ភាគទី១៤(យកស្រីមកបញ្ឈឺ)

833 16 0
                                    

<<អឹស ឈិកុំបង្ខំពេកមើលគ្មានអ្នកណាមករំខានយើងទេ>>ជេន
<<ចេញទៅ យើងអស់អារម្មណ៍ហើយ ណេះយកទៅ>>គេងើបស្លៀកពាក់វិញហើយដើរចេញទៅបាត់ គោលដៅគឺទៅក្លឹបកំសាន្ត។
<<លើកណាក៏លោកឈប់ពាក់កណ្ដាលទី ចាំមើលណានឹងដឹងគ្នាមិនខាន ហឹស>>ជេនដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនរងចាំគេមកម្ដងទៀត។
   ងូតទឹករួច
<<លោកយកខ្ញុំបញ្ឈឺនាងនឹងហេស មិនអីទេនាងជេននឹងជួសសម្ដែងឲសម ហើយចាំយកលោកតាមក្រោយ គ្រាន់តែគិតក៏សប្បាយដែរ>>នាងញញឹមមុខកញ្ចក់
------------
ពេលព្រឹកព្រលឹម🌄
   ណាមនឹងបានចុះមករៀបចំអាហារពេលព្រឹកឲថាឈិ ព្រោះបើនាងដេកស្ពឹកច្បាស់ជាត្រូវមាត់មិនខាន។
<<រួចហើយឬ​នៅកូន​នឹង?>>ម៉ែចាស់
<<ចាស ជិតរួចហើយ>>ណាមនឹងឆ្លើយដោយស្នាមញញឹម
<<ម៉ែចាស់ទៅផ្សារហើយណា កូននៅរៀបតទៀតចុះ>>ម៉ែចាស់ដើរចេញទៅបាត់
--------
   ថាឈិកំពុងចុះមកដោយមានជេនដើរកៀកដៃជាប់។
<<ឈិបងឃ្លាននៅ?>>ជេនចូលមកអង្គុយក្បែរថាឈិតែដៃមិនរបេះសោះ។
<<ឃ្លាន​ហើយ>>ថាឈិញញឹមដៀងភ្នែកទៅរកណាមនឹង។
<<នែ៎ រៀបចំអាហារឲប្ដីយើង ឲឆាប់មក>>ជេនសម្លក់ណាមនឹងបែបមានប្រៀប។គ្រាន់តែឮពាក្យថាប្តីធ្វើឲណាមនឹងស្ទើរធ្លាក់ថ្លើមក្ដុក នេះគេមិនដែលមានចិត្ដឲនាងទេឬ?ទាំងដែលនាងខំស្រឡាញ់គេអស់ពីចិត្ត នេះហេសការតបស្នងមកនាងវិញនោះ?
<<ចាស>>ណាមនឹង ដួសបបរដាក់ចានឲគេនិងជេន។
<<នេះ ញាំទៅអូនបញ្ចុក>>ជេន
<<ញាំអូនវិញបានទេ?>>ថាឈិ
<<ឈិ~អូនហត់ណាស់យប់មិញបងធ្វើបាបអូនពេកហ៊ឹក>>ជេន
<<បងសុំទោស អឹម>>ថាឈិឱនមកថើបមាត់នាង
<<បងទៅធ្វើការហើយណា អូនហត់នឿយណាស់សម្រាកចុះថ្ងៃនេះ>>ថាឈិយកដៃអង្អែលក្បាលនាងថ្នមៗធ្វើឲណាមនឹងទប់ទឹកភ្នែកសឹងមិនបាន។
<<ចាសលោកប្ដី>>ជេន
<<សុំថើបមួយមកសឺតអឹមក្រអូបណាស់>>ថាឈិថើបជេនហើយមិនភ្លេចងាកមករកណាមនឹងដែលឈរសឹងមិនជាប់។
