+ផ្ទះរីហ្វា At night
<<មីងមិនទាន់គេងទេឬ?>>
<<នៅទេ!ហើយយ៉ាងម៉េចហើយរឿងការងាររបស់ឯង>>មីង
<<គឺ ល្អណាស់មីង>>រីហ្វា
<<មើលទៅ ចៅហ្វាយឯងចូលចិត្តឯងណាស់>>មីង
<<មិនមែនតែចូលចិត្ត គឺ ស្រឡាញ់តែម្ដងហិៗ>>រីហ្វាភ្លាត់មាត់និយាយ
<<ស្រឡាញ់យ៉ាងម៉េចហា៎?>>មីង
<<ហ៊ើយៗអាមាត់ឆ្គួត! គ្មានទេមីងខ្ញុំទៅគេងហើយ>>រីហ្វាញញឹមអៀនហើយរត់ទៅបន្ទប់បាត់។
<<យ៉ាប់ណាស់ក្មួយនេះ>>មីងរីហ្វាគ្រវីក្បាលតិចៗ
បន្ទប់រីហ្វា
រឺងៗៗ
<<សួស្ដី លោកប្រធាន>>រីហ្វា
(ក្រៅម៉ោងបែបនេះ និយាយធម្មតាមកអូន)ជីនឌែល
<<ខ្ញុំមិនទម្លាប់ទេ>>រីហ្វា
(យូរទៅ ទម្លាប់ហើយ)ជីនឌែល
<<គឺ..លោកប្រ..អឺទេ បងញាំបាយនៅ>>រីហ្វា
(រួចហើយ ចុះអូនរួចហើយឬនៅ?)ជីនឌែល
<<រួចហើយចាស>>រីហ្វា
(បងនឹងទៅមើលការងារនៅប្រទេសថៃឆាប់ៗនេះហើយ អូនទៅអត់?)ជីនឌែល
<<មិនទៅខ្លាចបងកាត់ប្រាក់ខែ>>រីហ្វា
(ត្រូវហើយ ព្រោះអូន ជាលេខាពិសេស)ជីនឌែល
<<មិនដឹងជាអីទេបងហ៎>>រីហ្វាអៀន
(អូនអៀនហើយ?)ជីនឌែល
<<ទេ!មានណា>>រីហ្វា
(កុំមកកុហកបងដឹងហើយ)ជីនឌែល
<<អូនងងុយហើយ>>រីហ្វា
(ទើបតែម៉ោង9នឹង)ជីនឌែល
<<តែ ងងុយហើយ>>រីហ្វា
(តែបងមិទាន់ងងុយ)ជីនឌែល
<<បើបងមិនងងុយហីទៅ អូនចូលគេងមុនហើយ>>រីហ្វា
(ហ្វា!នៅបន្តិចទៀតមក)ជីនឌែល
<<ចាស តាមតែបង ចង់និយាយអី អូនចាំស្ដាប់>>រីហ្វានៅនិយាយទូរស័ព្ទជាមួយជីនឌែលយ៉ាងយូរទម្រាំគេដាច់ចិត្តបិទ។
ក្រាក~~
ថាឈិយកកូនសោរសាគួមកបើកទ្វារបន្ទប់គេងរបស់ណាមនឹងថ្នមៗខ្លាចនាងភ្ញាក់។គេឡើងទៅគេងឱបនាងពីក្រោយ
<<អឹម ជួយផង អាយ៎>>ណាមនឹង បម្រាស់ខ្លួនតិចៗនិងស្រែកដោយភ័យខ្លាច នៅសុខៗមានមនុស្សមកឱបនាងទាំងយប់ស្ងាត់ ហើយបន្ទប់មិនបើកភ្លើងទៀត មិនខ្លាចទើបចម្លែក។
<<ឈប់ស្រែកជា យើងទេ ដេកទៅ!>>ថាឈិ
<<លែង ខ្ញុំភ្លាម ទៅបន្ទប់លោកវិញទៅ!>>ណាមនឹង
<<នាងហ៊ានដេញយើងផង?>>ថាឈិ
<<មិនបានដេញ គ្រាន់តែមិនចង់គេងជាមួយលោក>>ណាមនឹង
<<យើងមិនដឹង យើងងងុយដេកហើយ>>ថាឈិ
<<លោក~>>ណាមនឹងនិយាយសំឡេងស្រាល
<<ដេក>>ថាឈិគេងឱបនាងយ៉ាងណែន។
ពេលព្រឹក🌄
ព្រះអាទិត្យរះនាពេលព្រឹក បានចាំងចូលបន្ទប់ដ៏ប្រណិត បូកផ្សំនិងសំលេង សត្វបក្សីយំប្រណាំងគ្នា វាគឺរំខានដល់ការគេងរបស់រើងស្ដើងដែលនៅពត់ពេនមិនចង់ក្រោកពីគ្រែឡើយ។
<<យប់មិញខ្ញុំយល់សុបិនឬ?>>
