ភាគទី៣៨ : ខ្ញុំមិនបានស្រលាញ់គេ

1.4K 50 0
                                    


   °  ព្រឹកថ្ងៃថ្មី

     ជីមីនបើកភ្នែកឡើងទទួយយកថ្ងៃថ្មី ជាមួយនិងជីវិតដ៏សែនអាប់អួររបស់គេ តែពេលក្រោកឡើងក្រលេកមើលអ្នកដែលធ្វើបាបគេកាលពីយប់មិញក៏មិនឃើញនាយនៅក្បែរនោះ អាល្អិតខាំបរបូរមាត់ក្ដាប់ខ្ញាំភួយទាញដណ្ដប់ត្រឹមក៎ ប្រាស់ខ្លួនដេកវិញ លួចយំខ្សឹកខ្សួលម្នាក់ឯង ព្រោះយល់ថានាយក៏ដូចតែរាល់ដង បានអ្វីគ្រប់យ៉ាងហើយក៏ទុកគេចោលបែបនេះ គេមិនខុសពីរបស់ដែលគេប្រើអស់ចិត្តហើយក៏យកទៅបោះចោលនោះទេ គិតដល់ត្រឹមនេះគេដេកបង្ហូរទឹកភ្នែកកាត់ព្រឹកអួលណែនពេញដើមទ្រូង ។

     « ហ្ហឹកៗ »
     « សំឡេងស្អី? ឯងក្រោកហើយមែនទេ? » យ៉ុនហ្គីដែលទើបនិងចេញមកពីបន្ទប់ទឹកមកនោះ នាយផ្ទៀងស្ដាប់ឮសំឡេងអ្វីចម្លែកហោះចូលត្រចៀក ក៏ងាកទៅមើលអាល្អិតនៅលើគ្រែនោះ ទាយដឹងថាគេភ្ញាក់ហើយតែមិនដឹងថាកើតអ្វី  ឮសំឡេងអ្វីមិនដឹង នេះមិនមែនគេក្រោកមកមិនឃើញនាយហើយក៏យំដូចជាក្មេងទាររកបៅទេណា៎?

     « ហ្ហឹក! »
     « កើតស្អីទាំងព្រឹកទៀតហើយ ឆាប់ងើបទៅងូតទឹក យើងរៀបចំអាហារពេលព្រឹកឱ្យរួចហើយ និងបានមកញុាំឱ្យឆាប់ឡើង »

     « ??? » ជីមីនងាកមើលមុខនាយភ្លែត គេធ្វើមុខងីងើរបៀបភ្ញាក់ផ្អើលបន្តិចអីបន្តិច នេះគេស្ដាប់ច្រឡំមែនទេ នាយធ្វើអាហារពេលព្រឹកឱ្យគេ?

     « មិនបាច់មកធ្វើមុខឆ្ងល់ទេ ញុាំហើយនិងអាលត្រឡប់ទៅផ្ទះ អ្នកម៉ាក់និងមិនរករឿងយើងទៀត » យ៉ុនហ្គីឈរនិយាយហីៗបណ្ដើរ ដៃទាញយកសម្លៀកបំពាក់មកស្លៀកពាក់បណ្ដើរ ប៉ុន្តែនៅពេលដែលងាកទៅមើលរាងតូចម្ដងទៀត ក៏ឃើញគេនៅងើបអង្គុយធ្មឹងហាក់ភ្លឹកស្អីក៏មិនដឹង នាយដកដង្ហើមធំទាំងឃ្នើសចិត្ត អត់មិនបានក៏ដើរទៅបីគេឡើងមកក្នុងដៃតែម្ដងមិនសុាំញុាំច្រើន

    « អេស៎លោកធ្វើស្អីហ្នឹង? ដាក់ខ្ញុំចុះទៅ »
    « ឯងអាចដើរបាន?? »
    « ខ្ញុំគឺ....»

     « ហ្ហឹស!!! » យ៉ុនហ្គីក្រហឹមដើមក៎នឹកអស់សំណើចបន្តិចរួចក៏បីគេដើរចូលក្នុងបន្ទបើទឹក ដឹងថាគេច្បាស់ជាក្រោកដើរមិនរួចហើយដោយសារតែនាយ ជីមីនឈ្ងោកមុខចុះបួញមាត់លួចជេរនាយក្នុងចិត្ត ដៃខ្ញាំក៎អាវអ្នកកំលោះ ដែលគេទៅជាបែបនេះក៏ដោយសារតែនាយដែរ តែក៏ចម្លែកចិត្តថ្ងៃនេះនាយដូចជាល្អដាក់គេចម្លែក មិនរករឿងកាលពីយប់មិញតទៅទៀត ហើយថែមទៀតធ្វើអាហារឱ្យគេញុាំទៀត

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Donde viven las historias. Descúbrelo ahora