* ច្រើនខែកន្លងផុតរយៈពេលច្រើនខែមកនេះរឿងគ្រប់យ៉ាងហាក់ដូចជាស្ងប់ស្ងាត់ចម្លែក ប៉ុន្តែអ្វីដែលគួរឱ្យត្រេកអរទៀតនោះ គឺថេយ៉ុងបានសុំចែកផ្លូវគ្នាជាមួយនិងម៉ូហាណារួចរាល់ហើយ គេបានពន្យល់ហេតុផលដល់នាង នាងក៏យល់ទោះបីជាឈឺចាប់បន្តិច ប៉ុន្តែនាងនៅតែអាចធ្វើចិត្តបាន ណាមួយថេយ៉ុងក៏បានសុំនាងធ្វើជាប្អូនស្រី បែបនេះគេអាចលាងរបួសចិត្តរបស់នាង ឱ្យបានធូរស្រាលមួយចំណែក ។
« ប៉ានាំថេយ៍មកទីនេះធ្វើអី? »
« គឺមករើសឈុតនោះអី បងចង់បានឈុតស្អាតៗសម្រាប់អូន នេះឆាប់ទៅលរឈុតទៅ បងបានឱ្យគេយកឈុតមកឱ្យអូនលរនិងជ្រើសមើល »« ក៏បាន! ថេយ៍តាមចិត្តប៉ាស្តាប់ហើយ » ថេយ៉ុងសើចស្ញេញលឹបភ្នែកគួរឱ្យស្រលាញ់ រួចចម្អឺតជើងថើបថ្ពាល់នាយនៅទីនោះដោយភ្លេចថាគឺជាផ្សារទំនើប អាចមានអ្នកឃើញ ប៉ុន្តែពិតណាស់ពេលនោះមានបុគ្គលិកហាងម្នាក់បានទាញទូរស័ព្ទមកថតសកម្មភាពពួកគេដោយសមីខ្លួនទាំង២មិនបានដឹងសោះឡើយ
ប្រហែលជាប៉ុន្មាននាទីក្រោយមក ថេយ៉ុងក៏បានលរឈុតនិងជ្រើសរើសយកមួយចំនួន ដែលគិតថាសាកសមសម្រាប់ខ្លួន រួចក៏ដើរចេញមកវិញឈរជិតនាយ បង្ហាញឥវ៉ាន់និងចាំគិតលុយនៅទីនោះ ។ ពួកគេហាក់ដូចជាបើកចំហរពីទំនាក់ទំនងមួយនេះខ្លាំងពេក ជុងហ្គុកថែមទាំងលូកដៃឱបចង្កេះរបស់គេយ៉ាងស្និទ្ធស្នាល បុគ្គលិកដែលឈរនៅទីនោះនាំគ្នាប្រទះឃើញស្ទើរគ្រប់គ្នានិងសម្លឹងមើលមកពួកដោយក្រសែភ្នែកចម្លែក ។
« ម៉េចក៏ពួកគេសម្លឹងមើលមកយើងចម្លែកបែបនេះលោកប៉ា? » ថេយ៉ុងជ្រួញចិញ្ចើមឆ្ងល់ សូម្បីតែពេលចេញមកដល់ខាងក្រៅ មនុស្សម្នារជុំវិញខ្លួនមួយចំនួននាំគ្នាចោលក្រសែភ្នែកមកសម្លឹងមើលពួកគេយ៉ាងចម្លែកមិនដាច់សោះឡើយ
« ប្រហែលគ្មានអីទេដឹង តុះកុំខ្វល់អី ពួកយើងនិងទៅញុាំអាហារពេលល្ងាចជាមួយគ្នាបន្តទៀត »
« បាទ!! » អ្នកទាំងពីរបណ្ដើរគ្នាចេញទៅ ស្ថិតក្រោមក្រសែភ្នែកមនុស្សរាប់សិបនាក់កំពុងតាមសម្លឹងមើលទៅពួកគេ ហើយខ្លះក៏លួចខ្សឹបខ្សៀវ ខណៈភ្លាមនោះសំឡេងស្បែកជើងកែងស្រាប់តែបានឮមកដល់និងស្រាប់តែឈប់នៅមួយកន្លែង មុននិងម្ចាស់សមីខ្លួនលើកដៃដោះវែនតាចេញ និងសម្លឹងមើលដំណើរនិងសកម្មភាពរបស់ពួកគេនោះ
YOU ARE READING
🌺សម្អប់បេះដូង❤️🔥( ចប់ )
Fanfictionស្នេហារវាងឪពុកហើយនិងកូនចិញ្ចឹម កាច់កុង មានះ ចិត្តរឹង ទុក្ខសោកលាយឡំជាមួយនិងក្ដីឈឺចាប់ ។ រងចាំមើលថាតើរាងតូចម្នាក់នោះគេអាចយកឈ្នះបេះដូង របស់លោកឪពុកចិញ្ចឹមចិត្តរឹងម្នាក់នេះបានដោយរបៀបណា ? Taekook / Yoonmin សរសេរដោយ : ចន ថេយ៍វី✍️ ២៥/០៧/២០២៣