ភាគទី៤៤ : ថេយ៍! អូនមានកើតអីទេ?

1.4K 46 2
                                    


     ជុងហ្គុកដើរចូលផ្ទះយ៉ាងស្ងប់ស្ងាត់ ប្រៀបដូចមនុស្សដែលគ្មានព្រលឹងនៅក្នុងខ្លួន ចូលទៅដល់ខាងក្នុងក៏ឃើញថារាងតូចកំពុងអង្គុយយំនៅក្បែរណាមជូន ថេយ៉ុងគ្រាន់តែក្រលេកឃើញភ្លាមគេក៏ស្ទុះរត់មកឱបនាយភ្លែត ។

     « លោកប៉ា! ហ្ហឹកៗ លោកប៉ាមិនអីហ្ហេស? លោកប៉ាឈឺទេ? » រាងតូចងើបសម្លឹងមុខនាយទាំងទឹកភ្នែក ដៃក្រសោបមុខសង្ហា សម្លឹងមើលកន្លែងរបួសត្រូវរុំបិទ គេមានអារម្មណ៍ថាឈឺជាងនាយទៅទៀត

     « អឹមម! បងមិនអីទេ ហេតុអីក៏យំហឺម? » ជុងហ្គុកប្ដូរទឹកមុខព្យាយាមញញឹមកុំឱ្យគេឃើញថានាយកំពុងពិបាកប៉ុណ្ណានៅក្នុងចិត្ត

     « លោកប៉ាកុំព្យាយាមលាក់វាអី ថេយ៍ដឹងគ្រប់យ៉ាងទាំងអស់ បើបងឈឺអូនក៏ឈឺ »

     « គ្មានអីនោះទេ កុំអី! ណាមជូនហ្យុងខ្ញុំមានរឿងនិយាយជាមួយបងបន្តិច » នាយញញឹមងាកទៅសម្លឹងមុខបងប្រុសស្នើរសុំនិយាយជាមួយ ណាមជូនដឹងសភាពការណ៍ក៏ងក់ក្បាល ហើយទៅនិយាយគ្នាតែ២នាក់ដោយមិនឱ្យថេយ៉ុងបានដឹងពីរឿងនេះនោះទេ
......

     « បើបែបនេះមែន តើឯងចង់នាំគេទៅរស់នៅឯណា? ផ្ទះត្រូវគេរើបអូសជាមួយនិងទ្រព្យសម្បត្តិ  ឯងទៅនៅជាមួយបងទៅណាស៎ » ណាមជូនថប់ដង្ហើមពិបាកនិងនិយាយ ពេលដឹងរឿងរ៉ាវគ្រប់យ៉ាងក្លាយទៅជាបែបនេះ ក៏ព្យាយាមលួងលោមប្អូន មានចិត្តចង់ជួយនិងមិនចង់ឱ្យគេទៅលំបាកថែមទៀត ប៉ុន្តែមើលទៅមនុស្សជុងហ្គុកប្រហែលជាមិនចង់ឱ្យគេជួយ និងមិនចង់រំខានអ្នកណាហើយក៏ចង់ដោះស្រាយវាដោយខ្លួនឯង

     « ខ្ញុំអរគុណហ្យុងហើយ ប៉ុន្តែខ្ញុំមិនចង់រំខានបងនោះទេ ខ្ញុំគិតថានិងចាកចេញទៅនៅកន្លែងផ្សេងជាមួយនិងថេយ៉ុង ទោះគ្មានអ្វីជាប់និងខ្លួនតទៅទៀត ឱ្យតែមានគេនៅជាមួយខ្ញុំក៏អស់ចិត្តហើយ »

     « តែ.....»

     « កុំអីបងប្រុស ខ្ញុំចង់រស់នៅជាមួយគេក្នុងជីវិតធម្មតាមួយ ពួកយើងមិនមានអ្វីៗដូចពីមុនក៏ពិតមែន ប៉ុន្តែយើងមានស្នេហា និងសេចក្តីស្រលាញ់ពិតប្រាកដមួយចំពោះគ្នាទៅវិញទៅមក នោះហើយវាគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ខ្ញុំហើយ » នាយស្រដីឡើងទាំងញញឹម មិនខ្វល់ថាបាត់បង់អ្វីក៏ដោយ ប៉ុន្តែកុំឱ្យតែបាត់បង់ថេយ៉ុងទៅទៀតនោះ ជីវិតរបស់នាយច្បាស់ជាគ្មានន័យទៀតនោះទេ គេជាបេះដូង ជាកែវភ្នែកនិងខ្យល់ដកដង្ហើមរបស់នាយ គេមិនយល់ថាហេតុអីខ្លួនឯងចាំបាច់មាត់រឹងពីដំបូង ទម្រាំតែយល់ពីចិត្តរបស់ខ្លួនឯងពេលនេះគឺវាជិតហួសពេលទៅហើយ
.....

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Where stories live. Discover now