ភាគទី២០ : ទុកបាញ់មនុស្ស

1.4K 72 0
                                    


     ផាំងៗៗ!!
     ស្នូរសំឡេងលាន់ត្រហឹងដូចសំឡេងផ្គររន្ទះ ឮចេញពីកាំភ្លើងដែលកាន់ជាប់និងដៃរបស់នាយកំលោះតូច បាញ់តម្រង់គោលដៅរបស់គេ ក្រសែភ្នែកមុតស្រួចផ្ទៀងសម្លឹងមើលដោយយកចិត្តទុកដាក់ ដៃទាំងគូរនឹងនរ បាញ់តម្រង់គោលដៅគ្មានខុសមួយគ្រាប់ ។

     « អស្ចារ្យ!! »
     « ពិតមែនហ្ហេស? »

     « មែនហើយ! ឯងនៅមិនទាន់ឆ្លើយប្រាប់យើងនោះទេថា ឯងរៀនបាញ់កាំភ្លើងនេះធ្វើអី? »
      « ទុកបាញ់មនុស្ស! »

       « ហាស៎?? » យូជុនលាន់មាត់ជាមួយការភ្ញាក់ផ្អើលដល់រាងតូចងាកមកសម្លឹងមុខគេ ខណៈដែលកាំភ្លើងនោះនៅក្នុងដៃរបស់គេនៅឡើយ នាយកំលោះមានអារម្មណ៍មិនស្រួល ពេលឃើញមិត្តរបស់គេដូចជាផ្លាស់ប្ដូរចម្លែកបែបនេះ សុខៗក៏និយាយថាចង់មករៀនបាញ់កាំភ្លើង ហើយក៏មកនិយាយទៀតថា ទុកបាញ់មនុស្ស តើគេយកវាទៅបាញ់អ្នកណា?

     « មិនបាច់ភ្ញាក់ផ្អើលទេ! ដឹងត្រឹមថា មនុស្សម្នាក់នោះមិនមែនជាឯងទៅគឺបានហើយ!! »

     « អឺៗ...ចុះពេលចេញពីទីនេះ ឯងចង់ទៅណាទៀតទេ? »
     « ទៅក្លឹប!! »
     « ទៅធ្វើអី? »
     « ទៅរកស្រី!! »
    
      « ថាម៉េច? ហ្ហឹសៗ!! នេះយើងស្ដាប់ច្រឡំមែនទេ អ្នកប្រុសតូចថេយ៉ុង វីមែនដេសចង់ទៅរកស្រីនៅឯក្លឹបនោះហ្ហឹសៗ! ចុះអ្នកនាងម៉ូហានណារបស់ឯងនោះវ៉ើយគេទៅជាមួយទេ? » យូជុននឹកអស់សំណើច គេនិយាយបណ្ដើរអស់សំណើចបណ្ដើរ នេះជាលើកទីមួយហើយដែលគេឮថេយ៉ុងគេនិយាយថា គេចង់ទៅរកស្រី ទាំងដែលពីដើមមកមនុស្សថេយ៉ុងគេកំណាញ់ខ្លួនសឹងស្លាប់ ហើយក៏ជាសុភាពបុរសរមទម្យ ស្រី ស្រា មិនដែលប៉ះ ចុះពេលនេះមើលទៅ គេចង់លេងខ្លួនដូចជា Play boy ហើយតើមែនទេ?

     « មិនប្រាកដទេ! »
     « ឯងប្រាកដហើយហ្ហេស? »

      « យ៉ាងម៉េច? ឯងប្រចណ្ឌហ្ហេស? » ថេយ៉ុងងាកសម្លឹងមុខកំលោះជាមិត្ត យូជុនធ្វើមុខភ្លឹសៗ បែបហួសចិត្តពេលដែលឮរាងតូចសួរបកខ្លួនបែបនេះ ថេយ៉ុងញញឹមចុងមាត់បន្តិច ជំហានយឺតឈានចូលទៅរកអ្នកកំលោះ ដាក់ដៃឃាំងខ្លួនគេជាប់ពិតនិងជញ្ជាំង អាល្អិតក្បាលខូចញ៉ោះគេ ឱនមុខតូចច្រមិចទៅកាន់តែកៀកយូជុន ផ្ទៃមុខសង្ហាស្រាប់តែឡើងក្រហមភ្លាមៗហាក់ដូចជាអៀនជាមួយគេយ៉ាងម៉េចមិនដឹង

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Where stories live. Discover now