#12

312 47 6
                                    

ខ្យល់​បក់​ត្រសៀកៗនាំ​យក​ភាព​ត្រជាក់នាកណ្ដាល​រាត្រី​ អោយ​ចូល​មក​តាម​បង្អួច​​បណ្ដាល​អោយ​ព្រឺ​ឆ្អឹង​ខ្នង​ មនុស្ស​ម្នានាំ​គ្នា​លង់លក់​ក្នុង​សុបិន្ត​អស់​ទៅ​ហេីយ​ នៅ​ឡេីយ​តែ​កម្លោះ​ ហ៉ីស៉ឹងនេះ​ អង្គុយ​ជិត​អ្នក​ជម្ងឺ​មិន​ព្រម​ចេញ​ទៅ​ណាសោះ​ដោយ​ក្នុង​ដៃ​បី​ប្អូន​ស្រី​ទីទៃ​ក្នុង​រង្វង់​ដៃ​ជាប់

"បង​ទៅ​សម្រាក​ចុះ​ចាំ​ខ្ញុំ​អ្នក​មេីល​ អេគី​ អោយ"ជេគ​ មិន​ដឹង​ជា​ចូល​មកដល់​តាំង​ពី​ស្មេីរណា​ ធ្វេីអោយ​ ហ៉ីស៉ឹងដែល​រវល់តែភ្លឹប​ស្រាប់​ ភ្ញាក់ក្រញាង​

"មិន​អីទេ​ ឯងទៅ​សម្រាក​ទៅ​ បងអ្នក​មេីល​ក៏បាន​ដែរ"ហ៉ីស៉ឹង​ បដិសេធ​ នាយ​ដេីរ​ចុះ​ដេីរ​ឡេីង​ដោយ​
រលាក់ៗនាង​តូច​ អេគី​ តិចៗដេីម្បី​អោយនាងគេង​លង់លក់

"យំខ្លាំង​ទេ"ជេគ​ បញ្ឈប់​ដំណេីរ​ហ៉ីស៉ឹង​ គេ​អេីត​កមេីល​អ្នកកំពុង​គេងលង់​ទាំង​ទឹកភ្នែក​ជោគថ្ពាល់​អត់​មិន​បាន​អោយគេ​មាន​អារម្មណ៍​ខ្លោច​ចិត្ត​អាណិត​ភ្លាម

"សឹងតែ​ក្លាយ​ជា​សមុទ្រ​បានទៅ​ហេីយ"

"ចុះ​លោក​ពូ​អ្នក​មីង​យ៉ាង​ម៉េច​ហេីយ"ជេ​គ​ សួរ​នាំ​ពី​ប៉ា​ម៉ាក់​នីគី​ នេះ​បន្តិច​ព្រោះ​ប៉ុន្មាន​ម៉ោង​មុន​លឺ​តែ​នាយ​មាន​គ្រោះថ្នាក់ភ្លាម​ឡេីង​មក​កូរ៉េភ្លែត​ មិន​នឹក​គិត​ដល់​ម៉ោង​6-7យប់ទៅហេីយ​

"គឺលោក​ពូ​ជួយ​ សម្រួល​អារម្មណ៍​អ្នកមីង​អោយ​សម្រាក​នៅ​ សណ្ឋាគារ​បានហេីយ​ ប្រហែល​ព្រលឹម​បន្តិច​ទេីប​គាត់មក"

"លោក​ ដុកទ័រ​និយាយ​ថា​ បាត់បង់ការ​ចងចាំ​ជិត​80%​ អញ្ចឹង​អាច​នឹង​ភ្លេច​ពួកយើង​ទេ? ? "ជេគ​ ក្រពាត់​ដៃ​សួរទៅ​អ្នក​ចំណាស់​ជាង​ទាំង​ឆ្ងល់​ ហ៉ីស៉ឹង​ ងាក​មកមេីល​គេវិញ​បែប​អស់​សំណេីច​មុននឹង​និយាយ

"20%​ នោះ​វា​ជា​ការ​ចងចាំ​សម្រាប់​តែ​អ្វី​ដែល​សំខាន់​ប៉ុណ្ណោះ​ បេី​ពួកយេីង​សំខាន់​សម្រាប់​វា​ វា​ចាំ​ហេីយ"ហ៉ីស៉ឹង​ និយាយ​ហីៗហាក់ដូចជាមិន​ខ្វល់​តែចិត្ត​ឯណេះ​វិញ​ក៏គិត​ពី​រឿង​ហ្នឹង​មិន​អាច​ឈប់​បាន​ដែរ​ រឿង​ចាំ​មិន​ចាំ​សម្រេច​ទៅលេីអ្នក​ចារ​វាសនា​យេីងទៅចុះ

BEATS AUGUST | JAKEHOONWhere stories live. Discover now