ងឺត~~
<<ខ្ញុំអរគុណលោកប្រាយ៍ហើយណាដែលកំដរខ្ញុំដើរផ្សារឡើងពេញមួយថ្ងៃ ហិៗ>>ណាមនឹងបើកទ្វាចុះហើយ ដើរមកអរគុណប្រាយ៍។
<<មិនអីទេបាទ បងពេញចិត្តស្រាប់ហើយឲតែនឹងចង់ទៅណាបងជូនទៅភ្លាម>>ប្រាយ៍
<<បងទៅចុះល្ងាចហើយ បាយៗ>>ណាមនឹងលើកដៃលាប្រាយ៍
--------------
ណាមនឹងដើរចូលផ្ទះទាំងញញឹមជាប់ តែនាងមិនដឹងថាមានមនុស្សម្នាក់អង្គុយគងអន្ទាក់ខ្លាលើសាឡុងទទួលភ្ញៀវ សម្លឹងមកនាងទាំងក្តៅក្រហាយ។
<<បានដើរលេងក្រៅជាមួយប្រុសមុខរីកណាស់ណ៎>>ថាឈិ
<<លោកកុំចេះតែនិយាយមិនពិតពេក ប្រាយ៍គេជាមិត្តខ្ញុំ>>ណាមនឹង
<<មិនដែលដឹងសោះថាមិត្តភាពនាងឱបរឹតគ្នាកណ្ដាលផ្សារបែបនេះ>>ថាឈិ
<<លោកនិយាយអ្វី?>>ណាមនឹង
<<យើងមិនចេះនិយាយពីរដង>>ថាឈិ
<<ភស្ដុតាងនៅនឹងមុខហើយហ៊ានប្រកែកនឹងបងឈិទៀតនាងពូកែណាស់>>ជេនដើរចូលមកជាមួយក្រដាសអ្វីម្យ៉ាងមកចង់បង្ហាញថាឈិ
<<ភស្តុតាងអី?ខ្ញុំមិនដឹងទេ>>ណាមនឹង
<<ឈិ!បងប្រហែលមិនទាន់ដឹងទេមើលទៅ ចាំអូនឲបងភ្លឺភ្នែកចុះ>>ជេនដើរចូលមកកន្ត្រាក់ឥវ៉ាន់មកបើកមើល
<<នែ៎ ឆាប់ឲមកខ្ញុំវិញ>>ណាមនឹង
<<នេះនាងពិតជាអ្នកម៉ាក់ដ៏ល្អមែន ទិញសុទ្ធតែសៀវភៅសម្រាប់ស្រ្តីមានផ្ទៃមកអានទៀត>>ជេន
<<ណាមនឹង !នាងមានកូនហេ៎>>ថាឈិស្រែកសួរដោយសម្លុត
<<...>>ណាមនឹងឆ្លើយមិនចេញបានត្រឹមឈរធ្មឹង
<<នេះបងមើលទៅឈិ>>ជេនហុចក្រដាសនោះទៅឲថាឈិ ។ថាឈិមើលក្រដាសនោះយ៉ាងយកចិត្តទុកដាក់ ឯណាមនឹងវិញភ័យឡើងញ័រខ្លួនអស់ហើយ ។
<<ណាមនឹង!!នាងមានកូនហេស៎ហើយជាមួយអ្នកណា?>>ថាឈិស្រែក
<<ហ៊ឹកៗ>>ណាមនឹងមិននិយាយតែនាងយំជំនួសចម្លើយ
<<ឈិអូនថាបងគួរតែដឹងហើយ ព្រោះនាងនេះមើលទៅប្រហែលជាមានកូនជាមួយប្រុសនោះ>>ជេន
<<យើងមិនបានសួរនាងទេ!ឆាប់មកនេះ!>>ថាឈិអូសនាងឡើងទៅបន្ទប់គេបាត់។ចូលមកដល់បន្ទប់គេមិនភ្លេចចាក់សោជាប់។
<<ប្រាប់មកកូននេះជាកូនអ្នកណា>>ថាឈិសួរបែបសំឡងស្រាលៗ
<<ហ៊ឹកៗខ្ញុំសុំទោស គេជាកូនរបស់លោក ថាឈិគេជាកូនលោកណា>>ណាមនឹងគ្រវីក្បាលតតាក់យំ នាងខ្លាចបំផុតថាគេមិនទទួលស្គាល់កូនរបស់នាង។
<<ហឹស កូនយើង?បណ្ដើរអាប្រុសនោះហើយនាងមកថាជាកូនយើង?គិតថាយើងជាក្របីហេស៎ហាស!>>ថាឈិ
<<ខ្ញុំដឹងថាលោកប្រាកដជាមិនទទួល តែសូមកុំធ្វើបាបគេអី គេនៅតូចណាស់ហ៊ឹកៗ>>ណាមនឹង ចាប់ដៃគេជាការអង្វរ។
<<មែនហើយយើងមិនទទួលទេព្រោះវាជាកូនសាហាយចៅឃាតករ!>>គេវាសដៃនាងចេញ
