<<មើលទៅនាងស្លេកណាស់ គួរតែទៅមន្ទីពេទ្យ>>ថាឈិ
<<មិនអីទេ លេពថ្នាំតែបន្តិចបាត់ហើយ>>ណាមនឹង
<<យើងនាំទៅពេទ្យ តោះ>>ថាឈិចាប់ទាញនាងមកក្រៅបន្ទប់ទឹកវិញ
<<ទេ!មិនរំខានលោកទេ>>ណាមនឹងនាងមិនចង់ទៅនោះទេ នាងខ្លាចពិនិត្យទៅមានអ្វីពិសេសច្បាស់ជាគេខឹងនាងមិនខាន។
<<ហាមប្រកែកនឹងយើង>>ថាឈិ
<<ខ្ញុំយកកាបូបសិន>>ណាមនឹងដើរទៅយកកាបូបហើយក៏ចេញទៅមន្ទីពេទ្យទាំងមិនចង់។
-----------------
មន្ទីរពេទ្យ
<<សូមអញ្ជើញខាងនេះចាស>>ពេទ្យ
<<អ្នកទាំងពីរមានការអ្វីឲពេទ្យជួយដែរចាស?>>
<<គឺ...>>ណាមនឹង
<<មកពិនិត្យផ្ទៃពោះ>>ថាឈិនិយាយកាត់
<<លោក!ម៉េចក៏ពិនិត្យ ខ្ញុំមិនមានទេ!>>ណាមនឹង
<<បើចឹងលោកចាំនៅខាងក្រៅសិនទៅ ពេទ្យនឹងពិនិត្យជូនភរិយាលោក>>ពេទ្យ
<<ហាមកុហកយើងរឿងលទ្ធផលឲសោះ!>>ថាឈិមើលមុខនាងបែបគម្រាម
------------
<<អ្នកនាងមានផ្ទៃពោះ3សប្ដាហ៍ហើយ អបអរផងណា>>ពេទ្យ
<<នេះមានផ្ទៃពោះហ៎>>ណាមនឹងយកដៃស្ទាបពោះរាបស្មើរតិចៗ
<<នេះលទ្ធផលពិនិត្យ ហើយនេះថ្នាំសម្រាប់ញាំជំនួយដល់កូនក្នុងផ្ទៃ>>ពេទ្យ
<<ចាស>>ណាមនឹង
<<យ៉ាងម៉េចហើយ?មានកូនទេ?>>ថាឈិ
<<មើលខ្លួនឯងទៅ>>ណាមនឹង ហុចឯកសារឲគេព្រោះនាងលែងចង់កុហកគេទៀតហើយ តែទឹកមុខនាងមិនស្រស់សោះ។
<<នេះ នាងមានកូនឲយើងហើយហេស ណាមនឹង>>ថាឈិ ញញឹម
<<ខ្ញុំចង់ទៅវិញ>>ណាមនឹង
---------------
តាមផ្លូវ
ឡានបើកតាមផ្លូវដោយរាងក្រាសញញឹមខ្ជឹបដោយសារគេដឹងថាគេជិតក្លាយជាប៉ាគេហើយ បើតាមការពិតទៅគ្មានឪពុកណាមិនសប្បាយចិត្តពេលឮថាមានកូននោះទេ ណាមួយគេក៏មិនសូវដូចពីមុន។
<<ឃ្លានទេ?>>ថាឈិ
<<ទេ!>>ណាមនឹង
<<មិនឃ្លានក៏ត្រូវតែញាំឲមានកម្លាំង>>ថាឈិ
<<មិនបាច់ធ្វើបែបនោះដាក់ខ្ញុំ>>ណាមនឹង
<<យើងធ្វើដើម្បីកូនយើងទេ មិនមែនដើម្បីនាង>>ថាឈិ
<<ពូកែដើម្បីកូនណាស់ក៏ចាំពេលគេកើតមកយកទៅៗ>>ណាមនឹង
<<ច្រណែនកូន?>>ថាឈិ
<<ទេ>>ណាមនឹង
<<ចុះមក>>ពេលមកដល់ភោជនីយដ្ឋានហើយថាឈិចុះទៅបើកទ្វាឲណាមនឹង។
--------------
ពេលចូលមកដល់ហាងណាមនឹងក៏មើលឆ្វេងស្ដាំ មិននឹងស្មានថាវាស្អាត និងតុបតែងបានយ៉ាងល្អ។
<<សួស្ដីតើអ្នកទាំងពីត្រូវការអ្វីដែរចាស>>girl
<<ឲ menu មក>>ថាឈិ ទទួលមីនុយហើយកម្មង់ម្ហូបយ៉ាងច្រើន
<<លោកកម្មង់ច្រើនម្លេះ?>>ណាមនឹង
