ភាគទី២៧(បើលោកចង់បានកូនក៏យកចុះ យើងអាលបានរួចគ្នា)

1K 24 2
                                    

ផាច់
<<គ្មាននរណាគេដែលគិតរឿងស្មោគគ្រោកដូចលោកទេថាឈិហ៊ឹកៗ>>ណាមនឹងទះគេមួយកំផ្លៀង។
<<បានហើយឈប់មានរឿងទៅ ប្រាប់មកថាឯងចង់បានអី>>ប្រាយ៍
<<យើងមកយកកូនយើង>>ថាឈិ
<<ហឹសៗកូនហេស ជាកូនឯងដែរ ទាំងដែលឯងទៅប្រទេសថៃរាប់ខែ ហើយនៅហ៊ានមកអះអាងថាក្មេងជាកូនឯងទៀត?>>ប្រាយ៍
<<យើងមិនខ្វល់ យ៉ាងណាកូនយើងមានឈាមរបស់យើង>>ថាឈិ
<<ហឹស ចុះនឹងនាងក៏ជាម្តាយដែរ ឯងដែរធ្លាប់គិតពីនាងទេថានាងបានជួបស្អីខ្លះកំឡុងពេលពពោះកូនឲឯង>>ប្រាយ៍
<<ត្រឹមជាកូនឃាតករសោះ នាងទៅចេះឈឺស្អី!>>ថាឈិ
<<អាឈិ!!>>ប្រាយ៍ច្រឡោត
<<បានហើយបងប្រាយ៍កុំ ខ្ញុំអង្វរបងក៏បាន>>ណាមនឹង
<<ហ៊ឹក បើលោកចង់បានកូនក៏យកទៅចុះ ខ្ញុំនឹងទៅយកគេមកប្រគលឲលោក ហើយអាលបានរួចគ្នាដាច់ស្រេច លោករស់បែបលោក ខ្ញុំរស់បែបខ្ញុំ ហ៊ឹកៗ ហើយកូនក៏លែងមានម៉ាក់ដូចខ្ញុំ យើងចប់គ្នាត្រឹមនេះហើយ>>ថាឈិឈរស្ដាប់នាងបកស្រាយដោយក្ដុកក្ដួល តែគេមិនបញ្ចេញអាការ: ព្រោះគេខ្លាចចាញ់ប្រាយ៍ ។
---‐------------
<<កូនម៉ាក់ម៉ាក់សុំទោស យើងលែងជាម៉ាក់កូននឹងគ្នាហើយ សូមសំណាងល្អក្មួយប្រុសមីង បានហើយលោកត្រឡប់ទៅវិញចុះ ហើយកុំទុកគេចោលណា ព្រោះគេចូលចិត្តប្រលែងលេងណាស់>>ណាមនឹង ងាកទៅមើលមុខគេដោយទឹកមុខស្ដាយស្រណោះកូនជាខ្លាំងតែនាងមិនអាចហាមបានព្រោះគេ​មិនដែលខ្វល់ខ្វាយពីនាងតាំងពីដើមឡើយ។
<<ឯងនឹងស្ដាយក្រោយនៅពេលណាមួយ ចាំមើលបើយើងថាខុសអាឈិ>>ប្រាយ៍
<<គ្មានផ្លូវទេ>>ថាឈិបីកូនចេញទៅបាត់ទៅ
-------
ក្រលេកមើលណាមនឹងវិញនាងស្ទើរឆ្គួតម្ដងៗហើយក្រោយពេលបែកពីកូនប្រុសបណ្ដូលចិត្តរួចមក។
<<ហ៊ឹកៗកូនម៉ាក់ៗសុំទោសហ៊ឹកៗកូន>>ណាមនឹងអង្គុយលើកាំជណ្ដើរ
<<នឹងបានហើយអូន>>ប្រាយ៍ចូលមកឱបប្អូនស្រី
<<ហ៊ឹកៗបងប្រាយ៍តើជាកម្មអ្វីទៅ ហេតុអីៗ ក៏ខ្ញុំតែងបាត់បង់មនុស្សគ្រប់គ្នាបែបនេះ មិនថាម៉ាក់ ប៉ា ប្ដី ពេលនេះក៏បាត់បង់កូនទៀតហ៊ឹកៗ>>ណាមនឹង
