<<ណាមនឹង វ៉ាឡេទីណា ហឹស កុំប្រាប់ណាថានាងជាកូនអាម៉ៃដា វ៉ាឡេទីណា >>គេយកកាតនោះមកមើលហើយ គិតដល់ឈ្មោះសត្រូវរបស់គេ។
@ (មកដល់ថ្នាក់រៀន)
<<ស៊យណាស់ថ្ងៃនេះ វិសនឹងឡានបុកស្លាប់ទៅហើយ>>រាងស្ដើង និយាយហើយទម្លាក់
កាតាបរឡើងលឺលើតុរៀនរបស់នាង។
<<កើតអី ណាម មុខមិនស្រស់សោះឯងនេះ>>
រីហ្វាដើមករកមិត្តហើយអង្គុយពីមុខ ណាមនឹង។
<<គឺឡានបុកនឹងហើយ>>ណាម
<<អៅ ...!បើឡានបុកម៉េចមករៀនកើតឯង?>>រីហ្វាស្រឡាំងកាំងនិង មិត្តនាង។
<<គឺ វាបុកមិនឲស្លាប់នោះអី!>>ណាម
<<ហើយអ្នកបុកនោះសង្ហាឬអត់ណាម?
ហិ ហិ!>>រីហ្វា
<<អត់ទេ!>>ណាម
<<ហើយ៎ណាម បែបនេះសមតែប្ដឹង
ប៉ូលីសហើយ!>>រីហ្វា
<<តែចៅហ្វាយគេសង្ហា>>ណាមនិយាយ ហើយញញឹម តែបែជាដាក់ទឹកមុខវិញ។
<<នេះ កុំប្រាប់ណា ថានិស្ស័យរបស់ឯងនិងគេ នោះ អូយ៎ តែប៉ុណ្ណេះយើងនឹងយកទៅនិពន្ធជា ប្រលោមលោកហើយ ចាំមើលណា ហិៗ>>រីហ្វា ចង្អុលមុខ ណាមនឹង ហើយទះដៃសប្បាយ។ដោយសារតែរីហ្វាជាអ្នកនិពន្ធទើប នាង និយាយបែបនេះ។
<<ឯងឆ្គួតហើយហ្វា ដឹងខ្លួនឬអត់?>>ណាម
<<ដឹងតើ អួយ! អត់ទេ>>រីហ្វានាងពូកែកំប្លែងណាស់ រហូតធ្វើឲណាមគ្រវីក្បាលតិចៗ។
<<តែកាតឯងទៅណាហើយណាម?>>រីហ្វាសួរព្រោះណាមបាត់កាតពីករបស់នាង។
<<អឺ មេនហើយ បាត់កាត សង្ស័យជ្រុះហើយ>>តែណាមនាងសង្ស័យតែជ្រុះនៅកន្លែងកើតហេតុទេ ព្រោះនាងដួលនៅទីនោះ។
(កាសីណូ ថាឈិ ចារឺនរ៉ាត់ នៅចាកាតា)
កាសីណូធំជាងគេបង្អស់នៅ ឥណ្ឌូនេសី ដែលនរណាក៏ស្គាល់ថាវាជារបស់សេដ្ឋីវ័យក្មេងលោក
ថាឈិ ចារឺនរ៉ាត់ជនជាតិថៃកាត់ អាឡឺម៉ង់។
<<ចៅហ្វាយ នេះប្រវត្តិរូបរបស់ត្រកូលវ៉ាឡេទីណា បាទ>>ដេនជាជំនិតហុច ឯកសារនោះទៅឲថាឈិ។
<<ហឹស ជានាងពិតមេន ណាមនឹង វ៉ាឡេទីណា កូនស្រីតែមួយគត់របស់អាម៉ៃដា វ៉ាឡេទីណា អាយុ19ឆ្នាំ រៀនផ្នែក ទើបតែរៀនចប់ ផងហេ៎>>គេមើលប្រវត្តិរូបនោះដោយញញឹមទាំងមានល្បិចក្នុងខ្លួន។
