ខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20
ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។
<<យើងនឹងធ្វើឲនាងឈឺជាងយើងរាប់រយដងហឹស ណាមនឹងវ៉ាឡេទីណា>>។[<<ថាឈិ ចារឺនរ៉ាត់💙ណាមនឹងវ៉ាឡេទីណា>>]
ផ្ដើមរឿង
(កាលពី20ឆ្នាំមុន)
<<សម្លាប់វាចោលទៅ>>លោក ម៉ៃដាវ៉ា បញ្ជារឲកូនចៅខ្លួនឲបាញ់សម្លាប់គ្រួសាររបស់
លោក ថាត់ឆា ចារឺនរ៉ាត់ ដែលជាមិត្តសម្លាញ់ដោយការច្រណែនឈ្នានីស។
<<បងថាត់...!សូមអង្វរកុំសម្លាប់ប្តីខ្ញុំអីលោកម៉ៃ ហឹ ហឹ>>អ្នកស្រី សារីនយ៉ាប្រឹងស្រែកទាំងទឹកភ្នែក ឃាត់ឃាតករដែលបាញ់ស្វាមីខ្លួន តែគេមិនស្ដាប់សោះថែមទាំងបាញ់លោក ថាត់ឆា យ៉ាងច្រើនគ្រាប់ បណ្ដាលឲស្លាប់ភ្លាមៗ។
<<ឯងអាក្រក់ណាស់ អាក្រពើល្មើសគុណ ហឹ ហឹ លែងយើង>>លោកស្រី សារីនយ៉ាងើបចេញពីប្តី ដើរតម្រង់ទៅម៉ៃដា ហើយប្រុងទះគេ តែគេចាប់ដៃជាប់។
<<កុំប្រឹងយំស្រែក មកឲយើងរំលោពតាមសម្រួលមក សារីនយ៉ា ចារឺនរ៉ាត់ ហឹស មកនេះ>>មិនមែនតែនិយាយទេលោក ម៉ៃក៏ទាញសក់នាងអូសឡើងទៅខាងលើផងដែរ។មកដល់បន្ទប់ធំ(ខ្វោក)
<<អាយ៎...!លែងយើង អាក្បត់ អាតិរច្ឆាន ហឹ ហឹ>>ដោយការឈឺចាប់ពេលបាត់បង់ស្វាមីជាទីស្រឡាញ់ រួមផ្សំនឹងការរំលោពបំពានរាងកាយនាងយ៉ាងព្រៃផ្សៃធ្វើឲនាងលែងមានកម្លាំងតទល់
ទៅទៀត។
<<សុំអង្វរ ឈប់ទៅម៉ៃដា ហឹ ហឹ អឹកៗៗ>>លោកស្រី សារីនយ៉ា លើកដៃសំពះគេឲឈប់តែគេមិនបានឈប់ទេ រហូតជិតដាច់ខ្យល់នាងសម្លឹងទៅទូដាក់ខោអាវ ដោយធ្វើដៃប្រាប់ទៅកូនប្រុសទាំងពីរកុំឲមាត់ឲសោះ ហើយនាងក៏ដាច់ខ្យល់ភ្លាមៗដោយលោក ម៉ៃ បាញ់ត្រូវច្រើនគ្រាប់ដែរ។
<<អឹសៗ សារីនយ៉ា អាស៎ៗ>>ទោះនាងស្លាប់ហើយក៏មនុស្សព្រៃផ្សៃម្នាក់នេះ មិនបជ្ឈប់ទង្វើថោកទាបនេះដែរ។
<<រកកូនៗវាឲឃើញសម្លាប់ចោលទាំងអស់>>លោកម៉ៃដើរចុះមកខាងក្រោម
<<ចៅហ្វាយមិនឃើញក្មេងនោះទេទាន! >> ពួកកូនចៅលោកម៉ៃចូលមកដោយឱនគំនាប។
<<ចង្រៃយ៎អើយ ទៅវិញ >>បន្ទាប់មកលោកម៉ៃ និង កូនចៅបានចាកចេញពីភូមិគ្រិះដ៏កំសត់នោះបាត់ទៅ។
ក្រោយពីការចាកចេញរបស់សត្រូវទៅបាត់អស់នាយ ថាឈិ ចារឺនរ៉ាត់ និងប្អូនប្រុសរបស់គេ ចេញមកពីក្នុងទូដាក់សម្លៀកបំពាក់ រត់សំដៅមករកម្ដាយដែលដេកស្ដូកលើគ្រែ ទាំងរាងកាយរនលគោកគ្របដណ្ដប់ដោយ ឈាមពាសពេញរាង្គកាយ។
<ម៉ាក់ៗ ហឺ ហឺ ម៉ាក់ក្រោកឡើងម៉ាក់ កុំទៅចោលកូនណាម៉ាក់ អត់ទេ ហឺ ហឺ ទេ...!>>នាយតូចថាឈិយំឱបម្ដាយ ជាទីស្រឡាញ់ជាប់ ឯប្អូនរបស់ទើបតែ3ឆ្នាំមិនសូវជាដឹងប៉ុន្មានទេ។ពេលនោះថាឈិក៏ប្រទះឃើញខ្សែរករបស់លោកម៉ៃនៅនិងដៃម្តាយ ក៏យកមកមើលទាំងកំហឹងពេញខ្លួន។
<< ឯងត្រូវតែសងការឈឺចាប់របស់យើងវិញឲអស់អា ម៉ៃដា វ៉ាឡេទីណា>>ថាឈិសម្លឹងទៅម្តាយហើយសម្លឹងទៅខ្សែរកនៅក្នុងដៃ ហើយក្ដាប់ដៃណែន។
បន្ទាប់មកថាឈិ ប្រមូលយកលុយកាក និងរបស់ខ្លះៗទៅតាមខ្លួន ជាមួយថា ឈិន ដែលជាប្អូនប្រុសរបស់គេ។ដោយមិនភ្លេចងាកក្រោយមើលទៅភូមិគ្រិះដែលធ្លាប់តែ មានសុភមង្គល និង រីករាយ ក៏ប្រែក្លាយទៅជាក្រៀមក្រំ និងឯកោបំផុត។
<< យើងត្រឡប់មកជាមួយគំនុំនេះនៅថ្ងៃណាមួយ មិនខាន ពួកឯងត្រូវវិនាសក្រោមស្នាដៃ របស់យើង
ថាឈិ ចារឺនរ៉ាត់ តែម្នាក់គត់>>និយាយនាយក៏ដើរតែលតោលទៅណាក៏មិនដឹងគ្មានគោលដៅសោះ។
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...