ភាគទី៤៦ : ហេតុអីពួកវាមិនស្លាប់?

927 40 0
                                    


    បន្ទាប់ពីញុាំអាហាររួចរាល់អ្នកទាំង២ក៏បន្តដើរលងនៅទីនោះជាមួយគ្នា មើលភ្លើងពណ៌ កន្លែងកន្រ្តកវិល និងផ្សេងៗទៀតតាមលក្ខណៈទូទៅរបស់អ្នកជាគូរស្នេហ៍និងគ្នា រហូតដល់យប់បន្តិចទើបសម្រេចចិត្តត្រឡប់ទៅវិញ ប៉ុន្តែពួកគេដើរតាមផ្លូវបណ្ដើរ ក៏មានអារម្មណ៍ថាមានអ្នកតាមពួកគេពីក្រោយម្បណ្ដើរ ជុងហ្គុកមានអារម្មណ៍មិនសូវល្អក៏ចាប់ដៃថេយ៉ុងកាន់យ៉ាងណែន ចាប់ផ្ដើមក្រលេកមើលឆ្វេងស្ដាំនិងមុខក្រោយ ៖

     « ហ្ហឹស!! » វាពិតជាដូចការគិតរបស់នាយពិតមែន ពេលនោះមានមនុស្សប្លែកមុខ២ទៅ៣នាក់បានចូលមកស្ទាក់កាត់មុខរបស់ពួកគេ ពេលដែលងាកមកក្រោយក៏ត្រូវគេរុំព័ទ្ធជិតមុខក្រោយ

     « ជុង!! »
     « នៅពីក្រោយបង » ជុងហ្គុកទាញដៃរាងតូចឱ្យឈរនៅពីក្រោយខ្នងរបស់នាយ ពួកមនុស្សចម្លែកកាច់ដៃងាកក៎ចុះឡើងមុននិងវាយប្រហារទៅកាន់នាយម្ដង
ម្នាក់ៗ

     « ជុងប្រយ័ត្ន!!! » ឌឹបប!! ជុងហ្គុកគេចទាន់និងហក់ទៅដាល់អាម្នាក់ខាងមុខមួយដៃដួលផ្ងារក្រោយ និងហាក់ដូចជាមានប្រៀបជាងពួកវា ព្រោះកាលពីមុននាយក៏ធ្លាប់ហាត់គុនតៃក្វាន់ដូរទទួលបានខ្សែក្រវ៉ាត់ខ្មៅ និងរួមទាំង kickboxing ដូចគ្នា ដូច្នេះចង់ផ្ដួលនាយគឺមិនងាយនោះទេ ទាល់តែរកមនុស្សច្រើនជាងនេះ២ដងទៀតប្រហែលជាអាច

     « ថេយ៍ទៅម្ខាងទៅ »
     « បងប្រយ័ត្នខ្លួនផងណាស៎ » នាយងក់ក្បាល រួចទើបរាងតូចរត់ទៅពួននៅម្ខាងក្រោយដើមឈើធំមួយ គេឈរមើលនាយប្រយុទ្ធជាមួយអាពួកមនុស្សអស់នោះ ត្រេកអរនៅពេលដែលនាយឈ្នះ ពួកវាដេករាបដូចកន្ទេល រហូតដល់ពេលដែលវាក្រោកឡើងមកវិញម្ដងទៀត ស្រាប់តែម្នាក់ៗដកហូតយកកាំបិតចេញមក បន្ទាប់ពីវាយមិនឈ្នះនាយក៏ប្រើអាវុធ

    ឆាច់!! ឌឹបប!!

    « ជុង!! ជុង...ជុងបងយ៉ាងម៉េចហើយ? » ថេយ៉ុងស្ទុះចូលមកមើលនាយ បន្ទាប់ពីត្រូវគេឆូតមួយកាំបិតហើយក៏ត្រូវគេដាល់នាយដួលផ្ងារក្រោយនិងបន្តវាយនាយយ៉ាងដំណំ

     « ចេញមកធ្វើអី មានគ្រោះថ្នាក់ណាស់អូនឆាប់រត់ទៅ »

     « អត់ទេ! អូនមិនទៅ អូនមិនទៅណាទាំងអស់ អូននៅជាមួយបងនៅទីនេះ បើមានរឿងអ្វីកើតឡើងគឺត្រូវតែមានជាមួយគ្នា » ថេយ៉ុងក្រវីក្បាលមិនព្រមរត់ និងឱបដៃរបស់នាយជាប់ ជុងហ្គុកដកដង្ហើមធំមិនចង់ឱ្យគេធ្វើបែបនេះ នាយមិនចង់ឃើញគេមានរឿងអីកើតឡើងនោះទេ

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Onde histórias criam vida. Descubra agora