ភាគទី៤១ : ថេយ៍មិនអាច ប៉ុន្តែមនុស្សស្រីគឺអាច

1.3K 48 0
                                    


     ក្រាក!! ស្របពេលដែលស្ថានភាពកំពុងតែរញ៉េរញ៉ៃនោះ សំឡេងច្រានទ្វារចូលមកក៏បានបន្លឺឡើង ខណៈពេលនោះវាក៏បានបង្ហាញឡើងនូវវត្តមានរបស់ជុងហ្គុកបានចូលមកដល់ និងកែវភ្នែកទាំងគូរកំពុងប្រទះឃើញសកម្មភាពមួយរវាងកាយកំលោះក្រមុំ កំពុងស្និទ្ធស្នាលកៀកកើយគ្នាមិនគួរឱ្យកើតមាន ។

     « ថេយ៍...រ៉ូម៉ា » នាយកំលោះឈរគាំងស្ដូកនិងរូបភាពដែលនាយបានឃើញ រ៉ូម៉ាគ្រាន់តែងាកទៅដឹងថាជាគូរដណ្ដឹងរបស់នាង នាងក្រមស្ទុះងើបឈរនៅចំពោះមុខរបស់នាយធ្វើទឹកមុខភ័យស្លន់ស្លោ ខណៈក្នុងចិត្តរាងតូចត្រេកអរ អរគុណដល់ទេវតាដែលជុងហ្គុកនាយបានចូលមកដល់ទាន់ពេល មិនអ៊ីចឹងគេច្បាស់ជាត្រូវក្លាយជាចំណីរបស់កញ្ជ្រោងញីនេះទៅហើយ

     « ជុង...ជុងបងស្ដាប់ខ្ញុំបកស្រាយសិនគឺ...»

     « បកស្រាយទាំងអ្វីដែលខ្ញុំបានឃើញនឹងភ្នែកនេះមែនទេ? នាងកំពុងតែធ្វើស្អីជាមួយកូនប្រុសរបស់ខ្ញុំ » ជុងហ្គុករលាស់ដៃនាងចេញ ងាកមកស្រែកគំហ៊កដាក់នាងទាំងកំហឹង  រ៉ូម៉ាឈរស្ងៀមខ្លួនញ័រទទ្រើត ត្បិតថានាងមិនបានស្រលាញ់នាយ ប៉ុន្តែក៏នៅមានអារម្មណ៍អៀនខ្មាស់ និងសោកស្ដាយដែលមានរឿងនេះកើតឡើង

     « ប៉ា...ប៉ាជួយខ្ញុំផង » រាងតូចដែលដេកនៅលើគ្រែព្យាយាមស្រែកហៅអ្នកជាឪពុកចិញ្ចឹមឱ្យជួយ កន្រ្តាក់ដៃដែលជាប់ដោយខ្នោះច្រវ៉ាក់នោះ ជុងហ្គុកងាកសម្លឹងមុខនាងក្រមុំទាំងហួសចិត្តនិងស្មានមិនដល់ មុននិងងាកទៅយកកូនសោរនៅលើតុប្រុងចាក់ខ្នោះចេញ តែរ៉ូម៉ានាងស្រាប់តែចូលមកចាប់ដៃនាយជាប់ និងដណ្ដើមកូនសោរនោះមកវិញ

    « លោកគ្មានសិទ្ធិយកគេទៅណាទាំងអស់ បានជាលោកដឹងនិងមិនស្ដាប់ហេតុផលទៅហើយ អ៊ីចឹងខ្ញុំនិងនិយាយឱ្យលោកដឹងទៅចុះ ត្រូវហើយខ្ញុំមិនបានស្រលាញ់លោកនោះទេ ហើយខ្ញុំនិងថេយ៉ុងពួកយើងស្រលាញ់គ្នា ហើយក៏...ហ្ហឹស! ក៏ធ្លាប់មានអីៗនិងគ្នារួចទៅហើយ ដូច្នេះបើរឿងវាមកដល់បែបនេះទៅហើយអ៊ីចឹងពួកយើងក៏ផ្ដាច់ពាក្យទៅ! ហើយខ្ញុំនិងថេយ៉ុងពួកយើងនិងបានរស់នៅជាមួយគ្នាជារៀងរហូតនោះអី »

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Where stories live. Discover now