំកុំសំញែងរឹកពេក" ជេគ ក្ដៅស្លឹកត្រចៀកងំនឹងរឹកពាររបស់នាង។
"មកពីឯងជាម្ចាស់ផ្ទះហ្នឹងណា បានជាខ្ញុំចង់អោយមកដោះស្បែកជេីងអោយ មក! អោយឆាប់ឡេីង"ហ្គាឡាសៀ
រលាក់ស្មាមិនខ្វល់ នាងទាញក្រែមពណ៌ក្រហមដិតជាងលោហិតទៅទៀតមកថែមពីលេីបបូរមាត់។ ជេគ ធ្មេចភ្នែកលេីកដៃច្រត់ចង្កេះរកនឹកវិធីយ៉ាងម៉េចអោយនាងហ្គាឡាសៀ នេះរាងចាលម្ដង។
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...