ភាគទី០៣ : ខ្ញុំស្រលាញ់ប៉ាណ៎ា

1.7K 91 0
                                    

🍂𝑺𝒉𝒐𝒐𝒍

     ជីមីនដើរប្រញ៉ាប់ប្រញ៉ាល់រួសរាន់ជើង រត់ផងដើរផងព្រោះខ្លាចចូលទៅក្នុងសាលាមិនទាន់ ព្រោះតែថ្ងៃនេះគេមកដល់យឺតខកម៉ោងជាងរាល់ដងដោយសារតែនៅជួយម៉ាក់របស់គេនៅឯផ្ទះ ណាមួយគេគ្មានអ្នកណាជូនមកនោះទេ គឺគេត្រូវដើរមករៀនដោយសារតែផ្ទះរបស់គេក៏នៅជិតៗនេះដែរ ។

    ភឹប!!

    « អ៊ុះសុំទោស! » រាងតូចឱនរើសសៀវភៅដែលជ្រុះព្រមទាំងមិនភ្លេចពោលពាក្យសុំទោសទៅកាន់អ្នកខាងមុខដែលគេបានរត់បុកតាមការគួរសមរបស់គេ

     « ឯង! »
     « លោកយ៉ុន! » ក្រោយឮសម្លេងនិយាយប្រហែលៗគេក៏ងើបសម្លឹងមើលមុខរបស់មនុស្សម្នាក់នោះទើបដឹងថាគេគឺជាយ៉ុនហ្គីមនុស្សដែលនៅក្នុងចិត្តរបស់គេ នឹកគិតដល់នាយរាល់ថ្ងៃ ហើយថ្ងៃណាមួយគេតែងតែស្រម៉ៃថាគេបានជួបនាយហើយនិយាយជាមួយនាយផ្ទាល់ៗបែបនេះ ហើយថ្ងៃនេះគេពិតជាបានជួបមុខនាយពិតមែន ប៉ុន្តែគេបែរជាមានអារម្មណ៍ថាភ័យខ្លាចទៅវិញ

     « យ៉ាងម៉េច? »
     « ខ្ញុំ...ខ្ញុំសុំទោសលោក...គឺមិញនេះ...»

     « ដើរគ្មានភ្នែកមើលទេហ្ហេស? » មិនទាន់ទាំងបាននិយាយចប់ផង នាយស្រាប់តែច្រឡោតឡើងហើយបោះពាក្យសម្ដីៗ
ធ្ងន់ៗគម្រោះគម្រើយដាក់គេមកវិញព្រមទាំងលើកដៃបោសខ្លួនប្រាណធ្វើដូចជាខ្ពើមរអើមខ្លួនគេណាស់អ៊ីចឹង រាងតូចឈរស្ងៀមញ័រដៃទទ្រើតទម្លាក់ទឹកមុខចុះមួយរំពេច

     « ខ្ញុំគ្មានចេតនាទេ! ខ្ញុំសុំទោសលោកយ៉ុន »
    

     « គ្មានចេតនាឬមួយក៏ចង់ដើរមកបុកយើងបែបនេះ ហើយចង់ទាក់ទាញចំណាប់អារម្មណ៍ទៅវិញទេ? »

      « លោកនិយាយពីអីហ្នឹង? »

     « កុំមកធ្វើពើ! មនុស្សប្រភេទឯងនេះណ៎ាស ពូកែទាក់ទាញចំណាប់អារម្មណ៍ ឃើញនៅស្និទ្ធស្នាលជាមួយកូនប្រុសលោករដ្ឋមន្ត្រី ប្រហែលជាប្រគល់ខ្លួនឱ្យគេបាត់ហើយផងក៏មិនដឹង! » យ៉ុនហ្គីពេបជ្រាយសម្លឹងគេលើក្រោម និងនិយាយពាក្យទាំងប៉ុន្មានដែលនាយបានគិតនិងកំពុងវាយតម្លៃលើរូបគេ  ក្មេងនេះសម្រែៗ ទាំងក្រធ្វើខ្លួនមឹសៗបែបនេះថាមិនត្រូវទេនៅក្រោយខ្នងមាយារំអួយទាក់មនុស្សប្រុសបោកគេយកលុយមកប៉ុន្មាននាក់ហើយក៏មិនដឹង

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Where stories live. Discover now