ពេលព្រឹក🌄
ត្របកភ្នែកស្ដើងចាប់ផ្តើមបើកកាលបើពន្លឺចាំងប៉ះនឹងមុខតូច នាងយកដៃបាំងពន្លឺនោះនិងទាញភួយមកឃ្លុំជិតឈឹង ខណៈពេលនោះទ្វាចាប់ផ្ដើមបន្លឺសំឡេងនាំឲរំខានដំណេកនាងមួយតង់ទៀត។
<<ឆាប់ងើបឡើង កុំដេកទ្រមួក>>ថាឈិឈរឱបដៃមើលទៅរាងកាយដែលមានតែភួយបិទបាំងប៉ុណ្ណោះ គេលេបទឹកមាត់សើមកបន្តិច។
<<អ្ហឹម អ្នកណារកអ្វីទាំងព្រឹកនឹង? អួយ>>ណាមនឹងក្រោកអង្គុយតែនាងមានអារម្មណ៍ថានៅឈឺត្រង់ចន្លោះភ្លៅខ្លាំង។
<<រំអួយណាស់ ភ្លេចការងារហើយហេស>>ថាឈិ
<<ខ្ញុំមិនបានភ្លេចតែក្រោកដើរមិនរួច>>ណាមនឹងនិយាយការពិត
<<ចង់ឲយើងបី?>>ថាឈិ
<<ទេ!លោកចេញទៅ>>ណាមនឹង
<<អត់ចង់នេះជាផ្ទះយើងៗមិនទៅយ៉ាងម៉េច>>ថាឈិ
<<តាមចិត្ត>>ណាមនឹងក្រោកដើរមិនត្រង់ផ្លូវទៅបន្ទប់ទឹកបាត់។
---------
<<ឈរយូរទៀតទេ?ទៅដួសបបរឲយើង>>ថាឈិ
<<ចាស>>ណាមនឹងគ្រាន់តែបើកគម្របភ្លាម...
<<អួកៗ >>ណាមនឹងខ្ទប់មាត់រត់ចូលបន្ទប់ទឹកយ៉ាងលឿន ពេលនោះម៉ែចាស់មកដល់ក៏ចូលទៅមើលនាង ថាឈិឆ្ងល់(ម៉េចសុខៗក៏នាងក្អួតចឹង)។
<<យ៉ាងម៉េចហើយកូននឹង>>ម៉ែចាសជួយរឹតខ្នង
<<មិនអីទេម៉ែចាស់ អួកៗ>>ណាមនឹងតបទាំងល្វើយៗ
<<មិនអីយ៉ាងម៉េច ស្លេកស្លាំងបែបហ្នឹងទៅសំរាកទៅ>>ម៉ែចាស់
<<តែ[ទៅចុះ]>>ម៉ែចាស់និយាយកាត់
<<នាងយ៉ាងម៉េចហើយម៉ែចាស់>>ថាឈិ
<<អស់អីហើយ>>ម៉ែចាស់
<<កូនញាំចុះអាលបានទៅធ្វើការ>>
<<បាទម៉ែចាស់>>ថាឈិ បន្តញាំរហូតដល់អស់ហើយចេញមកក្រៅបាត់
--------
<<ឯងមិនត្រូវបារម្មណ៍ពីនាងទេអាឈិ>>ថាឈិ ចូលក្នុងឡានដែលកូនចៅបើកទ្វាចាំ។
<<ចៅហ្វាយទៅណាដែលទាន?>>ដេនបើកឡានហើយក៏ឈ្លៀតសួរ។
<<ក្រុមហ៊ុនជីនឌែល>>ថាឈិ
<<បាទ ទាន!>>ដេន
មួយសន្ទុះក្រោយ
ឡានសេរីទំនើបចុងក្រោយបើកចូលមកចតនៅមុខក្រុមហ៊ុន[Jindel company] មានមនុស្សក្រឡេកមកមើលសឹងតែមិនហ៊ានដកភ្នែកសោះព្រោះចាំមើលភ័ក្រម្ចាស់រថយន្តទំនើបដែលបើកចូលអម្បាញ់មិញ នេះឯង។ក្រោយមកកូនចៅរបស់គេគឺដេនចុះទៅបើកទ្វាដើម្បីឲម្ចាស់កាយសង្ហាបង្ហាញខ្លួន។
<<សូមអញ្ជើញចៅហ្វាយ>>ដេន
<<...>>មិននិយាយអ្វីតែនាយដើរចូលទៅក្នុងដោយភាពជឿជាក់ មិនដឹងទេថាបុគ្គលិកស្រីៗនៅទីនោះស្ទើរប្រកាច់ប្រកិនទៅហើយ។
