ស្នាមថើបដោយមិនបានព្រៀងទុក ជុងហ្គុកហេតុតែចង់បំបិទមាត់របស់គេមិនឱ្យនិយាយអ្វីផ្ដេាសផ្ដាស់តទៅទៀត នាយក៏មិនបានគិតវែងឆ្ងាយនិងជ្រើសយកវិធីនេះ ថេយ៉ុងដឹងដល់ជម្រៅចិត្តរបស់នាយ ជុងហ្គុកកំពុងបញ្ចេញប្រតិកម្មរបស់នាយហួងហែងគេ នេះហើយជាអ្វីដែលគេចង់បាន ។ ក្មេងកំហូចញញឹមនិងកម្រើកបរបូរមាត់បឺតជញ្ជក់ឱ្យគ្នាដូចស្ករទាញ បាតដៃស្រឡូនក្រវែលៗមកដល់សាច់ដុំពោះកង់ៗរបស់រាងសង្ហា បបោសអង្អែលវាថ្នមៗមុននិងសន្សឹមទៅខិតកាន់តែចុះក្រោមជាងនេះ រហូតដល់ម្ចាស់ខ្លួនកំលោះដឹងស្មារតីចាប់ដៃរបស់គេជាប់ ។« កុំព្យាមឈោងចាប់អ្វីដែលវាគ្មានថ្ងៃទៅដល់ ព្រោះវាគ្មានថ្ងៃសម្រេចដូចអ្វីដែលឯងគិតនោះទេ »
« ខ្ញុំក៏ចាំមើលដូចគ្នា ពេលដែលថ្ងៃនោះមកដល់ ចាំមើលថាវាអាចសម្រេចតាមបំណងរបស់ខ្ញុំឬមួយក៏អត់? លោកប៉ាក៏ចាំតែមើលទៅ! » ថេយ៉ុងញញឹមបន្តិច ម្រាមដៃតូចលើកផ្ទុចអង្អែលលើបរបូរមាត់របស់នាយថ្នមៗយ៉ាងសុិចសុីមុននិងដើរចេញទៅធ្វើព្រងើយ មិនថានាយព្យាយាមនិយាយអ្វីនោះទេ គេក៏គ្មានថ្ងៃបោះបង់គំនិតមួយនេះចោលនោះដែរ គឺមិនអាចនោះទេ...
........
° ព្រឹកថ្ងៃថ្មី
ថ្ងៃនេះទំនេរ ជុងហ្គុកមិនបានចេញទៅធ្វើការរបស់នាយនោះទេ ក៏កំពុងនឹកគិតប៉ុន្មានថ្ងៃទៀតដែលត្រូវបានគេអញ្ជើញទៅចូលរួមពិធីជប់លៀងមួយ នោះគឺមិនមែនតែនាយនោះទេ ថេយ៉ុងក៏ត្រូវបានគេលើកឡើងដូចគ្នា វាជាសំណើរមួយសម្រាប់ចូលរួមកម្មវិធីនេះ ដែលជាឱកាសល្អបំផុតក្នុងការឱ្យគេចេញមើលសង្គមខាងក្រៅ ព្រោះថាទៅថ្ងៃក្រោយទៅគេអាចជាអ្នកស្នងតំណែងបន្តពីនាយ និងជ្រើសតាំងឈរឈ្មោះជារដ្ឋមន្ត្រីថ្មីនាអាណ័តក្រោយៗនាពេលអនាគត ។
« ឯតខ្លាចស្អីទៅ? គួរតែទៅនិយាយជាមួយក្មេងនោះដោយផ្ទាល់ » ជុងហ្គុកចោទសួរខ្លួនឯង ក្នុងចិត្តកំពុងបណ្ដេញគំនិត ចង់ទៅជួបដោយផ្ទាល់បន្តិចក៏អត់បន្តិច ព្រោះខ្លាចថា ពេលឃើញមុខរបស់គេហើយធ្វើឱ្យនាយអត់ទ្រាំមិនបានជ្រុលជ្រួលពាក្យពេចន៍សម្ដី នាំឱ្យទាស់សម្ដីឈ្លោះទាស់ទែងគ្នាដូចរាល់ដងទៀត
YOU ARE READING
🌺សម្អប់បេះដូង❤️🔥( ចប់ )
Fanfictionស្នេហារវាងឪពុកហើយនិងកូនចិញ្ចឹម កាច់កុង មានះ ចិត្តរឹង ទុក្ខសោកលាយឡំជាមួយនិងក្ដីឈឺចាប់ ។ រងចាំមើលថាតើរាងតូចម្នាក់នោះគេអាចយកឈ្នះបេះដូង របស់លោកឪពុកចិញ្ចឹមចិត្តរឹងម្នាក់នេះបានដោយរបៀបណា ? Taekook / Yoonmin សរសេរដោយ : ចន ថេយ៍វី✍️ ២៥/០៧/២០២៣