ភាគទី២២ : ធ្វើជាសង្សារបស់បងបានទេ?

1.7K 76 2
                                    


     នៅក្នុងបន្ទប់ទទួលភ្ញៀវ ណាមជូននិងម៉ូហាណាអង្គុយសម្លឹងមុខថេយ៉ុងដោយសភាពស្ងប់ស្ងាត់ នាយតូចក៏ដូចគ្នាគេងាកសម្លឹងមុខរ៉ូម៉ា ខណៈដែលនាងក្រមុំក៏ងាកមកសម្លឹងមុខគេដូចគ្នា ណាមជូនដកដង្ហើមធំបន្តិចមុននិងនិយាយ ៖

     « ថេយ៉ុង! មានអ្វីនិយាយទេ? »
     « មិនដូចអ្វីដែលលោកពូហើយនិងម៉ូគិតនោះទេ អ្នកមីងគ្រាន់តែរអិល ហើយខ្ញុំក៏គ្រាន់តែចូលទៅជួយបណ្ដាលឱ្យទៅជាបែបនេះតែម្ដងទៅ! »

     « មែនហើយលោកជុន ពួកយើងគ្មានអ្វីនោះទេ »

     « ហឺម! បើអ្នកនាងអះអាងទៅហើយ គ្មានអ្វីគួរឱ្យដេញដោលទៀតនោះទេ! » ណាមជុនងក់ក្បាលយល់ស្របដោយមិនគិតយូរ ព្រោះយល់ថារ៉ូម៉ានាងគ្មានហេតុផលអ្វីត្រូវកុហក់គេនោះទេ ណាមួយគេក៏ដឹងថាថេយ៉ុងស្រលាញ់អ្នកណាពិតប្រាកដ គេគ្មានថ្ងៃគិតអ្វីលើនាងនោះទេ តែក៏គ្រាន់តែចម្លែកចិត្តបន្តិចដែលថេយ៉ុងមើលទៅដូចជាចុះសម្រុងគ្នាជាមួយនិងនាងភ្លាមៗបែបនេះ សូម្បីតែជុងហ្គុកក៏និយាយបែបនេះដែរ ប៉ុន្តែណាមជុននាយមិនមែនជាមនុស្សដែលគិតអគតិលើក្មួយនោះទេ គេដឹងថាថេយ៉ុងជាក្មេងបែបណា គេមិនចិត្តអាក្រក់ដល់ថ្នាក់ធ្វើបាបអ្នកដទៃដើម្បីខ្លួនឯងនោះទេ ប៉ុន្តែនាយអាចនិងយល់ខុសនៅថ្ងៃនេះ...

     « បងថេយ៍ពិតជា....»
     « នាងគិតថាបងមានអីមែនទេ? »

     « ចាស៎អត់ទេ ម៉ូមិនមានន័យបែបហ្នឹងទេ! » ក្រមុំតូចអង្គុយក្បែរដៃ ក្រវីក្បាលនិងឈ្ងោកមុខចុះ ដោយមិនចង់ឱ្យថេយ៉ុងគិតថានាងជាមនុស្សស្រីរករឿងដេញដោល និងសួរនាំច្រើន នាំឱ្យមានការធុញទ្រាន់ ណាមួយនាងហើយនិងគេមិនទាន់ក្លាយជាអ្វីជាមួយនិងគ្នានោះទេ អាចត្រឹមថាជាមនុស្សស្គាល់គ្នាតែប៉ុណ្ណឹង តើនាងមានសិទ្ធិអ្វីទៅហួងហែងគេបានទៅ? នាងមិនចង់ឱ្យថេយ៉ុងគិតថានាងជាមនុស្សស្រីដែលគួរឱ្យធុញទ្រាន់នោះទេ...

     « ហេតុអីក៏នាងធ្វើមុខបែបនេះ? នាងខឹងបងរឿងអីមែនទេ? » ថេយ៉ុងធ្វើជាបន្ទន់សំឡេងយ៉ាងស្រទន់ចោទសួរនាងល្អិត នាយតូចដាក់បាតដៃលើដៃរបស់នាងទឹកមុខធ្វើដូចជាកំពុងព្រួយបារម្ភ ខ្លាចនាងគិតច្រើននិងយល់ច្រឡំមកលើខ្លួនចំពោះរឿងនេះ ថេយ៉ុងញញឹមដាក់នាង ម៉ូងើបមុខឡើងឃើញស្នាមញញឹមមួយនោះក៏រសាត់អស់អារម្មណ៍មិនល្អមុននេះ ប៉ុន្តែផ្ទុយពីនាង គឺមនុស្សម្នាក់ទៀតឯណោះកំពុងសម្លឹងមើលមកគេក្នុងក្រសែភ្នែកមួយគូរដែលមិនអាចកាត់យល់សេចក្ដី មានអារម្មណ៍ថាក្នុងទ្រូងរបស់ខ្លួន
ថប់ៗរកដង្ហើមមិនចេញយ៉ាងម៉េចមិនដឹង ម្រាមដៃតូចខ្ញាំជាយអាវខ្លួនឯង ងាកមុខចេញធ្វើមិនឃើញសកម្មភាពទាំងនោះ

🌺សម្អប់បេះដូង❤️‍🔥( ចប់ )Where stories live. Discover now