<<មើលថែប្រពន្ធយើងឲល្អ បើនាងហ៊ានគិតចង់ធ្វើបាបជេនដឹងតែមានរឿងមិនខានទេ>>ថាឈិសម្លក់ណាមនឹងថ្លែ។
<<ចាស>>ណាមនឹងញញឹមទាំងមិនចង់
<<លោកប្តី សឺត ហិៗ>>ជេនរត់មកថើបថ្ពាល់ថាឈិឌឺណាមនឹងថែមទៀត។
-----------
<<ម៉ែចាស់មកវិញហើយ ចឹងខ្ញុំសុំទៅទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនខ្លះៗសិន>>ណាមនឹង
<<ចាសកូន>>ម៉ែចាស់មើលទៅណាមនឹងទាំងមិនយល់ នាងពូកែទ្រាំណាស់។
<<អ៊ំស្រីមានអីឲជេនជួយទេ >>ជេនចេញមកយកមុខ
<<នាងជាអ្នកណា ម៉េចមកនៅផ្ទះនេះ?>>ម៉ែចាស់
<<ជាប្រពន្ធបងឈិនឹងណាអ៊ំ>>ជេន
<<យើងមិនមែនអ៊ំនាងទេ>>
<<កូនឈិគេមានប្រពន្ធហើយ ៗ ក៏មិនមែននាងដែរ កុំព្យាយាមបំបែកប្ដីប្រពន្ធគេប្រយ័ត្នមានកម្មពារទៅយើងគ្រាន់តែប្រាប់យកបុណ្យទេ>>ម៉ែចាស់
<<យើង​មិនខ្វល់!>>
<<បានដៃណាស់ណ៎និយាយជាមួយឲពិរោះ យើងជិតក្លាយជាលោកស្រីត្រកូល ចារឺនរ៉ាត់ហើយ ប្រយ័ត្នអត់កន្លែងជ្រកទៅ>>ជេនពេបមាត់ឌឺដង
<<នែ៎នាងឆ្គួតនិយាយជាមួយម៉ែចាស់ឲស្រួលបួលតិចទៅ ប្រយ័ត្នយើងអត់មិនបាន>>យីអ៊ុន
<<អត់មិនបានចង់យ៉ាងម៉េច នាងសក់ផ្សិត>>ជេននៅតែឌឺ
<<ចង់យ៉ាងម៉េចហេ៎ ផាច់ >>យីអ៊ុនទះកំភ្លៀងជេនមូយចាស់ដៃ។
<<អួយ នាងឯង អាយ៎ឈឺ>>ប្រុងទះយីអ៊ុនវិញតែត្រូវយីអ៊ុនចាប់បោចសក់។
<<បានហើយនាងអ៊ុន!>>ម៉ែចាស់ដើរចេញយីអ៊ុនរត់តាមក្រោយ
<<ឃាត់ខ្ញុំធ្វើអីម៉ែចាស់ ប្រដៅវាខ្លះក៏ចង់ធ្វើលោកស្រីផ្ទះនេះ>>យីអ៊ុន
<<កូនឈិកាន់ជើងវាណាស់ កុំធ្វើអ្វីហួសជ្រុល>>ម៉ែចាស់
<<ចាស ម៉ែចាស់>>យីអ៊ុន
------------
  មកដល់មន្ទីពេទ្យភ្លាមណាមនឹង ក៏រាងភ័យៗ ព្រោះនាងនៅក្មេងការមានកូនលឿនពេកអាចនឹងត្រូវមាត់របស់គ្រូពេទ្យ។
<<អួយ សុំទោសលោក>>ណាមនឹងរវល់តែភ័យផងនៅឆ្លៀតដើរទៅបុកនឹងរាងមាំរបស់នរណាម្នាក់ទៀត។
<<នេះ ជាអ្នកនាងទេឬ?ខ្ញុំឈ្មោះប្រាយ៍ លើកមុនភ្លេចប្រាប់អ្នកនាងឲឈឹង>>ប្រាយ៍រៀបរាប់
<<ចាស រីករាយម្តងទៀត ខ្ញុំលាសិនហើយ>>ណាមនឹង ក៏ដើរចេញទៅបាត់មើលទៅយ៉ាងប្រញាប់
