⏰ម៉ោង៦ល្ងាច« សឺត!! ឈឺក្បាលណាស់ » រាងល្ងាចជ្រេបន្តិចទៅហើយថ្មើរនេះថេយ៉ុងគេទើបនិងដឹងខ្លួន មាឌល្អិតងើបខ្នងពិតនិងក្បាលគ្រែលើកដៃឈីក្បាលមានអារម្មណ៍វិលៗ ភ្នែករេសម្លឹងជុំវិញផ្ទៃបន្ទប់ទាំងវិលវល់ព្រោះមិនដឹងថាគេមកនៅទីនេះបានយ៉ាងមិច អ្នកណាជាអ្នកណានាំគេមកទីនេះ ?
ក្រាក!!!
« ភ្ញាក់ហើយហ្ហេស? » សម្លេងធំគ្រលររបស់នាយកំលោះបន្លឺឡើងស្របពេលដែលមាឌធំដើរចូលមកក្នុងបន្ទប់ រាងតូចឯណេះគ្រាន់តែក្រលេកឃើញក៏ភ័យបាក់ស្បាតទាញភួយរុំខ្លួនរំកិលចេញទៅផ្ទៃមួយចំហៀងទៀតនៃគ្រែ ជុងហ្គុកនាយកាន់ថាសអាហារយកមកអោយប៉ុន្តែក្មេងនោះសម្លឹងមើលមកគេហាក់ដូចជាភ័យខ្លាចចម្លែក
« កើតអី? »
« កុំចូលមកជិតខ្ញុំ » ថេយ៉ុងលើកដៃរញីរញ័របញ្ឈប់នាយនិងយកភួយមកដណ្ដប់បិទបាំងមុខធ្វើឱ្យនាយកំលោះជ្រួញចិញ្ចើមព្រោះមិនដឹងគេកើតអ្វីឱ្យប្រាកដទើបបានជាមើលទៅគេខ្លាចនាយដល់ថ្នាក់នេះ« មកញុាំអាហារបន្តិចទៅកុំឱ្យពោះទទេ »
« មិនញុាំទេ! »
« កុំរឹងរុះបានទេ? »« ថេយ៍ប្រាប់ហើយថាថេយ៍មិន....អាយយយ៎!! » រាងតូចល្អិតត្រួវអ្នកមានឈ្មោះជាប៉ាចិញ្ចឹមចាំលើមពរគេឡើងដូចជាកូនក្មេងមកដាក់ឱ្យអង្គុយលើភ្លៅរបស់នាយ ថេយ៉ុងខាំបរបូរមាត់តោងក៎នាយជាប់ខ្លាចធ្លាក់ ជុង
ហ្គុករក្សាទឹកមុខមាំងាកមកដួសទឹកនោះផ្លុំពីរទៅបីដងទើបយកមកបញ្ចុកឱ្យគេ តែក្មេងក្បាលរឹងនេះខ្ជឹបមាត់ជិតមិនព្រមញុាំនិងងាកមុខចេញ« បើកមាត់ »
« អត់ទេ! ថេយ៍មិនញុាំទេ លោកប៉ាយកចេញទៅ ហ្ហឹកៗ កុំមកធ្វើជាល្អជាមួយនិងថេយ៍ ហ្ហឹកថេយ៍ស្អប់លោកប៉ា អឹមម!! ខិខិ!! » ឆ្លៀតពេលដែលគេហារមាត់និយាយនោះជុងហ្គុករហ័សញាត់ស្លាបព្រាទៅក្នុងមាត់គេអោយគេបានញុាំទឹកស៊ុបនោះ ថេយ៉ុងឈ្លក់ក្អកឃុសៗចេញទឹកភ្នែក រួចខ្ជាក់ទឹកស៊ុបនោះចេញមកវិញអស់« ហេតុអីក៏រឹងរុះបែបនេះហ៎ាស? »
« ថេយ៍មិនបានរឹងរុះទេ ហ្ហឹកៗ បើលោកប៉ាមិនស្រលាញ់ថេយ៍លោកប៉ាស្អប់ថេយ៍ សុំកុំធ្វើជាបារម្ភយកចិត្តទុកដាក់លើថេយ៍បែបនេះអី ហ្ហឹកៗ » ថេយ៉ុងលើកដៃញីភ្នែកយំអណ្ដឺតអណ្ដកដូចក្មេងនិយាយរៀបរាប់ប្រាប់នាយចង់ឱ្យនាយដឹងនិងកុំធ្វើឬកពារដូចជាបារម្ភស្រលាញ់គេបែបនេះអីគេមិនត្រូវការនោះទេ បើនាយកាន់តែធ្វើគេកាន់តែពិបាកធ្វើចិត្តលើសដើម
YOU ARE READING
🌺សម្អប់បេះដូង❤️🔥( ចប់ )
Fanfictionស្នេហារវាងឪពុកហើយនិងកូនចិញ្ចឹម កាច់កុង មានះ ចិត្តរឹង ទុក្ខសោកលាយឡំជាមួយនិងក្ដីឈឺចាប់ ។ រងចាំមើលថាតើរាងតូចម្នាក់នោះគេអាចយកឈ្នះបេះដូង របស់លោកឪពុកចិញ្ចឹមចិត្តរឹងម្នាក់នេះបានដោយរបៀបណា ? Taekook / Yoonmin សរសេរដោយ : ចន ថេយ៍វី✍️ ២៥/០៧/២០២៣