ភាគទី៥០ : ហេតុអីក៏ធ្វើបែបនេះ!!!

1.6K 56 1
                                    


     ផាំង!!! ស្នូរសំឡេងកាំភ្លើងស្រាប់តែបន្លឺឡើង ខណៈជាពេលវេលាដែលពិបាកស្មានដឹងបំផុតថានិងមានរឿងកើតឡើងបែបណា អ្នករាល់គ្នាដែលបានស្ដាប់ឮស្នូរនោះ គឺសុទ្ធតែមានការភ្ញាក់ផ្អើល និងឈប់ស្ងៀមនៅមួយកន្លែង ។

     « លោកប៉ា! » ថេយ៉ុងរត់មកដល់បានពាក់កណ្ដាលផ្លូវ ស្រាប់តែស្នូរកាំភ្លើងនោះបានបន្លឺឡើង ធ្វើឱ្យគេបញ្ឈប់ជំហាននិងកំពុងតែតក់ស្លុត ធ្វើមុខភ័យស្លន់ស្លោគេលើកដៃមកខ្ទប់និងទ្រូង បរបូរមាត់ញ័រទទ្រើកព្យាយាមសម្រួលអារម្មណ៍និងប្រាប់ខ្លួនឯងថាមិនអី មិនមានអ្វីកើតឡើងនោះទេ

     « គ្មានអីទេ! លោកប៉ាច្បាស់ជាមិនអី លោកប៉ាមិនអីនោះទេ...ខ្ញុំ...ខ្ញុំនិងទៅរកគាត់ ចាំខ្ញុំសិន! » ក្រោយពីសម្រួលអារម្មណ៍របស់ខ្លួនឯងបានស្រួលបន្តិច និងប្រញាប់រត់ទៅបន្ត គេច្បាស់ក្នុងចិត្តថាជុងហ្គុកជាមនុស្សពូកែ នាយច្បាស់ជាមិនអីនោះទេ
....

     « សំឡេងកាំភ្លើង! នេះតើមានរឿងអីទៅ? »

     « ចុះមកធ្វើអី ប្រាប់ថាឱ្យចាំនៅក្នុងឡាននោះអី »

     « មានរឿងអ្វីកើតឡើងចំពោះពួកគេទេដឹង? » អ្នកទាំង២ងាកសម្លឹងមុខគ្នា យ៉ុនហ្គីកង្វល់ក្នុងចិត្ត មិនដឹងថាមានរឿងអ្វីកើតឡើងនៅខាងក្នុងនោះ ប៉ុន្តែប្រសិនបើនាយមិនអើពើទៀតនោះ ច្បាស់ជាមានរឿងដែលនឹកស្មានមិនដល់កើតឡើងមិនខាន

      SKIP....

     ត្រឡប់មកកាន់អ្នកទាំង២វិញ តាមពិតទៅគ្រាប់កាំភ្លើងបានរេឡើងទៅខាងលើ ដោយសារជុងហ្គុកបានស្ទុះចូលទៅចាប់ដៃនាងប្រតាយប្រតប់រហូតធ្វើឱ្យរបូតកៃបាញ់ឡើងទៅខាងលើ ។

    « លែងណាស៎! ប្រាប់ថាឱ្យលែង!! »
    « ឈប់ទៅ! វាគ្មានអ្វីជាផលល្អសម្រាប់អ្នកនាងនោះទេ »

     « ជុងហ្គុក!!! » ជួនជាពេលនោះថេយ៉ុងគេក៏រត់ចូលមកដល់ល្មម ជុងហ្គុកងាកទៅមើលរាងតូចឃើញថាគេមិនអី នាយក៏ភ្លេចខ្លួនមួយភ្លែត នាំឱ្យក្លាយជាឱកាសរបស់រ៉ូម៉ារុញច្រាននាយចេញឆ្ងាយពីនាង រួចក៏លើកកាំភ្លើងតម្រង់ទៅជុងហ្គុក...

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Where stories live. Discover now