ទីតៗ
<<ទៅវិញជាមួយខ្ញុំទេ?>>ជីនឌែល
<<អត់ទេ លោកប្រធានទៅមុនចោះ>>រីហ្វា
<<កុំលេងឫកពេកចូលឡានមក>>ជីនឌែល
<<ចាស>>រីហ្វាក៏ចូលឡានតាមគេ
នៅតាមផ្លូវ<<យ៉ាងម៉េចខ្លាចខ្ញុំហេ?>>ជីនឌែល
<<ទេ គឺ..>>រីហ្វានិយាយមិនហ៊ានមើលមុខគេ
<<រឿងមិត្តនាង ចាំខ្ញុំសើបឲ>>ជីនឌែល
<<មេនឬ? អឺ... សុំទោស ចាស>>រីហ្វាស្ទុះចាប់ដៃនាយជាប់ ហើយក៏ដឹងខ្លួនខុសទើប
ព្រលែង
<<ហឹស ដល់ផ្ទះហើយ>>ជីនឌែល
<<អរគុណលោកប្រធាន អៅលឿនមេន>>មិនទាន់និយាយចប់ផងនាយបើកឡានចេញទៅបាត់។
ម៉ោង9យប់ក្លឹបកម្សាន្តរបស់ជីនឌែលមានភ្លើងភ្លឺចញ្ចាច ភ្លេងតន្ត្រីកត្រាក់អារម្មណ៍ធ្វើឲមនុស្សចង់តែរាំរែកតាមចង្វាក់ភ្លេង មានមនុស្សក្មេងចាស់ប្រុសស្រីមិនថាជនជាតិ អឺរ៉ុប អាស៊ី ឬមកពីបណ្ដាប្រទេសនានា សុទ្ធតែមកកម្សាន្តក្លឹបនេះព្រោះវានៅមិនឆ្ងាយពីកាស៊ីណូប៉ុន្មានឡើយ ព្រោះយើងដឹងហើយថានៅឥណ្ឌូនេស៊ីសម្បូរជនជាតិមកកម្សាន្ត។
<<ចាំយើងយូរនៅ?>>ថាឈិ
<<យូរដែរហើយ រវល់ធ្វើស្អីយូរម្លេះ?>>ជីនឌែល
<<ដោះស្រាយរឿងការងារ>>ថាឈិ
<<ហៅស្រាមក>>
<<ប្អូនស្រាក្រហមមួយ>>ជីឌែលលើកដៃហៅអ្នករត់តុ
<<ណេះ អាឈិ>>ជីនឌែល
<<មើលមុខយើងម្លេះ មានរឿងអី>>ថាឈិ
<<ចង់សួរឯងរឿងមួយ>>
<<ស្គាល់ណាមនឹងវ៉ាឡេទីណាអត់?>>
<<កូនឃាតករនឹងឬ?>>ថាឈិ ក្រេបស្រាបន្តិច
<<និយាយឲស្រួលបន្តិចទៅ យើងវល់ណាស់>>
<<ចង់ដឹងថាហេតុអ្វីយើងហៅនាងបែបនេះទេ?>>ថាឈិ
<<យ៉ាងម៉េច>>ជីនឌែល
<<នាងជាកូនអាម៉ៃដា>>ថាឈិ
<<យ៉ាងម៉េចទៀត>>ជីនឌែល
<<ដឹងប៉ុណ្ណឹងបានហើយ>>ថាឈិ
<<ទៅ មិនចង់ដឹងទេ មោះផឹកវិញ>>ជីនឌែល និងថាឈិផឹក ផងនិយាយពីការងារផងរហូតដល់ម៉ោង11យប់ទើបទៅផ្ទះរៀងខ្លួន។
+ ភូមិគ្រឹះ ជីនឌែល
<<ហ៊ើយ ងងុយណាស់ មេនហើយខលទៅរករីហ្វាសិន តែយប់ហើយនឹង មិនអីទេខលៗ>>គ្រាន់តែមកដល់បន្ទប់ភ្លាម ជីនឌែលទម្លាក់ខ្លួនលើពូកទន់ភ្លាម ហើយទាញទូរស័ព្ទខលទៅរីហ្វាជាលេខារបស់គេ។
<<ហេឡូ រីហ្វា>>ជីនឌែល
(លោកប្រធានមានការអ្វីដែរ)
<<គឺយើងបានសួរមិត្តយើងវានិយាយថាវាស្គាល់មិត្តនាង >>ជីនឌែល
(ពិតឬ?)រីហ្វា
<<អឹមម តែវានិយាយប្លែកៗ>>ជីនឌែល
(និយាយយ៉ាងម៉េច)
<<គឺហៅមិត្តនាងថាកូន ឃាតករ>>ជីនឌែល
(នេះកុំប្រាប់ណា ថាគេជាអ្នកចាប់ ណាមនឹង)
<<ប្រហែលហើយ>>ជីនឌែល
(ហ៊ឹម មិនដឹងថាណាមនឹងយ៉ាងម៉េចទេ)
<<យប់ហើយ គេងទៅ ប្រយ័ត្នទៅធ្វើការមិនទាន់>>ជីនឌែល
(ចាស ជំរាបលា លោកប្រធាន)រីហ្វា
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...