ឆ្លងទៅជាច្រើនថ្ងៃបន្ទាប់ ស្ថានភាពថេយ៉ុងនៅតែដដែល គឺគេនៅមិនទាន់ដឹងខ្លួននៅឡើយនោះទេ ហើយជុងហ្គុកនាយក៏មិនដែលទៅណាឆ្ងាយពីខ្លួនរបស់គេនោះដែរ បាយមិននឹកទឹកមិនស្រេក មួយថ្ងៃៗអង្គុយកាន់ដៃរបស់គេ ស្រែកហៅរកថេយ៉ុងដើម្បីឱ្យឆាប់ដឹងខ្លួនមករកនាយវិញ ។« មើលទៅមិនមែនធម្មតានោះទេ លោកពូប្រហែលជាស្រលាញ់ថេយ៉ុងខ្លាំងហើយ! » ជីមីននិង យ៉ុនហ្គីដែលឈរមើលពីខាងក្រៅមក មិនហ៊ានចូលមកខាងក្នុងព្រោះខ្លាចរំខាននាយ ពួកគេងាកសម្លឹងមុខគ្នានិងក្រវីក្បាលតិចៗ មើលទៅក៏មានអារម្មណ៍ពិបាកជំនួសពិតមែន តើអ្នកណាអាចយល់ពីអារម្មណ៍មួយនេះ?
« ស្នេហាពិតប្រាកដរមែងតបស្នងផលដែលសាកសមត្រឡប់មកវិញ យើងក៏មានប្រផ្នូលថា ថេយ៉ុងគេនិងដឹងខ្លួនឆាប់ៗនេះ ហើយជុងហ្គុកគេនិងច្បាស់ជាសប្បាយចិត្តឡើងវិញ មានអ្នកណាអាចយល់ពីអារម្មណ៍របស់គេដូចជាយើងទៀតទៅ »
គ្រាន់តែឮនាយនិយាយឃ្លាចុងក្រោយភ្លាម ជីមីនក៏ងាកសម្លឹងមុខនាយភ្លែត តើនាយអាចទៅយល់អារម្មណ៍របស់គេបានយ៉ាងម៉េច? នាយធ្លាប់ទន្ទឹងរងចាំក្ដីស្រលាញ់របស់អ្នកណាពីមុនមកដូចជុងហ្គុកអ៊ីចឹងមែនទេ? ចុះតើម្នាក់នោះគេជាអ្នកណា?
« ហេតុអី? »
« ព្រោះយើងកំពុងតែជួបប្រទះនេះអី! » យ៉ុនហ្គីឈ្ងោកមុខចុះសម្លឹងមុខអាល្អិត កែវភ្នែកដែលសម្លឹងមើលគេដឹងដល់ជម្រៅចិត្ត នាយកំលោះធ្វើជាងាកមុខចេញទៅផ្សេង តែចំណែកដៃបែរជាប្រហ៊ឺនស្ងាត់ៗលូកមកឱបចង្កេះរបស់គេទាញមកកៀកខ្លួនរបស់នាយ ធ្វើឱ្យរាងតូចភ្ញាក់ខ្លួនព្រឺត តែមិនបាននិយាយអ្វីមួយម៉ាត់ ជីមីនធ្វើមុខអឹមអៀន ពេលនេះគេយល់ពីអ្វីដែលនាយនិយាយហើយ មនុស្សស្អីចម្លែកចូលចិត្តនិយាយបញ្ឆិតបញ្ឆៀង បើនិយាយត្រង់ៗតាំងពីដំបូងមក គឺច្បាស់ជាមិនពិបាកបែបនេះទេ...
« ហឹមមម!! » ភ្លាមនោះ អភូតហេតុអស្ចារ្យបានកើតឡើង វាប្រៀបដូចជាពាក្យអធិដ្ឋាននៅក្នុងចិត្តរបស់នាយបានក្លាយជាការពិត ថេយ៉ុងបានកម្រើកដៃតិចៗ រួចត្របកភ្នែកទាំងគូរក៏ចាប់ផ្តើមបើកឡើងសម្លឹងមើលអ្វីដែលនៅជុំវិញខ្លួនរបស់គេ ហើយសំខាន់បំផុតនោះគឺ គេបានឃើញមុខរបស់នាយមុនអ្នកណាៗទាំងអស់
YOU ARE READING
🌺សម្អប់បេះដូង❤️🔥( ចប់ )
Fanfictionស្នេហារវាងឪពុកហើយនិងកូនចិញ្ចឹម កាច់កុង មានះ ចិត្តរឹង ទុក្ខសោកលាយឡំជាមួយនិងក្ដីឈឺចាប់ ។ រងចាំមើលថាតើរាងតូចម្នាក់នោះគេអាចយកឈ្នះបេះដូង របស់លោកឪពុកចិញ្ចឹមចិត្តរឹងម្នាក់នេះបានដោយរបៀបណា ? Taekook / Yoonmin សរសេរដោយ : ចន ថេយ៍វី✍️ ២៥/០៧/២០២៣