<<ហ៊ើយ ឈប់គិតទៅៗគេឯណាមកគេងឱបយើងនោះ>>ណាមនឹងយកដៃទះក្បាលខ្លួនឯងតិចៗ
------------
<<កូនឈិ មកហើយហ៎ ម៉ោះញាំបាយ>>ម៉ែចាស់កំពុងរៀបចំអាហារពេលព្រឹកដាក់លើតុត្រៀមចាំថាឈិចុះមកញាំ។
<<ខ្ញុំមានការប្រជុំសំខាន់ មិនបានញាំទេម៉ែចាស់>>ថាហើយគេក៏ដើរសំដៅទៅឡានដែលកូនចៅរៀបចំជាស្រេចនៅខាងមុខភូមិគ្រឹះ។
---------
<<ម៉ែចាស់!>>ណាមនឹងចុះមកមកជួយលើកអាហារនឹងដៃម៉ែចាស់
<<មិនអីទេ កូនទៅអង្គុយចុះ ម៉ែចាស់រៀបអាហារពេលព្រឹកឲញាំ>>ម៉ែចាស់
<<ចាស ម៉ែចាស់ចុះគេ...>>ណាមនឹងអង្គុយលើតុអាហារតែមិនឃើញវត្តមានរបស់ថាឈិ។
<<កូនឈិទៅធ្វើការហើយ ញាំចុះ ម៉ែចាស់ ទៅធ្វើការបន្ទាប់ទៀត>>ម៉ែចាស់ ក៏ដើរចេញទៅបាត់
<<យប់មិញគេគេងឱបខ្ញុំមែនឬ?>>
<<ទោះវាជាសុបិនក៏ដោយក៏វាជាក្តីសុខមួយពេល
ដែរហិៗ>>ណាមនឹងគ្រវីក្បាលអស់សំណើចនិងខ្លួនឯង។
ក្រុមហ៊ុនថាឈិ🏦
នៅក្នុងofficeធំទូលាយពេលនេះស្ងាត់ជ្រងំ មានតែរាងក្រាស់មុខកូនកាត់ រូបរាងសង្ហា អង្គុយពិនិត្យឯកសារយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុនែ្តមិនបានប៉ុន្មានផងគេក៏គិតទៅដល់មនុស្សស្រីដែលមានឈ្មោះថាកូនសត្រូវ នាងមានមុខមាត់សោភា ចរិយាល្អ ដឹងទាប ដឹងខ្ពស់ តែបែជាត្រូវខ្លួនគេយកនាងមកឲចុះនរកមួយនេះ។
<<បើនាងមិនមែនជាកូនរបស់វាម្លេះប្រហែលយើងស្រឡាញ់នាង តែហេតុអ្វីនាងជាកូនអាចង្រៃនោះទៅវិញទើបធ្វើឲយើងគ្មានថ្ងៃលើកលែងឲនាងទេណាមនឹងវ៉ាឡេទីណា>>ថាឈិបានដកយករូបថតមួយសន្លឹកមកមើលដោយនិយាយទៅកាន់មនុស្សស្រីក្នុងរូបនោះឈ្មោះណាមនឹង។
តុកៗៗ
<<ចូលមក>>គ្រាន់តែឮសំឡេងគោះទ្វាថាឈិបានយករូបនោះទុកវិញ។
<<លោកប្រធានចា ជេនយក coffee មកជូនចា>>ជេនជាបុក្គលិក នៅក្នុងក្រុមហ៊ុនហើយនាងក៏ធ្លាប់ឡើងគ្រែជាមួយថាឈិផងដែរ រាល់ដងឲតែបានដេកជាមួយស្រីណាហើយគេតែងលែងខ្វល់ ឲលុយគឺចប់ប៉ុន្តែនាងជេននេះមុនរាងក្រាស់តាមទាមគេមិនឈប់សោះ។
<<ទុកទៅ>>ថាឈិបន្តមើលឯកសារវិញ
<<លោកប្រធានមានអ្វីឲជេនបម្រើទេ ចាំជេនធ្វើជូន>>មិនតែនិយាយនាងក៏ស្ទាបអង្អែលថាឈិគ្រប់កន្លែង។
<<ធ្វើទៅ ធ្វើឲយើងពេញចិត្ត>>អង្អែលបែបៗនឹងនរណាគ្មានអារម្មណ៍ ប៉ះថាឈិប្រុសព្រានផង បាស់តែម្ដង។------‐-------
Tomorrow I will let a new part for you guys .Do not forget waiting my story .😊
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...