<<លោកសង្ហាមករកអ្នកណាដែលចាស>>នាងរត់មករាក់ទាក់
<<ចៅហ្វាយនាងនៅឯណា?>>ថាឈិ
<<គឺ លោកប្រធាននៅក្នុការិយាល័យចាស ចាំខ្ញុំជូនទៅចាស>>នាងប្រុងដើរទៅហើយតែ
<<មិនបាច់ យើងទៅដោយខ្លួនឯង>>ថាឈិដើរទៅបាត់
<<យ៉ាងម៉េចនឹង យ៉ាប់មែនធ្វើដូចម្ចាស់ក្រុមហ៊ុនអីចឹង>>នាងគ្រវីក្បាលតិចៗ
<<នាងថាឲនរណា?ប្រយ័ត្នគ្មានកន្លែងជ្រកទៅ>>ដេនចូលមក
<<សំដីអាក្រក់ម្លេះ>>នាងសម្លឹងដេន
<<គាត់ជាចៅហ្វាយយើងបើចង់រស់ស្រួលកុំពូកែទើសគេឯងនាងកន្តឿ>>ដេនឌឺដាក់នាង
<<លោកឯង អាយ៎>>នាងចង្អុលមុខដេនហើយទន្រ្ទាំជើងដើរចេញ ទៅធ្វើការបន្ត។
-------
<<ជីន បងធ្វើអីហ្នឹង?មើលលែងអូន>>រីហ្វារុញទ្រូងជីនចេញព្រោះពេលនេះនាងនៅលើភ្លៅគេ ហើយគេថែមទាំងឱបរឹតនាងទៀតផង ឆ្លៀតឱកាសបន្លំថើបទៀត។
<<សុំឱបតិចមកប្រពន្ធ>>ឱបនាងសុខៗថាឈិឈរគ្រហេមដាក់ទើបគេព្រលែងរីហ្វាវិញ នាងក៏ដើទៅតុធ្វើការក្នុងបន្ទប់នោះ។
<<ហេមៗ ធ្វើអ្វីគិតភ្នែកគេខ្លះផងអាជីន>>ថាឈិ
<<ហ៊ើយមកពីអង្កាលនឹង?>>ជីនឌែល
<<មកពេលឯងឱបថើបស្រីរបស់ឯង>>ថាឈិ
<<ហ្វាមិនមែនស្រីយើង នាងជាសង្សារយើងទេ>>ជីនឌែល
<<ចេះច្បាស់លាស់ហើយ?>>ថាឈិសួរឌឺ
<<អឺ ហើយមានការអីបានមកដល់ក្រុមហ៊ុន? អង្គុយលេងសិនមក>>ជីនឌែលនាំគេមកអង្គុយលើសាឡុង
<<លោកនេះទឹក>>រីហ្វាលើកទឹកពីរកែវមកឲថាឈិនិងជីនឌែល។
<<មកនិយាយរឿងការងារ យ៉ាងម៉េចរំខាន?>>ថាឈិ
<<ទេ! យើងមានពេលច្រើនណាស់>>ជីនឌែលញញឹមឌឺ
<<ឮមកថាអាប្រាយ៍មកដល់ឥណ្ឌូនេស៊ីហើយ>>ថាឈិ
<<ចាត់ការវាល្អទេ?បើសិនមិនប្រញាប់ប្រយ័ត្នវាបកមកខាំវិញ>>ជីនឌែល
<<ឲវាសប្បាយចិត្តសិនទៅ វាក៏មិនហ៊ានក្អកខ្លាំងដែរ>>ថាឈិ
<<តែថាវាបាត់មួយរយៈអាចនឹងសង្ងំយកពិសក៏ថាបាន>>ជីនឌែល
<<ឯងភ័យម្លេះ>>ថាឈិ
<<អឺ ព្រោះយើងមិនមែននៅខ្លួនមួយទេ យើងបារម្មណ៍សុវត្ថិភាពរបស់ហ្វា>>ជីនឌែល
<<តាមចិត្ត>>ថាឈិញាក់ស្មា ហើយដើរចេញទៅវិញបាត់។
<<យីចង់មកក៏មក ចង់ទៅក៏ទៅ អាឈិអើយ ហឹស>>ជីនឌែលគ្រវីក្បាលអស់សំណើចនឹងមិត្តរបស់ខ្លួនដែលយល់តែចិត្តឯង។
---------
<<សង្ឃឹមថាមិនមានចុះ>>ណាមនឹងអង្គុយសម្លឹងមើលឧបករណ៍ពិនិត្យទឹកនោមដោយទឹកមុខភ័យអរៗ ភ្លាមនោះឧបករណ៍នោះ...!