<<ហ៊ឹកៗកុំនិយាយទៀតអីប៉ាខ្ញុំទៅបានសុខហើយ គាត់អស់កម្មពារនឹងគ្នាជាមួយលោកហើយ >>ណាមនឹង
<<ហឹស យើងចង់និយាយជារឿងយើង ហើយកូននាងនិងអាថោកទាបនោះកុំមកចង់បានការអាណិតពីយើងឲសោះ>>ថាឈិ
<<មែនហើយ ខ្ញុំមានកូនជាមួយគេហ៊ឹស យ៉ាងម៉េចពេញចិត្តលោកហើយឬ?>>ណាមនឹង
<<ការពិតនៅតែជាការពិត ចុងក្រោយនាងក៏សារភាពដោយខ្លួនឯងដដែល>>ថាឈិ
<<បានហើយខ្ញុំទៅវិញហើយ ដល់ថ្ងៃខ្ញុំនឹងស៊ីញ៉េឲលោក>>ណាមនឹងចេញទៅជាមួទឹកភ្នែកដាមជោគថ្ពាល់ ធ្វើឲជេនពេញចិត្តជាខ្លាំង។
<<ហ៊ឹសៗស្រីខូចប្រចាំផ្ទះ អួយអ្នកណាបោចសក់យើង>>ជេនឈរចំអកសុខៗមានដៃមួយមកច្បាមសក់នាង។
<<ជាយើង !យ៉ាងម៉េច នាងចូលចិត្តចាក់រុកប្ដីប្រពន្ធគេម្លេះស្រីពេស្យា>>យីអ៊ុនបន្តបោចសក់នាងមិនលែង
<<លែងយើងស្រីឆ្គួត ឈិជាប្ដីយើង នាងឯងត្រឹមជាកញ្ជះគេក៏កុំចេះលូកដៃ>>ជេន វាសដៃនាងចេញពីសក់
<<ជាកញ្ជះគេ តែវាគ្រាន់ជាងធ្វើប្រពន្ធចុងគេដូចនាង យើងប្រាប់ទៅអ្នកនាងណាមនឹងជាប្រពន្ធស្រប់ច្បាប់របស់ចៅហ្វាយតែម្នាក់គត់!>>យីអ៊ុន
<<អើយ នាងអ៊ុន>>ម៉ែចាស់
<<ចាសទៅហើយម៉ែចាស់ ហឹសនាងពស់វែកគ្មានពិស>>យីអ៊ុនចេញទៅបាត់
<<អាយ៎ នាងឯងចាំមើលណា បើវាជាប្រពន្ធថាឈិចឹងកូននោះច្បាស់ជាកូនឈិហើយ ហឹសឪមិនទទួលស្គាល់កូនឯងចាំយើងធ្វើឲលោកស្ដាយក្រោយចុះ យើងក៏មិនចង់នៅទះនេះប៉ុន្មានដែរគួរធុញណាស់>>ជេន
________
<<ហេតុអី នាងមិនស្ដាប់យើង យីអ៊ុន>>ម៉ែចាស់
<<តែវាមើលងាយអ្នកនាងនឹង ម៉ែចាស់ក៏ដឹងថាខ្ញុំស្រឡាញ់អ្នកនាងនឹងប៉ុណ្ណា>>យីអ៊ុន
<<ឯងឥឡូវហ៊ានតមាត់យើងផងហ៎នាងអ៊ុន ឯងលែងស្ដាប់យើងហើយ>>ម៉ែចាស់
<<ម៉ែចាស់ខ្ញុំសុំទោស ម៉ែចាស់កុំខឹងអ៊ុនអីណា>>យីអ៊ុន
<<ទៅធ្វើការទៅ>>ម៉ែចាស់ ដើរចេញទៅបាត់
<<ម៉ែចាស់ស្ដីឲទៀតហើយហេ៎ស>>ដេនចូលមក
<<រឿងខ្ញុំទេកុំមកចេះដឹង ខ្ញុំស្អប់>>យីអ៊ុន
<<តែខ្លួនឯងចូលចិត្តចេះដឹងរឿងចៅហ្វាយ>>ដេន
<<លោកចេះតែយ៉ាងម៉េច គ្មានការងារទេឬ?>>យីអ៊ុន
<<ល្ងាចហើយមិនមានការងារទេ ទើបបងឆ្លៀតមកញ៉ែយីអ៊ុននឹងណា>>ដេនញញឹមលិបភ្នែក
<<នែ៎ចេញទៅមើល ធុញណាស់ ចាំមើលខ្ញុំប្រាប់ម៉ែចាស់ថាលោកញ៉ែខ្ញុំ>>យីអ៊ុនរុញគេចេញ ព្រោះដេនគេឈររាំផ្លូវនាង
<<ប្រាប់ម៉ែចាស់ថាបងចង់ចូលស្ដី យីអ៊ុនណាឮទេ?>>ដេនឱនមកខ្សឹបដាក់ត្រចៀកធ្វើឲនាងមុខក្រហមដូចម្ទេសទុំ។
<<អាយ៎ ប្រុសឡប់>>យីអ៊ុនរត់ចេញយ៉ាងលឿន។
____________________
😍
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...