ភាគទី៤៧ : ឯណាថេយ៉ុង?

1K 44 0
                                    


     ១ខែក្រោយមក

     « រីករាយផងណាស៎! ក្រុមហ៊ុនរបស់យើងឥឡូវឃើញថាប្រាក់ចំណូលកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេលមួយខែមកនេះកាន់តែរីកចម្រើនឡើង តាំងពីមានលោកមកជួយគ្រប់គ្រងបែបនេះ » យ៉ុនហ្គីពោលសរសើរមិនដាច់ពីមាត់ មុខមាត់ញញឹមញញែម ដើរទៅទះស្មារបស់ជុងហ្គុក ហាក់សប្បាយចិត្តពេលដែលមានមនុស្សមានសមត្ថភាពពិតប្រាកដបែបនេះមកជួយ ត្រូវហើយ! ពេលនោះជុងហ្គុកនាយបានសម្រេចចិត្តទទួលយកសំណើររបស់យ៉ុនហ្គី និងព្រមមកជួយធ្វើការឱ្យនាយ ហើយលទ្ធផលគឺទទួលបានលើសពីការរំពឹងទុកទៅទៀត

     « មិនដល់ថ្នាក់នោះទេ យ៉ាងណាវានៅតែជាក្រុមហ៊ុនរបស់លោក ផលិតផលល្អ ការយកចិត្តទុកដាក់ចំពោះអតិថិជនឱ្យបានដិតដល់ គឺជារឿងសំខាន់បំផុត »

    « ខ្ញុំគិតថាមកដល់ពេលនេះទៅហើយ យើងទាំង២គួរតែរកពាក្យណាដែលស្និទ្ធស្នាលគ្នាជាងនេះ អាចហៅខ្ញុំថាយ៉ុនហ្គីឬក៏ហ្យុងជាពាក្យដែលស្និទ្ធស្នាលបំផុតសម្រាប់មិត្តភាពថ្មីនេះ ខ្ញុំក៏មានអាយុច្រើនជាងលោកដល់ទៅមួយជួរដែរ ខ្លាចថាលោករអៀសចិត្ត »

    « អ៊ីចឹងខ្ញុំនិងហៅលោកថា យ៉ុនហ្គីហ្យុង! បងប្រុសដែលផ្ដល់ពន្លឺថ្មីសម្រាប់ជីវិតរបស់ខ្ញុំ »

     « ល្អណាស់! អាប្អូនប្រុស! ហ្ហឹស!  » អ្នកទាំង២ញញឹមនិយាយត្រូវរូវគ្នាល្អណាស់ យ៉ុនហ្គីដើរទៅឱបនាយទះស្មាគេស្រាលៗ ពីពេលនេះទៅពួកគេលើសពីពាក្យថាមិត្តឬអ្នកស្គាល់គ្នា តែគឺដូចជាបងប្រុសហើយនិងប្អូនប្រុសម្នាក់អ៊ីចឹងដែរ បានឮបែបនេះហើយមិនដឹងថាថេយ៉ុងហើយនិងជីមីនគេនិងសប្បាយចិត្តប៉ុណ្ណានោះទេ
.........

    ° SKIP....

     « ជីមីនហ្យុង រកឃើញហើយឬនៅ? »

     « មិនដឹងទេថេយ៍ បងរកមិនឃើញទេ ប្រហែលជាភ្លេចយកមកហើយណាស៎ ឯងទៅមុនទៅ បងសាករកមើលម្ដងទៀតសិនណាស៎ កុំឱ្យខាតពេល ឯងទៅមុនចុះ »

     « បាទ! អ៊ីចឹងក៏បាន » ថេយ៉ុងកាន់ចានស្រាក់ដែលដាក់ម្ហូបអាហារសម្រាប់ជុងហ្គុក គេយកមកឱ្យនាយដល់ក្រុមហ៊ុន គេតាំងចិត្តធ្វើវាជាមួយជីមីននិងយកមកឱ្យពួកនាយ ជីមីនគេកំពុងរកអ្វីក៏មិនដឹង ក៏ប្រញាប់ឱ្យគេដើរទៅមុន មិនឆ្ងាយប៉ុន្មានពីក្រុមហ៊ុនគេចុះពីតាក់សុីមកនិងដើរឆ្លងថ្នល់ដើម្បីទៅផ្នែកម្ខាងទៀត ប៉ុន្តែពេលនោះក៏ស្រាប់តែ....

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Where stories live. Discover now