<<នាងមកពេទ្យធ្វើអីឬ?តាមមើលសិន>>និយាយហើយប្រាយ៍ដើរតសមនាងពីក្រោយមិនឲនាងដឹងឡើយ។
------
<<អបអរផងអ្នកនាងមានផ្ទៃពោះ៤សប្ដាហ៍ហើយ
ចាស នេះថ្នាំសម្រាប់រក្សារកូនក្នុងផ្ទៃ ហើយនេះក្រដាស់ណាត់មកពិនិត្យម្តងទៀតចាស>>អ្នកគ្រូពេទ្យ
<<ចាសអរគុណ ខ្ញុំសូមលាអ្នកគ្រូពេទ្យសិនហើយចាស>>ណាមនឹង
<<ជូនពរសុខភាពល្អទាំងម្ដាយនិងកូនណា>>អ្នកគ្រូពេទ្យ
<<ចាស>>ណាមនឹង
   ក្រោយពេលដែលណាមនឹងចេញផុត ប្រាយ៍ចូលមកម្ដង។
<<អឺ អត់ទោសអ្ននាងអម្បាញ់មិញមក​មានការអ្វីដែរ?>>ប្រាយ៍
<<លោកជាអ្នកណា?ត្រូវជាអ្វីនិងអ្នកម្តាយក្មេង>>អ្នកគ្រូពេទ្យ
<<ជាបងប្រុស!ម្ដាយក្មេង?នេះបានន័យថាម៉េច?>>ប្រាយ៍
<<នាងមានទម្ងន់១ខែហើយ>>អ្នកគ្រូពេទ្យ
<<បាទអរគុណចឹងខ្ញុំទៅសិនហើយអ្នកគ្រូពេទ្យ>>ប្រាយ៍
<<ចាស>>អ្នកគ្រូពេទ្យ
  ប្រាយ៍នៅតែឆ្ងល់ក្នុងចិត្ត(ហេតុអ្វីនាងមានកូនបើនាងមិនទាំងមានប្ដីផងនឹង ឬចៅហ្វាយនាងចាប់រំលោភ?)
--------
ណាមនឹងបានជិះតាក់ស៊ីមកផ្ទះវិញ នេះនាងទៅបាត់ប្រហែលជា2ម៉ោងហើយ ពេលមកដល់នាងក៏ប្រទះភ្នែកនឹងជេនដែលឈរឱបដៃនៅមាត់ទ្វា។
<<មកវិញហើយឬ?ស្អីនៅនឹងដៃនាង?>>ជេនចាប់អារម្មណ៍នឹងថង់នៅនឹងដៃណាម មើលទៅដូចនាងទើបមកពីមន្ទីពេទ្យ។
<<ចាំបាច់ជម្រាបនាងដែរឬ?ជារឿងផ្ទាល់ខ្លួនខ្ញុំ>>ណាមនឹង
<<តែយើងជាចៅហ្វាយនាង ជាលោកស្រីផ្ទះនេះ!>>ជេន
<<នែ៎ ឈប់ភ្លាម!អាយ៎~នាងឯងចាំមើលណា>>មិនខ្វល់ច្រើនណាមនឹងដើរឡើងទៅបន្ទប់បាត់ ធ្វើឲជេនឈរក្ដាប់មាត់ទន្ទ្រាំជើង។
<<ដូចឆ្កែឆ្កួត ហាៗ😂>>យីអ៊ុនឈរសើចចំអកតែត្រូវម៉ែចាស់ហៅវិញ
<<នាងយីអ៊ុន>>ម៉ែចាស់
<<ចាសទៅហើយម៉ែចាស់ អែក😜>>យីអ៊ុនឆ្លៀតលាអណ្ដាតដាក់នាងថែមទៀត។
<<អាយ~~ចាំមើលណាយើងនឹងប្រាប់ឈិ>>ជេនស្រែកចង់បែកផ្ទះ។
------------
>-<




រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥 Where stories live. Discover now