ស្ថិតនៅលើកំពូលអគារមួយកន្លែងដែលឈរខ្ពស់នៅកណ្ដាលក្រុង ពេលល្ងាចបណ្ដើរៗភ្លើងនាទីក្រុងសេអ៊ូលរះឡើងម្ដងៗមួយអមជាមួយនិងពេលរាត្រីដែលជិតនិងឈានចូលមកដល់ ។ សភាពស្ងៀមស្ងាត់របស់មនុស្សពីរនាក់ដែលអង្គុយទល់ពីមុខគ្នា ជុងហ្គុក វីមែនដេសជាមួយនិងរាងតូចជីមីន គេដឹងខ្លួនថាមានអ្នកចាប់ខ្លួនគេមករហូតមកដល់ទីនេះទើបគេដឹងច្បាស់ថាអ្នកដែលធ្វើរឿងទាំងអស់នេះគឺជុងហ្គុកប៉ារបស់ថេយ៉ុងនិងឯង ។ ជីមីនគិតតែពីអង្គុយឈ្ងោកមកចុះគេមានអារម្មណ៍ថាភ័យខ្លាចបន្តិចបន្តួចខណ:ដែលអ្នកសង្ហារខាងណោះចេះតែតាមសម្លឹងមើលមកគេមិនដាក់ភ្នែកជាមួយនិងកែវភ្នែកដ៏មុតមាំមិនហារស្ដីឡើងសូម្បីតែមួយម៉ាត់ ជាហេតុធ្វើអោយគេមានការភ័យខ្លាចឡើងមួយកម្រិត ។« ឯងត្រូវជាអ្វីជាមួយនិងថេយ៉ុង? » អ្នកសង្ហារស្រដីឡើងចោទជាសំណួរនៅរក្សារទឹកមុខរាបស្មើររបស់នាយរងចាំស្ដាប់ចម្លើយពីមាត់ក្មេងម្នាក់នោះ នេះហើយគឺជាមូលហេតុដែលនាយបញ្ជាមនុស្សអោយទៅចាប់គេមកទីនេះ វាមានឱកាសច្រើនក្នុងការអោយគេឆ្លើយនិងសំណួររបស់នាយ រូបភាពជាច្រើនបានផ្ញើរបញ្ជូនមកអោយនាយរវាងថេយ៉ុងនិងក្មេងប្រុសម្នាក់នេះតាមសន្លឹករូបភាពអ្នកទាំងពីរមើលទៅគឺស្និទ្ធស្នាលជាមួយនិងគ្នាខុសពីធម្មតា
« គឺ...ខ្ញុំជាមិត្តរបស់ថេយ៉ុង »
« មិត្តដែលស្និទ្ធស្នាលដើរបណ្ដើរគ្នាឱបចង្កេះកៀកកើយនិងគ្នាបែបនិងហ្ហេស ឯងថាជាមិត្តជាមួយនិងគេ? »« គឺសូមអភ័យទោសលោកពូ ថេយ៉ុងគេជាក្មេងរឹងមាំ មានមនុស្សច្រើនណាស់ដែលចាំមើលបំណាំពួកយើង ពួកគេក៏មិនបានពេញចិត្តអោយខ្ញុំចូលក្បែរថេយ៉ុងនោះដែរ ថេយ៉ុងគេគ្រាន់តែចង់ការពារខ្ញុំជាមិត្តតែប៉ុណ្ណោះ សូមលោកពូកុំបន្ទោសគេអី »
« ខ្ញុំមិនបន្ទោសគេទេ តែខ្ញុំបន្ទោសឯង! ខ្ញុំមិនចូលចិត្តអោយអ្នកណាម្នាក់ចូលមកស្និទ្ធស្នាលជាមួយកូនប្រុសរបស់ខ្ញុំជាលក្ខណ:បែបនេះនោះទេ ជាពិសេសគឺជាក្មេងប្រុសដូចឯង នាំអោយអ្នករាល់គ្នាគិតថាគេគឺជាខ្ទើយ » ជុងហ្គុករាងតម្លើងសម្លេងបន្តិច រហូតធ្វើអោយអ្នកម្ខាងទៀតភ្ញាក់ក្រញែងខ្លួន តាមសម្ដីរបស់នាយវាប្រៀបបានទៅនិងផ្លែព្រួញដែលកំពុងវាយប្រហារទៅដល់ទឹកចិត្តរបស់គេ គេយល់ថានាយជាឪពុកច្បាស់ជាមិនចង់ឃើញរឿងបែបនេះ កូនខ្លួនត្រូវអ្នកដទៃសើចចម្អក គួរតែបន្ទោសគេប្រាកដណាស់ដែលមិនចេះប្រមាណខ្លួនចូលទៅស្និទ្ធស្នាលនាំអោយមានការយល់ច្រឡំបែបនេះ គេមិនសាកសមសូម្បីតែជាមិត្ត ឋាន:វង្សត្រកូលរបស់គេគឺខុសដាច់ស្រឡះពីថេយ៉ុងឆ្ងាយណាស់
YOU ARE READING
🌺សម្អប់បេះដូង❤️🔥( ចប់ )
Fanfictionស្នេហារវាងឪពុកហើយនិងកូនចិញ្ចឹម កាច់កុង មានះ ចិត្តរឹង ទុក្ខសោកលាយឡំជាមួយនិងក្ដីឈឺចាប់ ។ រងចាំមើលថាតើរាងតូចម្នាក់នោះគេអាចយកឈ្នះបេះដូង របស់លោកឪពុកចិញ្ចឹមចិត្តរឹងម្នាក់នេះបានដោយរបៀបណា ? Taekook / Yoonmin សរសេរដោយ : ចន ថេយ៍វី✍️ ២៥/០៧/២០២៣