<<កុំណា😢 នេះហ៊ឹកៗកូនម៉ាក់ហេតុអ្វីមកនៅជាមួយម៉ាក់ពេលនេះហ៊ឹកៗ😭>>ណាមនឹង គ្រាន់តែឃើញលោតពីរកាំនាងយំយកៗ ជីវិតនាងតែម្នាក់លំបាកសឹងស្លាប់ទៅហើយៗ ពេលនេះត្រូវមានកូនឲមករងទុក្ខជាមួយនាងទៀត មិនគួរណាទៅជាបែបនេះសោះ តើគេនឹងសងសឹកនាងបែបណាទៀតទៅ?
<<ម៉ាក់សុំទោសណាដែលឲកូនមកលំបាកជាមួយម៉ាក់ហ៊ឹកៗកូនម្ដាយហ៊ឹកៗ😭តែម៉ាក់សន្យាថានឹងការពារកូនដោយជីវិតម៉ាក់ៗសន្យា ទោះប៉ាកូនមិនទទួលស្គាល់កូនក៏ដោយហ៊ឹកៗ>>ណាមនឹងទួញសោកក្នុងបន្ទប់ទឹកម្នាក់ឯងមួយសន្ទុះទើបសម្រេចចិត្តចេញមកក្រៅវិញ។
គ្រាន់តែបើទ្វាចេញមកនាងប្រទះភ្នែកឃើញថាឈិយកស្រីមកដេកលើគ្រែរបស់នាង ពពាក់ពពូនយ៉ាងស្អិតរមួត។
<<ថាឈិ!នេះអ្នកទាំពីរធ្វើអ្វីក្នុងបន្ទប់ខ្ញុំ>>ណាមនឹងគាំងមួយសំទុះទើបអត់មិនបានក៏ស្រែកសួរ
<<ឈិទៅបន្ទប់បងទៅនៅទីនេះអូនខ្មាស>>ជេន សម្លឹងណាមនឹងហើយឱបកថឈិជាប់
<<បាទប្រពន្ធសម្លាញ់>>និយាយរួចគេក៏លើកបីនាងចេញហើយនៅឆ្លៀតដើរបំបុកណាមនឹងទៀត។
<<ហ៊ឹកៗលោកអាក្រក់ណាស់ថាឈិ លោកយកស្រីមកដេកដល់បន្ទប់ខ្ញុំទាំងខ្ញុំនៅក្នុងបន្ទប់ហ៊ឹកៗ ខ្ញុំស្អប់លោកហ៊ឹកៗ😭>>ណាមនឹងអង្គុយយំលើសាឡុងទាំងហួសចិត្ត
<<លោកចង់លេងអ្វីទៀតហើយថាឈិ នេះលោកស្អប់ខ្ញុំថ្នាក់នេះឬ?ចុះបើគេដឹងថាខ្ញុំមានកូនតើគេនឹងសម្លាប់ខ្ញុំចោលឬអត់?ហ៊ឹកៗ😢😭កូនម៉ាក់>>ណាមនឹងយំរហូតគេងលក់បាត់ទៅ។
----------------
Thanks a lot for reading my story .🙏😊
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...