<<បងជឿថាវានឹងល្អវិញឆាប់ៗណាស៊ូៗឮទេ?>>ប្រាយ៍
<<គឺ ចាសខ្ញុំមិនអីទេ ខ្ញុំនឹងស៊ូៗហ៊ឹកៗ>>ណាមនឹង
<<ឈប់យំឮទេ>>ប្រាយ៍
<<ចាសឈប់ហើយ>>ណាមនឹង
------------
នៅលើឡានកំពុងបើកសំដៅទៅភូមិគ្រិះ ថាឈិនិងកូនប្រុស អង្គុយយ៉ាងស្ងប់ស្ងាត់បំផុត ដោយដៃនាយឱបកូនជាប់ទ្រូង។
(កូនម៉ាក់ម៉ាក់សុំទោស យើងលែងជាម៉ាក់កូននឹងគ្នាហើយ សូមសំណាងល្អក្មួយប្រុសមីង បានហើយលោកត្រឡប់ទៅវិញចុះ ហើយកុំទុកគេចោលណា ព្រោះគេចូលចិត្តប្រលែងលេងណាស់)សំឡេងនាងនៅជាប់នឹងខួរក្បាលគេគ្រប់ពេល។
<<ហេតុអីត្រូវគិតពីនាង ហ៊ើយ កូនប៉ាៗនឹងមើលថែកូនឲល្អបំផុតណាកូនប្រុស>>ថាឈិឱនមើលទៅកូនប្រុសកំពុងបៀមមេដៃ មិនឈប់។
<<ឃ្លានហើយឬកូនចាំបន្តិចណាដល់ផ្ទះយើងឥឡូវហើកូន>>ថាឈិ
<<ង៉ាៗ ហ៊ឹកៗង៉ាៗ>>
<<អូៗកុំយំៗ>>ថាឈិ លើករលាក់ទះគូទកូនថ្នមៗ។
<<ចៅហ្វាយគ្មានក្មេងណាទ្រាំនឹងការឃ្លានបានទេទាន យល់ល្អឈប់ឡានឆុងទឹកដោះគោដែលអ្នកនាងនឹងដាក់សិនទៅទាន>>ដេន
<<អឺមេនហើយឈប់ទៅ>>ដេកក៏ឈប់ឡានតាមបញ្ជា ហើយជួយឆុងទឹកដោះគោរហូត បានឈីនីនអឹមហើយគេក៏ឈប់យំហើយគេងទៅ។
<<មិននឹកស្មានថាអ្នកនាងណាមនឹងជាមនុស្សស្រីពូកែគិតគូរបែបនេះសោះ នេះបើគាត់មិនដាក់ទឹកដោះមកចប់ហើយទាន>>ដេន
<<បិទមាត់ឯងទៅអាដេន!!>>ថាឈិ
<<សុំទោសចៅហ្វាយ>>ដេន
---------------
<<កូនឈិ នេះឯណាណាមនឹង>>ម៉ែចាស់
<<នាងមានប្រុសថ្មីហើយ>>ថាឈិនិយាយហើយបីកូនឡើងទៅលើបាត់ទុកឲម៉ែចាស់ដើរពីក្រោយនាយ
<<ម៉ែចាសជួយមើលគេផង ខ្ញុំមិនសូវចេះមើលក្មេងទេ>>ថាឈិ
<<បើមិនចេះមើលទេ យកកូនគេមកធ្វើអី មិនទុកឲម្ដាយគេមើលទៅ កុំប្រាប់កូនទៅបំបែកម្ដាយកូនគេណា>>ម៉ែចាស់
<<ទេ ម៉ែចាស់>>ថាឈិជ្រើសរើសចំលើយកុហក ដើម្បីកុំឲម៉ែចាស់ដេញដោលច្រើន។

រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥 Where stories live. Discover now