ភាគទី១៥(លោកជាអ្នកសម្លាប់ប៉ាខ្ញុំ)

771 15 0
                                    

  ទម្រាំតែថាឈិមកដល់ផ្ទះគឺម៉ោង7យប់ទៅហើយ គេចុះមកពីលើឡានទាំងស្មុកស្មាញដើរសំដៅចូលផ្ទះដ៏ស្គឹមស្គៃរបស់ខ្លួន។
<<លោកទៅងូតទឹកទៅ អាលមកញាំបាយវិញ>>ណាមនឹងរៀបបាយបណ្តើរ ដោយមិនភ្លេចងាកមកញញឹមដាក់គេទាមទម្លាប់របស់នាង
<<...>>មិនមាត់តែគេដើរចេញទៅបាត់
<<យីអ៊ុន តើជេនទៅណា?>>ថាឈិ
<<នាងថាទៅក្រៅហើយចៅហ្វាយ យប់ទើបមកវិញ>>យីអ៊ុន
<<ហឹម>>គេងក់ក្បាលហើយយីអ៊ុនក៏ដើរចេញទៅបាត់
រឺងៗៗ📱
(ចៅហ្វាយ លោកម៉ៃស្លាប់ហើយបាទ!)
ប្រាវ~~
  ថាសអាហារដែលបម្រុងលើកមកឲថាឈិត្រូវធ្លាក់បែកខ្ទេចខ្ទីអស់ ដំបូងណាមនឹងថាយកមកឲគេញាំតែត្រូវបានស្ដាប់ឮសំឡេងចេញពីក្នុងទូរស័ព្ទ ធ្វើឲនាងទន់ដៃអស់រលីង នេះឪពុកនាងទៅចោលនាងម្នាក់ទៀតហើយឬ?
<<ប៉ា!!លោកប្រាប់មកថាមិនមែនជាការពិតហ៊ឹកៗប៉ាហ៊ឹក😭>>ណាមនឹងដើរទៅចាប់ដៃគេសួរ ទាំងទឹកភ្នែករហាម
<<ជាការពិត!វាងាប់ហើយ>>ថាឈិវាសដៃនាងចេញ
<<លោកជាអ្នកសម្លាប់ប៉ាខ្ញុំហ៊ឹកៗលោកអាក្រក់ណាស់ហ៊ឹកៗ>>ណាមនឹងគក់ទ្រូងគេខ្លាំងៗ
<<យើង...មែនហើយយើងជាអ្នកសម្លាប់វាដោយផ្ទាល់ វាជាឃាតករសម្លាប់គ្រួសារយើង ទើបយើងសម្លាប់វាចោលទៅក៏គ្មានស្អីខុសដែរ!!!>>ថាឈិប្រុងបដិសេធហើយប្រាប់ថាគេមិនបានសម្លាប់ តែគេបែរជាទទួលស្គាល់វិញទាំងដែលប៉ានាងមិនបានត្រូវគេសម្លាប់ទេ ជាអ្នកផ្សេងទៅវិញ គេមិនចង់ឲនាងដឹងថាគេស្ដាយក្រោយប៉ុណ្ណោះ។
<<លោកក៏ជាឃាតករដែរហ៊ឹកៗលោកសម្លាប់ប៉ាខ្ញុំហ៊ឹកៗៗ ពេលនេះគាត់នៅឯណាខ្ញុំចង់ជួបមុខប៉ាជាលើកចុងក្រោយបានទេ>>ណាមនឹងនៅតែយំ តែនាងបែរជានិយាយស្រទន់វិញ។
<<មិនបាច់!ឃាតករមិនបាច់ធ្វើបុណ្យ កូនចៅយើងដុតចោលហើយកុំភ័យអីស្រីស្អាត>>ថាឈិដើរមកជិតនាងហើយយកដៃអង្អែលផ្ទៃមុខនាងតិចៗ