<<ធ្វើការបានល្អមេនដេន>>ថាឈិ គេនៅតែសម្លឹងមើលប្រវត្តិរូបរបស់ ណាមនឹង មិនឈប់ព្រោះគេមានល្បិចកលម្យាងដើម្បីយកនាងមកសងសឹក។
<<នាងត្រូវសងយើងទាំងដើមទាំងការ នូវអំពើដែលឪនាងសាងមកលើគ្រួសាររបស់យើង>>ថាឈិក្ដាប់ដៃណែនសម្លឹងមើលទៅរូបថត ណាមនឹង
<<ចៅហ្វាយ ធ្វើយ៉ាងម៉េចទៀត ទាន!>>ដេន
<<តាមដានវា តើវារកសីអ្វី>>ថាឈិ
<<នៅសប្ដាហ៍ក្រោយនេះមានការដេញថ្លៃនៅបាលី ហើយគេក៏អញ្ជើញចៅហ្វាយទៅដែរ បាទ>>ជំនិត
<<អឹម យើងទៅ ,បើអស់អីហើយទៅវិញទៅ>>ថាឈិ
<<បាទ តែថាចៅហ្វាយពេញចិត្តអ្នកនាង ណាមនឹង ឬទេបាទ?>>ដេន(ផាំង)
<<យើងប្រាប់ឲចេញ អា៎ដេន!>>ថាឈិទះតុមួយទំហឹង។
<<បា-បាទទៅហើយទាន>>ដេនប្រញាប់បើកទ្វាចេញយ៉ាងលឿន។
<<ពេញចិត្តឬ?ហឹស គ្មានផ្លូវទេ!នាងជាកូនឃាតករ >>ថាឈិ ញោចស្នាមញញឹមបន្តិចមុននឹងដើរចេញមកក្រៅoffice។
<<បងឈិចា៎ ! ជូហារ៉ានឹកបងណាស់ដឹងទេ>>ថារួចនាងដើរចូលមកឱបថាឈិ យ៉ាងណែន។
<<បងមកចាកាតាវិញ ហេតុអ្វីមិនប្រាប់អូនហា៎ឈិ?>>ជូហារ៉ាធ្វើជាពេបមាត់ចង់យំ។
<<បងរវល់ពេក>>គេធ្វើហីៗ
<<អូនខំមកលេងបងហើយ បងធ្វើមុខបែបនឹងទៀត ខឹងអូនឬឈិ?>>ជូហារ៉ា
<<លែងបងទៅ !បងទៅផ្ទះ>>និយាយហើយថាឈិបេះដៃនាងចេញពីខ្លួន ដើរចេញទៅរកឡានរបស់គេដែលចតខាងមុខកាសីណូ។
@(ពេលយប់ នៅតាមផ្លូវ)ឡានសេរីទំនើបបើកលើវិថី តាមផ្លូវទៅភូមិគ្រិះនៅឆ្ងាយគួរសមពីចាកាតា។នៅតាផ្លូវគេចេះតែងាកមើលសងខាងផ្លូវ នាពេលរាត្រី ឃើញថាវាស្រស់ស្អាតណាស់ គួរតែយល់ហើយព្រោះនៅឥណ្ឌូនេសីជាប្រទេស មួយប្រជុំដោយកោះរាប់ពាន់កោះនៅទីនោះ។
គ្រាន់តែមកដល់ភូមិគ្រិះភ្លាម អ្នកបម្រើរត់មកទទួលនាយយ៉ាងលឿន តាមការនឹករឮកចៅហ្វាយនាយរបស់ពួកគេ។
<<សួស្ដី! ចៅហ្វាយ >>អ្នកបម្រើក្នុងភូមិគ្រិះចេញមកទទួលគេយ៉ាង រាក់ទាក់បំផុត។
