រ៉ូម៉ាបន្តសើចបណ្ដើរនិយាយរំខានប្រសៃប្រសាទរបស់ថេយ៉ុងបណ្ដើរ គេសម្លក់មុខនាងហាក់ដូចជាចង់សុីសាច់នាងកញ្ជ្រោងញីទាំងរស់ ត្រូវហើយគេពិតជាខឹងខ្លាំង និងស្អប់នាងដែលគួរឱ្យរអើមដូចគ្នា ។តុកៗ!!
« អ្នកនាង! គេម្នាក់នោះមកដល់ហើយទាន » កូនចៅរបស់នាងដើរមកគោះទ្វារពីខាងក្រៅ នាងក្រមុំគ្រាន់តែឮបែបនេះភ្លាម ក៏ងាកមកនិយាយខ្សឹបក្បែរត្រចៀករាងតូចស្រាលៗធ្វើឱ្យគេព្រឺសម្បុរ រាងតូចធ្វើទឹកមុខភិតភ័យបន្តិចអរបន្តិច តើនេះជុងហ្គុកពិតជាមកជួយគេតែម្នាក់ឯងមែនហ្ហេស? អារម្មណ៍មួយពិតជាត្រេកអរដែលនាយមកជួយគេ ប៉ុន្តែអារម្មណ៍មួយទៀតបែរជាភ័យខ្លាច គឺខ្លាចនាងកញ្ជ្រោងម្នាក់នេះធ្វើអ្វីដាក់នាយ
« បងឮដែរទេ? គេមកហើយ មនុស្សល្ងង់នោះគេមករកសេចក្តីស្លាប់ហើយ ហាស៎ហា៎!! »
« កុំធ្វើអីគាត់ឱ្យសោះ នាងជាស្រីដែលថោកទាបនិងគ្មានកេរ្តិ៍ខ្មាសបំផុតដែលខ្ញុំមិនដែលបានជួប ស្មោកគ្រោកហើយនិងអាក្រក់បំផុត បើនាងហ៊ានតែប៉ះពាល់ជុងហ្គុកសូម្បីតែមួយសរសៃសក់ ខ្ញុំសន្យាថាខ្ញុំនិងមិនឱ្យនាងរស់នៅបានសុខនោះទេ ទោះត្រូវស្លាប់ជាខ្មោច ក៏ខ្ញុំនិងតាមព្យាបាទនាងគ្រប់ៗជាតិ »
ថេយ៉ុងធ្វើអ្វីមិនបាន គេបានតែគម្រាមប៉ុន្តែបើសិនជានាងហ៊ានប៉ះពាល់ដល់ជុងហ្គុកឱ្យមានគ្រោះថ្នាក់អ្វីមែននោះ សម្ដីរបស់គេដែលនិយាយមកមិញនេះគឺនិងក្លាយជាការពិត ទោះបីជាគេត្រូវស្លាប់ក៏ប្រសើរជាជាងរស់នៅជាមួយស្រីបិសាចកញ្ជ្រោងម្នាក់នេះ ។
« បងកំពុងតែគម្រាមអូនហ្ហេស? បងសម្លាញ់ បងគ្មានសិទ្ធិស្លាប់នោះទេ តែបើត្រូវស្លាប់អូនក៏និងស្លាប់ជាខ្មោចតាមទៅនៅជាមួយបងជារៀងរហូត គ្មានអ្នកណាអាចមកបំបែកបំបាក់ពួកយើងបានទេ » ដៃស្រឡូនអង្អែលថ្ពាល់របស់គេថ្នមៗ នាងញញឹមដាក់គេដូចជាពេញចិត្តណាស់ ស្របពេលដែលថេយ៉ុងសម្លក់សម្លឹងមុខនាងស្ទើរតែហក់មកសម្លាប់នាងនៅមួយកន្លែង បើសិនជាគេរួចខ្លួនទៅបានមែននោះ គេប្រហែលជាធ្វើវាពិតប្រាកដហើយ
YOU ARE READING
🌺សម្អប់បេះដូង❤️🔥( ចប់ )
Fanfictionស្នេហារវាងឪពុកហើយនិងកូនចិញ្ចឹម កាច់កុង មានះ ចិត្តរឹង ទុក្ខសោកលាយឡំជាមួយនិងក្ដីឈឺចាប់ ។ រងចាំមើលថាតើរាងតូចម្នាក់នោះគេអាចយកឈ្នះបេះដូង របស់លោកឪពុកចិញ្ចឹមចិត្តរឹងម្នាក់នេះបានដោយរបៀបណា ? Taekook / Yoonmin សរសេរដោយ : ចន ថេយ៍វី✍️ ២៥/០៧/២០២៣