ឆ្លងកាត់ពេលវេលាជាយូរមកហើយពេលនេះណាមនឹងក៏កើតបានកូនប្រុសមួយដ៏គួរឲស្លាញ់ កូនរបស់នាងបាន3ខែហើយ វាក៏ល្មមដល់ពេលដែលនាងត្រូវតែចាកចេញដូចគ្នា នាងរកឃើញបងប្រុសនាងហើយ តើនៅពេលបន្ទាប់នឹងមានអ្វីកើតឡើងទៀតចំពោះនាង?
<<កូនម៉ាក់ឲម៉ាក់សុំទោសដែលម៉ាក់ចង់នាំកូនរត់គេចពីប៉ាកូន តែវាដល់ពេលដែលម៉ាក់ត្រូវចាកចេញហើយ ហ៊ឹកៗម៉ាក់មិនចង់ទេ ម៉ាក់ស្រឡាញ់ប៉ាកូនណាស់ ថាឈីនីនកូនប្រុសម៉ាក់ យើងនឹងរស់នៅជាមួយគ្នា>>ណាមនឹងនិយាយបណ្តើររៀបអីវ៉ាន់បណ្ដើរដាក់កាបូបខ្មៅមួយបំណងចង់យកកូនរត់។
<<ហេតុអ្វី មិនមានមនុស្សក្នុងផ្ទះអីចឹង តែក៏ល្អហើយ ទេវតានៅខាងយើងហើយកូនម៉ាក់>>ណាមនឹងចេញតាមទ្វាក្រោយស្ងាត់ម្នាក់ឯង។
ក្រៅផ្ទះ
<<បងប្រាយ៍ ហ៊ឹកៗ ខ្ញុំសម្រេចចិត្តត្រូវហើយឬ?ដែលយកកូនចេញពីប៉ាគេ>>ណាមនឹងដើរសំដៅទៅរកឡានដែលចតចាំជាស្រេច វាជាឡានប្រាយ៍នេះហើយ។
<<មិនអីទេនឹងបងជឿថាអ្វីៗនឹងប្រសើរឡើង ប្អូនស្រីបងលែងយំទៀតហើយ ពីពេលនេះទៅត្រូវញញឹមរហូតឮទេ?>>ប្រាយ៍
<<ចាសបងប្រុស>>នាងឱបប្រាយ៍
<<តោះចូលឡានម៉ោង12ហើយ>>ប្រាយ៍
-----‐-----------
<<ផ្ទះបងធំណាស់>>ណាមនឹង
<<ពេញចិត្តទេនឹងអូន បងខំណាស់ទម្រាំបានផ្ទះនេះឲប្អូនបងរស់នៅដឹងទេនាងល្អិត>>ប្រាយ៍អង្អែលក្បាលនាងថ្នមៗ។
<<ម៉ែដោះយកក្មួយខ្ញុំទៅខាងលើឲគេងមុនទៅ>>ប្រាយ៍
<<ចាស ម៉ោះឲមក អូៗ គួរឲស្អប់ម្លេះអាល្អិតនេះ ហិ តោះៗទៅគេងណាចៅណា>>ម៉ែដោះ លើករលាក់ថាឈីនីនតិចៗ ហើយយកទៅលើបាត់ទៅ
<<បងមានអារម្មណ៍ដូចខ្ញុំទេថា ម៉ែដោះចូលចិត្តកូនឈី
នីនណាស់>>ណាមនឹងគ្រវីក្បាល
<<ត្រូវហើយម៉ែដោះចិត្តទូលាយណាស់ គាត់ចូលចិត្តក្មេងតូចៗ ពេលខ្លះបង្ខំឲបងរៀបការអាលបានចៅពរក៏មានហឹសៗ>>ប្រាយ៍និយាយហើយគ្រវីក្បាលតិចៗ
<<បងសុំសួរខ្លះៗបានទេនឹង?>>ប្រាយ៍
<<ចាសបងមានសំណួរអ្វីឬ?>>ណាមនឹង
<<តើថាឈិវាទៅណាទើបអូនលួចរត់មកបាន>>ប្រាយ៍
<<គេទៅក្រៅប្រទេសមួយសប្ដាហ៍>>ណាមនឹង
<<បើវាមកយកឯងទៅវិញឯងទៅទេ?បងមានអារម្មណ៍ថាវានឹងមកយកកូនវាទៅវិញយ៉ាងម៉េចទេ>>ប្រាយ៍
<<គេមិនស្គាល់ផ្ទះបងផងនឹង ហើយយ៉ាងណាក៏ខ្ញុំមិនឲកូនទៅគេវិញដែរ>>
<<ប្រាកដទេ?>>ប្រាយ៍សួរបញ្ជាក់
<<បងប្រាយ៍>>ណាមនឹង
<<អូខេៗបងឈប់និយាយហើយ>>ប្រាយ៍
<<អូនឡើងទៅខាងលើទៅអាលបានគេង>>ប្រាយ៍
<<ចាសបង>>ណាមនឹង
-------------------
