ធ្មេចបើកៗ ពេលវេលាដេីរលឿនដូចជាព្យុះ ចាប់តាំងតែពីថ្ងៃដែលជុងវ៉ុន បានឃេីញជេយ៍ ជាមួយនឹងគូស្នេហ៍របស់គេមកនាយមិនដែលចេញពីបន្ទប់សោះ ហេីយក៏មិនដែលទុកឱកាសអោយជេយ៍ និយាយអ្វីមកកាន់នាយបន្តិច ទោះជារយៈពេលយូរប៉ុណ្ណា ជុងវ៉ុន នៅមិនទាន់កាត់ចិត្តពីទិដ្ឋភាពមួយនោះបានដែរ នៅតែឃេីញសកម្មភាពពីរនាក់គេជារឿយៗ។ នាទីប្រែជាម៉ោង ម៉ោងប្រែជាថ្ងៃ ពីរអាទិត្យកន្លងផុតទៅ ថ្ងៃល្អវេលាល្អ ហ៉ីស៉ឹង ខលមកប្រាប់ថានីគី បានដឹងខ្លួនវិញ ទេីបជុងវ៉ុននេះសម្រេចចិត្តទៅអេីតគេបន្តិច ណាមួយក៏ចង់ទៅស្រូបយកខ្យល់អាកាសខ្លះ កុំអោយសម្ងំនៅតែក្នុងបន្ទប់គ្មានរុក្ខជាតិចូលភ្នែក។
"ម៉ាក់ខ្ញុំទៅហេីយណា បងហ៉ីមកដល់ហេីយ"នាយតូច ស្រែកប្រាប់អ្នកជាម្ដាយមុននឹងរត់ចេញពីផ្ទះជាលេីកដំបូងបន្ទាប់ពីឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេលជាយូរ។
"ជុងវ៉ុន" គេចណាស់ជួបណាស់របស់គេមែន នាយចេញពីផ្ទះបិទទ្វារមិនទាន់នឹងជិតផង ក៏ត្រូវជួបមនុស្សដែលព្យាយាមគេចនៅនឹងមុខផ្ទះទៅបាត់ នេះជាហេតុផលដែលនាយមិនចង់ចេញពីក្រៅផ្ទះព្រោះនាយនេះមកចាំ នៅមុខផ្ទះគ្រប់វិនាទី ឡេីងអ្នកម្ដាយចង់មកសុំអង្វរប្រាប់នាយអោយចេញមកមេីលជេយ៍នេះទៅហេីយ។
"ជុងវ៉ុន ហេតុអីគេចមុខបងរហូតអញ្ចឹង"ជេយ៍ លូកដៃបម្រុងទៅចាប់ដៃនាយតូច តែនាយដកដៃចេញគេចពីការប៉ះ។
"បងធ្វេីអីខុសមែនទេ ឬក៏ខឹងបងរឿងអាទិត្យនោះដែលបងមិនបានទៅជួបឯងនៅពិធីខួបកំណេីតលោកផាក បងសុំទោសណា អាទិត្យនោះបងរវល់ខ្លាំងពេកបងមិនបានទៅ" ជុងវ៉ុន លឺហេីយងាកមកមេីលគេភ្លែតចង់តែសេីចអោយរយះមាត់ទេតេី នេះរវល់ណាស់មេីលទៅ
"បងធ្វេីអ្វីខុសមែនទេ ប្រាប់បងមកដេីម្បីអោយបងកែប្រែកំហុស បេីឯងមិនប្រាប់បងបែបនេះអោយបងដឹងយ៉ាងម៉េចទៅ"ជេយ៍ សាកលូកដៃទៅចាប់ដៃអ្នកម្ខាងម្ដងទៀត តែត្រូវនាយគេចចេញសារជាថ្មី
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...