<<បាទ! ម៉ែចាស់ទៅណាហើយ?>>ថាឈិ សួររកម៉ែចាស់ដែលតែងមើលថែគេតាំងពីម៉ាក់ប៉ាគេមិនទាន់ស្លាប់។
<< អួយ! កូនឈិ នេះមកយូរហើយឬកូន? មើលចុះកម្លោះស្ដូកហើយថែមទាំងសង្ហាទៀត
នៀក>>ម៉ែចាស់រត់មករក ថាឈិ ដែលបែកពីគាត់រយៈពេល20ឆ្នាំទៅហើយ។
<<បាទ! មិនមែនកម្លោះទេ គឺចាស់ទៅវិញទេតើម៉ែចាស់! ខ្ញុំ27ឆ្នាំហើយណា មិនមែនក្មេងកម្លោះទេ>>គេដើរចូលទៅឱបម៉ែចាស់ ជាទីស្រឡាញ់របស់គេ ដែលបែកគ្នា20ឆ្នាំទៅហើយ។
<<អូហូ ចឹងតោះចូលផ្ទះកូន យប់ហើយត្រជាក់ណាស់>>ម៉ែចាស់ដឹកដៃគេចូលផ្ទះ
<<ទៅ ងូតទឹកទៅ អាលបានញាំបាយ>>ម៉ែចាស់។
<<បាទ>>ថាហើយគេដើរឡើងទៅខាងលើបាត់@ បន្ទប់ ថាឈិ ចារឺនរ៉ាត់
ថាឈិចូលទៅក្នុងបន្ទប់ដែលម៉ែចាស់ឲអ្នកបម្រើរៀបចំជូន វាមានសភាពល្អប្រណិត តែផ្ទៃបន្ទប់នោះពោពេញទៅដោយពណ៌ខ្មៅក្រិប វាគួរឲខ្លាច តែថាអីវាគឺជាចំណង់ចំណូលចិត្តនាយ
ម៉ាហ្វៀកម្លោះនេះទៅវិញ ។ រឺង រឺង
<<ហេឡូ! ឈិន ខលមកបងមានការអ្វី?>>
ថាឈិ ប្រុងដើរចូលបន្ទប់ទឹកទៅហើយ ស្រាប់តែទូរស័ព្ទរោទិ៍ឡើង។
(ចាំតែមានការទើបខលទៅបានឬ?)ថាឈិន
<<បងរវល់>>ថាឈិ
(រវល់ធ្វើអី អរ៎ កុំប្រាប់ណាថាបង អឺនែក អួយ៎ ខ្ជិលនិយាយណាស់)ឈិនចូលចិត្ត ញោះ បងគេណាស់ ព្រោះគេដឹងថាបងគេមិនចេះលេងច្រើន។
<<បងងូតទឹក យ៉ាងម៉េច?>>ឈិតបដោយកំបុត។
(ឈិនថាលេងតើ បងងូតទឹកចុះ អូនចូលគេងមុនហើយ Babe ហិ ហិ Goodnight and Goodream.)ថាឈិន គេចូលចិត្តធ្វើ ចរិតញិញក់ តែគេក៏ជាម៉ាហ្វៀដូចបងប្រុសដែរ។
<<គេងទៅ អត់ប្រយោជន៍>>ទឺតៗ ការខលត្រូវបានបញ្ចប់ ថាឈិកាន់កន្សែងដើរសំដៅទៅរកបន្ទប់ទឹកបាត់។
នៅម៉ោង10គេក៏ញាំអាហារួចល្មម ហើយក៏ឡើងទៅបន្ទប់វិញបាត់ទៅ។
<<ស្អែកនេះ យើងនឹងទៅរកឯងហើយ អាម៉ៃដាវ៉ាឡេទីណា ហឹស មិត្តចាស់>>គេនិយាយដោយក្ដាប់ដៃណែន ហើយចូលគេងបាត់ទៅ។
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...