ភាគទី១៥ : អាក្មេងឃាតករ

1.7K 68 0
                                    


     « ថេយ៍ដល់ផ្ទះហើយ ទៅរួចទេ?? » អ្នកកម្លោះចាប់អង្រួនគេតិចៗ ដាស់ដល់អ្នកដែលគេងលង់លក់នោះដើម្បីឱ្យភ្ញាក់ឡើងនិងបានចូលទៅខាងក្នុង ប៉ុន្តែគ្មានប្រយោជន៍ គេមិនសូម្បីតែកម្រើខ្លួនបន្តិច នេះប្រហែលជាស្រវឹងដល់ថ្នាក់សន្លប់បាត់ទៅហើយទេដឹង មុននេះឮរអ៊ូថាក្ដៅពេញមាត់នៅឡើយទេ

     យូជុនគិតបន្តិច ទើបសម្រេចចិត្តចុះពីឡានបើកទ្វារម្ខាងផ្នែកដែលថេយ៉ុងអង្គុយ ឈរមើលគេបន្តិចទើបដាច់ចិត្តថានិងគ្រាគេចូលទៅខាងក្នុងតែម្ដង ព្រោះដាស់ច្រើនដងហើយតែគេមិនភ្ញាក់ ។ ប៉ុន្តែគេស្រាប់តែនឹកឃើញថាគ្រាបែបនេះគេអាចនិងពិបាកដើរ ទើបគិតដល់ថានិងសាកលើកបីគេ តើរួចដែរទេ? អេហ៎តែចម្លែកណាស់ នៅពេលដែលកាយតូចត្រូវនាយលើកបីឡើងផុតដី គឺទម្ងន់ខ្លួនស្រាលដីចជាសំឡី មិនសមជាមួយនិងមុខមាត់ស្រស់សង្ហា តែអាចនិយាយថាស្រស់ស្អាតក៏បាន គឺមិនសមទាល់តែសោះ ខ្លួនស្រាលដូចជាមនុស្សស្រីអ៊ីចឹង ។

     « ឈប់!! » មិនទាន់និងបានបីគេចូលទៅដល់ខាងក្នុងស្រួលបួលផង ជុងហ្គុកស្រាប់តែចេញមកដល់និងបានឃើញហើយក៏ស្រែកគំហ៊កឱ្យនាយដោយសង្កត់សំឡេងយ៉ាងធ្ងន់ ធ្វើឱ្យនាយកំលោះភ្ញាក់ព្រឺត ងាកមកឃើញអ្នកដែលគិតថាជាប៉ារបស់រាងតូច ក្រ
លេកឃើញទឹកមុខមិនពេញចិត្តនៅលើផ្ទៃមុខរបស់ជុងហ្គុក ទើបបម្រុងនិងព្យាយាមបកស្រាយតែ...

     « អស៎! លោកពូគឺខ្ញុំ...»
     « ដាក់កូនប្រុសរបស់យើងចុះឥឡូវនេះភ្លាម »
     « អឺកតែ...»

     « យើងប្រាប់ថាឱ្យដាក់គេចុះ » យូជុននៅឈរគិតរេរាបន្តិច រហូតជុងហ្គុកនាយទ្រាំចាំមិនបាន ក៏ស្ទុះចូលទៅទាញរាងតូចចេញពីដៃរបស់គេ លើកបីគេមកក្នុងដៃរបស់នាយវិញមុននិងងាកទៅស្រែកស្ដីឱ្យនាយកំលោះសារជាថ្មីម្ដងទៀត

     « ទីនេះជាផ្ទះឯងហ្ហេស? »
     « បាទអត់ទេ! សុំទោសលោកពូ ខ្ញុំសុំលាសិន
ហើយ » នាយកំលោះឱនគំនាបបន្តិច មុននិងប្រញ៉ាប់ស្ទុះស្ទារចេញទៅ ខ្លាចត្រូវមាត់ច្រើនជាងនេះ ក្រសែភ្នែកអ្នកតាមសម្លឹងមើលគេចេញទៅផុត វាឡើងជាក្រហមច្រាលដូចកែវភ្នែកបិសាចដែលកំពុងតែខឹងនិងស្រេកឃ្លាន មិនខុសពីគ្នានេះ នាយបីកាយតូចនៅក្នុងដៃនាំយកទៅខាងលើនៃបន្ទប់របស់គេ តែមិនដឹងថាក្នុងចិត្តនិងកំពុងក្លាយទៅជាយ៉ាងណាទៅហើយទេ ស្ងាត់ជ្រាបបែបនេះគឺគួរឱ្យខ្លាចខ្លាំងណាស់ វាអាចនិងផ្ទុះចេញនៅពេលណាមួយ ហាក់ដូចជាបន្ទុះភ្នំភ្លើងយ៉ាងអ៊ីចឹង

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Where stories live. Discover now