ស្នាមថើបដ៏ផ្អែមល្ហែមត្រូវបានក្រេបជញ្ជក់ដោយបរបូរមាត់តូចដែលម្ចាស់របស់វាថ្លើមធំជាលើកដំបូងប្រព្រឹត្តវាឡើងមកដោយមិនខ្លាចរអា ។ ដៃស្រឡូនស្អាតវែងដូចបន្លាក្រូចលូកក្រសោបផ្ទៃមុខស្រស់សង្ហាឱ្យនៅមួយកន្លែង បរបូរមាត់ដែលមិនធ្លាប់មានបទពិសោធន៍ក៏ចេះតែព្យាយាមថើបទាញពង្វក់នាយឱ្យធ្លាក់ចូលក្នុងរណ្ដៅតណ្ហា ។« ហឹមម! » គេក្រហឹមបន្តិចភ្ញោចស្នាមញញឹមចុងមាត់ពេលដែលបំណងប្រាថ្នារបស់គេពង្វក់នាយបានសម្រេច ជុងហ្គុកលើកដៃរបស់នាយមកក្រសោបឱបចង្កេះរបស់គេ ស្រាប់តែបន្តិចក៏តបស្នាមថើបមកឱ្យគេវិញ ក្មេងតូចមិនដឹងខ្យល់អីកំពុងតែសប្បាយចិត្តនិងសកម្មភាពនេះ មិនប៉ុន្មាននោះយូរស្រាប់តែ....
ព្រូស!!
« អូយយ៎! ហ្ហឹក! » ជុងហ្គុកខាំញិចបរបូរមាត់របស់គេដល់បែកឈាម មុននិងចាប់ទាញស្មាតូចរុញឱ្យគេដួលអុកគូទទៅក្រោយពេញទំហឹងដោយមិនខ្វល់ថាគេឈឺឬមួយក៏អត់នោះទេ សំណាងហើយដែលមុននេះនាយទាញស្មារតីយកត្រឡប់មកវិញបាន មិនអ៊ីចឹងទេនាយច្បាស់ជាជ្រុលជ្រួសធ្វើអ្វីផ្ដេសផ្ដាស់ដាក់គេមិនខាននោះទេ
« ចេញទៅ!! » ជុងហ្គុកបែរខ្នងដាក់គេរួចដាក់បញ្ជាបណ្ដេញគេចេញមុននិងនាយទប់កំហឹងនេះលែងជាប់ធ្វើបាបគេខ្លាំងជាងនេះ
« ទេ!! ថេយ៍មិនទៅ ដរាបណាបងផ្ដល់ចម្លើយនោះមកអោយអូនសិន »
« ថេយ៉ុង ឈែលវីមែនដេស!!! » ជុងហ្គុកបែរមុខមកស្រែកគំហ៊កដាក់គេពេញទំហឹង ព្រោះតែសុខៗស្រាប់តែថេយ៉ុងហ៊ាននិយាយពាក្យនេះឡើងមកជាមួយនាយប្រៀបដូចនាយគឺជាគូរស្នេហ៍របស់គេអ៊ីចឹង គិតទៅក្មេងនេះគឺពិតជាខ្លាំងដៃឡើងហើយ
« យ៉ាងម៉េច? ទ្រាំស្ដាប់មិនបានឬ ព្រោះការពិតទៅប៉ាក៏ស្រលាញ់អូនដែរមែនទេ? » ថេយ៉ុងច្រត់ដៃក្រោកឡើងជូតឈាមនិងមាត់គេចេញរួចនិយាយព្រមទាំងញញឹមឌឺដងនាយ ថ្ងៃនេះគេដូចជាហ៊ានចម្លែក គេគ្មានអីត្រូវខ្លាចនាយទៀតនោះទេ កាលពីមុនគេស្លូតបូតពេកនាយមិនចូលចិត្ត អ៊ីចឹងពេលនេះគេនិងធ្វើខ្លួនឱ្យហិចហើរបន្តិចទៅមើលតើនាយនិងនិយាយថាម៉េចទៀត ?
YOU ARE READING
🌺សម្អប់បេះដូង❤️🔥( ចប់ )
Fanfictionស្នេហារវាងឪពុកហើយនិងកូនចិញ្ចឹម កាច់កុង មានះ ចិត្តរឹង ទុក្ខសោកលាយឡំជាមួយនិងក្ដីឈឺចាប់ ។ រងចាំមើលថាតើរាងតូចម្នាក់នោះគេអាចយកឈ្នះបេះដូង របស់លោកឪពុកចិញ្ចឹមចិត្តរឹងម្នាក់នេះបានដោយរបៀបណា ? Taekook / Yoonmin សរសេរដោយ : ចន ថេយ៍វី✍️ ២៥/០៧/២០២៣