<<មនុស្សអាក្រក់ ថោកទាបបំផុតហ៊ឹកៗ>>ណាមនឹងវាសដៃគេចេញមួយទំហឹងហើយរត់ទៅក្រោយផ្ទះបាត់ទៅ។
In call 📱

<<រៀបចំពិធីបុណ្យសពឲស្រួលបួលតិចទៀតយើងទៅដល់>>ជាការពិតទៅថាឈិបានជ្រើសរើសពាក្យកុហកប្រាប់នាង ទាំងដែលការពិតខុសពីអ្វីដែលគេបាននិយាយ។
(បាទចៅហ្វាយ)ដេន
  ក្រឡេកមក​មើល​ណាមនឹងវិញនាងគិតតែពីយំសឹងតែដួលសន្លប់ទៅហើយ។
<<ប៉ា ឲកូនរស់យ៉ាងណាបើប៉ាទៅចោលកូនហើយហ៊ឹកៗ ប៉ាមិនអាណិតចៅរបស់លោកប៉ាដែលទើបនឹងចាប់កំណើតទេឬប៉ា?>>ណាមនឹងអង្គុយសម្លឹងព្រះចន្ទ
(ប៉ាសុំទោសនឹង ប៉ាអ្នកសាងបាបកម្មទុកឲកូន ប៉ាខុសហើយ សូមកូនគុំគួនអី ជួនកាលអ្វីៗវាមិនដូចដែលកូនគិតទេណាកូន ប៉ាចង់ឲកូនរឹងមាំមិនយូទេរឿងល្អៗនឹងរត់មករកកូនប៉ាវិញហើយ )ព្រលឹងលោកម៉ៃ
<<ប៉ា មករកកូនហើយមែនទេ?>>ណាមនឹងងាកក្រោយតាមសំឡេងនោះក៏ឃើញប៉ានាងពិតមែន។
(ប៉ាទៅហើយថែខ្លួនផង កុំស្រឡាញ់គេខ្លាំងពេកអី នាំតែឈឺចាប់ទេកូន មើលថែចៅប៉ាផង)រៀបរាប់ហើយព្រលឹងនោះរលាតបាត់ទៅ។
<<ចាសប៉ាកូនសន្យាថាកូននឹងធ្វើខ្លួនឲរឹងមាំបំផុត>>ណាមនឹងនិយាយហើយដើរត្រឡប់មកផ្ទះវិញតែមិនឃើញនរណានៅក្នុងផ្ទះឡើយ។
<<នឹងមានរឿងអ្វីទើបប្រកែកគ្នាជាមួយឈិខ្លាំងម្លេះ
កូន?>>ម៉ែចាស់
<<គឺ..លោកប៉ាខ្ញុំ...>>ណាមនឹងបានរៀបរាប់ប្រាប់ម៉ែចាស់គ្រប់យ៉ាង
<<នឹងជួនកាលអ្វីៗមិនដូចកូនគិតទេ>>ម៉ែចាស់និយាយដល់ចំណុចនេះធ្វើឲនាងនឹកដល់បណ្តាំឪពុកអម្បាញ់មិញនេះផងដែរ។
<<តែគេសារភាពហើយ>>ណាមនឹង
<<ហឹម ពិបាកណាស់ ម៉ែចាស់ទៅសំរាកហើយ កូនឆាប់ចូលគេងផងណា>>ម៉ែចាស់
<<ចាស>>និយាយហើយណាមនឹងដើរឡើងទៅបន្ទប់បាត់។
នៅពិធីបុណ្យសពលោកម៉ៃ
ថាឈិឈរសម្លឹងមើលរូបថតលោកម៉ៃហើយនិយាយ<<ខ្ញុំសុំទោសផង ដែលធ្វើបាបលោកនិងកូនស្រី
តែខ្ញុំមិនអាចទាន់ដោះលែងនាងបានទេ ព្រោះមិនទាន់ចប់កុងត្រា បើសិនជាចប់ពេលណាខ្ញុំនឹងលែងលះនឹងគ្នា ហើយដោះលែងនាងឲមានសេរីភាពវិញ រយៈពេល៩ខែទៀតវាមិនយូរទេ>>ថាឈិនិយាយហើយដើរទៅអុចធូប
