#6

433 54 4
                                    

"បង​គី! ! ! "ក្មេង​ស្រី​តូច​ច្រមិច​ រត់​ចុះ​ពីលេី​ផ្ទះ​សម្ដៅ​ទៅ​បងប្រុស​សំណព្វ​ខ្លួន​៕​ នាង​ហក់​លោត​ទៅ​អោប​ក​ គេ​ជាប់​ ពេល​កម្លោះ​ លេីក​នាង​ពរ​ថែម​ទាំង​អោបថេីប​ដូចជា​ខាន​ជួបគ្នា​យូរ​ណាស់។

"អេគី​! ! នឹកណាស់ៗ​ ហឺម"នីគី​ ទៅ​ថេីប​ថ្ពាល់​ប្អូន​ស្រី​របស់​ខ្លួន​ ទាំង​ខ្នាញ់​នឹង​ទឹកមុខ​ដ៏គួរ​អោយ​ស្រលាញ់​បំផុត​របស់នាង​ថែម​ទាំង​ បង្វិល​នាង​ពីរ​បី​ជុំ​ ទេីបអោនទៅ​ថេីប​ថ្ពាល់​ប្អូន​សារជាថ្មី​។

"បង​ទៅណា​ទៀត​ទេ​ អូននៅ​តែ​ឯង​អប្សុក​ណាស់"នាង​តូច​ ពេប​មាត់​៕​ ផ្ទះ​ធំ​ដល់​ថ្នាក់​នេះ​ នៅតែ​ពីរនាក់​បងប្អូន​ផង​ បេី​ពេល​ណា​បង​ប្រុស​មិន​នៅ​ទៀត​ នាង​ឯការ​សឹង​តែ​ស្លាប់ហេីយ។

"អេគី​ បង​សុំ​ទោស​ណា​ ល្ងាចនេះ​បង​ទៅ​ជុំ​មិត្ត​របស់​បង​បន្តិច​ ចាំ​ពេល​បង​មក​វិញ​ បង​ហៅ​ ជុងវ៉ុន​ បងជេគ​ និង​បងហ៉ី​ អោយ​មក​លេង​អូន​ យ៉ាង​ម៉េច​ដែរ? ? កុំ​អន់ចិត្តណា"នីគី​ ទៅ​ច្បិច​ថ្ពាល់​នាង​តូច​ តិចៗ​៕​ នាង​តូចគ្រាន់​តែលឺ​ឈ្មោះ​កម្លោះ​ទាំង​បីនោះ​ហេីយ​ ក៏ងក់ក្បាល​យល់​ព្រម​ទាំង​ញញឹម​ស្ញេញ​ដាក់​បងប្រុស​ តាំង​ពី​កេីត​មក នាងតូចនេះចាកចេញ​ពីម៉ាក់ប៉ា​ នាង​មក​រស់​នៅ​តែ​ពីរនាក់​បងប្អូន​យ៉ាង​កណ្ដោចកណ្ដែង​ បេីគុំតែ​បាន​ ហ៉ីស៉ឹង​និង​ជេគ​ ជា​បងប្រុស​ទីពីរទីបី​ ទេ​កុំ​អី​នាង​ត្រូវ​នៅ​ទីនេះ​ ទាំង​គ្មាន​អនុស្សាវរីយអី​បន្តិចសោះ

"អឹមៗ​ តែ​កុំ​ទៅ​យូរ​ពេក​ណា​ អូនខ្លាច"​ នីគី​ងក់​ក្បាល​នាយ​បី​ ប្អូន​ស្រី​បណ្ដូល​ចិត្ត​ទៅ​ចង្ក្រាន​បាយ​ រៀប​ចំ​ម្ហូប​ពេល​ល្ងាច​ជូននាង​រួច​ ទេីប​រហ័ស​ទៅ​រៀប​ចំ​ធុរៈ​ខ្លួន​ទាំង​ប្រញាប់ៗ​៕

"អេគី​ បងទៅ​ហេីយ​ណា​ ហាម​ចាំ​បង​លឺ​ទេ? ? បេី​ងងុយ​អូនគេង​មុន​ចុះ​ ហេីយ​ចាំ​ណា​បេី​នរណា​គោះ​ទ្វារ​ហាម​បេីក​ ចាំ​លឺ​សម្លេង​បង​ ចាំ​បេីកណា​ ជុប! បាយបាយ"នីគី​ រៀបរាប់​អស់​ពី​ក្រអៅ​បេះដូង​ នាយ​ថេីប​ក្បាល​ប្អូនស្រី​តែ​មួយ​របស់​គេ​ រួចចាក​ចេញ​ទៅដោយមិន​ភ្លេច​ចាក់​សោពីក្នុង​អោយ​ នាង​ផង៕​

BEATS AUGUST | JAKEHOONWhere stories live. Discover now