ងាកមកមើលថាឈិវិញក្រោយគេដឹងថាណាមនឹងយកកូនរត់ គេពុះកញ្រ្ជោលជាខ្លាំង គេខឹងណាស់ដែលនាងថ្លើមធំហ៊ាយយកកូនគេរត់។
ប្រាវៗ
<<ណាមនឹងនាងហ៊ានយកកូនយើងរត់ផងហេស ចាំមើលយើងមិនឲរួចខ្លួនទេ>>ថាឈិ
<<ចេញដំណើរព្រឹកនេះយើងទៅផ្ទះអាប្រាយ៍>>ថាឈិ
<<ចៅហ្វាយតែអាម្នាក់នោះវាមិនត្រូវជាអ្វីនឹងអ្នកនាងទេទាន ម៉េចនឹងអាចនៅផ្ទះវាទៅ>>កូនចៅ
<<យើងឲទៅក៏ទៅកុំចេះ>>ថាឈិ
——————
<<បងប្រាយ៍ អរុណសួស្ដី>>ណាមនឹងបីកូនចុះមកដាក់អន្រឹងនៅបន្ទប់ទទួលភ្ញៀវ។
<<បាទអរុណសួស្ដីក្មួយបងភ្ញាក់ហើយឬ?>>ប្រាយ៍
<<ភ្ញាក់ហើយនៀក ហិៗ>>ណាមនឹងសើចដាក់កូនប្រុសកំហូច
<<ម៉ោះៗគេងលេងណាកូនប្រុស>>ណាមនឹងដាក់កូនក្នុងអង្រឹង។
<<បងប្រាយ៍ ខ្ញុំសុំបងឲមើលកូនឈីនីនបន្តិចផងបានអត់ ខ្ញុំចង់ដើរមើលជុំវិញផ្ទះបង>>ណាមនឹង
<<អូខេ បានៗម៉ោះៗក្មួយអ៊ំសង្ហាម្លេះនៀកអាល្អិតនេះទើប3ខែសោះ>>ប្រាយ៍
ណាមនឹងចេញមកក្រៅផ្ទះ ហើយបន្តដើរទៅជិតអាងទឹក
<<ហ៊ើយ ទីបំផុតខ្ញុំក៏ត្រូវបែកគ្នាជាមួយលោកហើយថាឈិ លោកដឹងទេកូនប្រុសលោកមុខដូចលោកខ្លាំងណាស់ឥឡូវនេះ ខ្ញុំនឹកលោកណាស់ថាឈិ ខ្ញុំក៏មិនចង់ឲកូនក្លាយទៅជាក្មេងគ្មានប៉ាបែបនេះទេ>>ណាមនឹង
<<មិនចង់តែក៏យកកូនចេញពីយើងរួចហើយ>>ថាឈិដើរជ្រែហោប៉ៅចូលមក។
<<ថាឈិ លោកមកបានយ៉ាងម៉េច?អួយហ៊ឹកលែងដៃខ្ញុំ>>ណាមនឹងប្រុងដើរចេញតែគេចាប់ទាញក៏ដៃនាងមកវិញ។
<<យើងមិនលែង ហេតុអីនាងយកកូនចេញពីយើងណាមនឹងហាស>>ថាឈិ ចាប់អង្រួននាងខ្លាំងៗ
<<ហ៊ឹក គេមិនមែនកូនលោកទេ ល្មមដោះលែងខ្ញុំហើយវាឆ្អែតហើយសម្រាប់ខ្ញុំ>>ណាមនឹង
<<មិនមែនកូនយើងឬ?ចុះអ្នកណាធ្វើឲនាងថ្ងូររាល់យប់នោះ មិនចាំទេឬណាមនឹង អរប្រហែលចង់ឲយើងរំឮកហើយមើលទៅ>>ថាឈិ ផាច់~
<<ថោកទាបបំផុតហើយហ៊ឹកៗ>>ណាមនឹងទះគេមួយកំភ្លៀង
<<ហឹសមិនបាច់លេងខ្លួនទេ ចង់ម៉េចមិនប្រាប់យើងមក>>ថាឈិ ក៏បានចាប់នាងថើបមាត់ទាំងកំរោល
<<អឹម លែង ហ៊ឹកៗ>>ណាមនឹងប្រឹងប្រែងរើរហូតគេដោះលែងនាង
<<អាថាឈិ!!! ឌឹប>>ប្រាយ៍ចាប់ទាញថាឈិហើយដាល់នាយមួយដៃដួលដល់ដី ហើយថាឈិក្រោកវិញដាល់ប្រាយ៍មួយដៃវិញ
<<ឌឹប ឯងមានសិទ្ធស្អីមកវៃយើងហាស អាចង្រៃ!!>>ថាឈិប្រុងថែមមួយដៃទៀតតែ
<<បានហើយ ឈប់វាយគ្នាទៅ>>ណាមនឹង
<<ហឹស ការពារគ្នាណាស់ណ៎ បានឡើងគ្រែជាមួយប៉ុន្មានដងហើយ>>ថាឈិសម្លឹងនាងដោយកំហឹង។
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...