<<ខ្ញុំអហោសិកម្មឲលោក ម៉ៃដាវ៉ាឡេទីណា>>
--------
គិតៗទៅតាំងពីណាមនឹងមកនៅបៀមទុកនៅផ្ទះនេះវាមានរយៈពេលបីខែហើយប៉ុន្តែសម្រាប់នាងដូចបីឆ្នាំអីចឹង មានរឿងរ៉ាវជាច្រើនដែលកើតឡើងមកលើនាងនិងកូន ហើយនៅពេលនេះកូនក្នុងផ្ទៃក៏លូតលាស់ជាងមុនគេមានអាយុ2ខែហើយតែគួឲស្ដាយណាស់ដែលមានឪពុកចិត្តសាតាន មិនដែលមានពេលណាផ្អែមល្ហែមដាក់ម្ដាយរបស់គេឡើយ។ទោះបីគេធ្វើបាបធ្វើពាក៏នាងលូនក្រាបស៊ូទ្រាំដោយសារតែនាងស្រឡាញ់គេពេកទើបនាងស៊ូបែបនេះ ទោះគេស្អប់យ៉ាងណាក៏ដោយក៏នាងមិនអាចឈប់ស្រឡាញ់គេបានទាំងដែលគេមិនដែលសូម្បីមានអារម្មណ៍ល្អមកលើនាងតាំងពីដំបូង ស្នេហាគឺវាបែបនេះហើយតែងមានការឈឺចាប់បន្តិច តែចុងបញ្ចប់ក៏មានសុខសុភមង្គល។
<<ណាមនឹងនៅឯណា?>>ថាឈិ
<<នៅក្នុងបន្ទប់ចាស គឺគាត់មិនចុះមកខាងក្រោមប្រហែលមួយសប្ដាហ៍ហើយចៅហ្វាយ តាំងពីចៅហ្វាយមិនដែលមកភូមិគ្រិះ>>យីអ៊ុន
<<នាងមានញាំបាយអត់?>>ថាឈិ
<<គឺ អត់ទេ>>យីអ៊ុន
<<រៀបបាយឲយើងមួយថាស់មក>>ថាឈិ
<<ចាស ចៅហ្វាយ>>យីអ៊ុន
---------
ម៉ោង8pm
ក្រាក~~
  ថាឈិប្រើសោសាគួបើកចូលបន្ទប់នាង ព្រោះណាមនឹងចាក់គន្លឹះពីក្នុង។
<<មកញាំបាយ>>ថាឈិដាក់ថាសបាយលើតុ
<<...>>ណាមនឹងមិននិយាយអ្វីសូម្បីមួយម៉ាត់ហើយថែមទាំងមិនងាកមើលមុខគេទៀតផង
<<ឆាប់ឡើង មកញាំ ឬចង់ឲយើងរំលោភហើយចាំ
ញាំ?>>ថាឈិនិយាយបន្លាចនាងតែក៏បានផងតើ
<<ក៏បាន>>នាងចូលមកអង្គុយ
<<ឲរំលោភហើយ?>>ថាឈិ
<<ឆ្កួត ខ្ញុំញាំបាយ>>ណាមនឹងរៀងអឹមអៀន
<<ចាំយើងបញ្ចុក>>ថាឈិ
<<មិនបាច់!>>ណាមនឹង
<<តាមចិត្ត យើងទៅហើយ>>ថាឈិចេញទៅបាត់ណាមនឹងបន្តញាំតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់។
---------------------
☆☆☆☆




រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥 Where stories live. Discover now