<<លុយយើងទេ>>ថាឈិ
--------------
ក្រោយពីញាំអាហារហើយរៀងល្ងាចដែរ ថាឈិឲបើកឡានជូនណាមនឹងត្រឡប់ទៅផ្ទះវិញ តែនាងនិយាយថា
<<លោកខ្ញុំចង់ទៅដើរលេងសិន បានទេ?>>ណាមនឹងងាកសួរ
<<ទៅណា?យើងជូនទៅ>>ថាឈិឈប់ឡាន
<<គឺសមុទ្រ បានទេ?>>ណាមនឹង
<<ok>>ថាឈិក៏បត់ឡានសំដៅទៅសមុទ្រវិញតាមណាមនឹងចង់បាន។
----------
🌅🌅
<<ដល់ហើយ ស្រស់ស្រាយបំផុតហើយហិៗ>>គ្រាន់តែមកដល់ភ្លាមណាមនឹងចុះពីឡានរត់មកមាត់ឆ្នេរភ្លាមដូចកូនក្មេង។
<<កូនមួយហើយធ្វើដូចក្មេងទៅកើត>>ថាឈិអត់មិនបានក៏លួចថាឲនាងទាំងញញឹមតាមនាងហើយគ្រវីក្បាលតិចៗ។
<<ដើរធម្មតាមិនបានឬ?បើកូនយើងកើតអី នាងត្រូវធ្ងន់ហើយណាមនឹង>>ថាឈិ
<<ខ្ញុំជាម្តាយខ្ញុំក៏ដឹងជាងលោកទៅទៀត>>ណាមនឹង
<<តមាត់បែបនេះសមតែមិនយល់ដល់កូនតើ ចាំមើលស៊ូបានប៉ុន្មានទឹក ស្រីជើងល្អ>>ថាឈិ
<<លោកចូលចិត្តគិតតែរឿងស្មោគគ្រោក>>ណាមនឹង
<<ស្មោគគ្រោកត្រង់ណាទៅ វាក៏ធ្វើឲនាងស្រួលខ្លួន>>ថាឈិ
<<បានហើយឈប់និយាយទៅ មើលថ្ងៃលិចវិញ>>ណាមនឹងក៏ទៅអង្គុយលើទោងក្រោមដើមឈើនៅមាត់សមុទ្របាត់ ដោយមានថាឈិដើរពីក្រោយ។
<<យ៉ាងម៉េចដែរ?>>ថាឈិ
<<គឺស្រស់ស្រាយណាស់ អរគុណលោកហើយថាឈិ>>ណាមនឹង
<<កូនប៉ាកុំរករឿងម៉ាក់ៗលឺទេ?កូនឆ្លាត>>ថាឈិយកដៃទៅអង្អែលពោះនាងថ្នមៗហើយឱបនាងពីក្រោយមើលទៅក្ដីសុខណាស់ តែមិនដឹងថាគេអាចនៅក្បែរនាងបានយូរទៀតឬអត់?
<<ថាឈិ បើគ្មានខ្ញុំនៅក្បែរលោកសូមលោកមើលថែខ្លួនផង ពិសេសកូនរបស់ខ្ញុំពេលគេកើតមក សូមកុំធ្បើបាបគេដូចដែលលោកធ្វើបាបខ្ញុំហ៊ឹកៗ>>ណាមនឹងនិយាយទាំងទឹកភ្នែក មើលទៅថ្ងៃដែលលិចជិតផុត
<<យើងសន្យាថាយើងមិនធ្វើរឿងនោះទៀតទេ>>ថាឈិ
<<យើងស្ដាយក្រោយណាស់ដែលធ្វើនែបនោះដាក់នាង ឲយើងសូមទោស នឹង>>ថាឈិ
<<បងស្រឡាញ់អូននឹង បងខុសហើយ>>ថាឈិ
<<ថាឈិលោកកើតអី?>>ណាមនឹង
<<គ្មានអ្វីទេ>>ថាឈិ
<<បានហើយឈប់និយាយទៅ យប់ហើយទៅផ្ទះវិញ>>ណាមនឹង
<<មិនទៅទេ គេងទីនេះហើយ>>ថាឈិ
<<ថា..អឹម>>ណាមនឹងប្រុងនឹងនិយាយតែថាឈិថើបបំបិទមាត់នាងដោយមាត់របស់គេបាត់ទៅហើយ។
<<នែ លោកធ្វើអី?ដាក់ខ្ញុំចុះវិញភ្លាម>>ណាមនឹង ភ្ញាក់ជាខ្លាំងដែលនៅសុខៗគេចាប់បីនាងឡើង។
<<បងចង់បង្គ្រប់ដៃជើងកូនយើង>>ថាឈិបីនាងចូលផ្ទះបាត់។
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...