១ខែក្រោយមក
រយៈពេលមួយខែកន្លងទៅទារកក្នុងផ្ទៃណាមនឹងក៏លូតលាស់បានយ៉ាងល្អហើយនាងក៏បានទៅពិនិត្យផ្ទៃពោះតាមការណាត់ទៀងទាត់ដែរ បើគិតទៅទារកនោះគឺ3ខែហើយ។
<<ពោះម៉ាក់កាន់តែធំហើយមិដឹងថាលាក់ប៉ាកូនជិតឬអត់ទេ តែម៉ាក់នឹងការពារកូនមិនឲមនុស្សអាក្រក់មកធ្វើបាបកូនដូចម៉ាក់ទេ>>ណាមនឹងនិយាយបណ្តើរអង្អែលផ្ទៃពោះរបស់ខ្លួនបណ្ដើរ
តុកៗៗ
<<ណាមនឹងហា៎ ចៅហ្វាយឲចុះទៅខាងក្រោម>>យីអ៊ុន
<<មានអីឬបងយីអ៊ុន?>>ណាមនឹង
<<បងមិនដឹងដែរ តែថាចុះទៅដឹងរឿងហើយ>>យីអ៊ុន
<<ចាសបងទៅមុនចុះ ខ្ញុំទៅតាមក្រោយ>>ណាមនឹង
<<ចាស>>យីអ៊ុន
----------
ថាឈិបានបង្គាប់ហៅអ្នកបម្រើក្នុងភូមិគ្រឹះទាំងអស់មកជុំគ្នា តែគេមិនបានប្រាប់នរណាឡើងសូម្បីម្នាក់ ក្នុងចំណោមនោះក៏មានជេនផងដែរ។
<<មកអស់ឬនៅ?>>ថាឈិ
<<នៅសល់ណាមនឹង>>យីអ៊ុនឆ្លើយ
<<ខ្ញុំមកហើយ>>ណាមនឹងដើរចូលមកតិចព្រោះមិនអាចរត់បានឡើយ(នាងទម្ងន់ថ្នមខ្លួនចឹងហើយ)
<<ok មកជុំគ្នាអស់ហើយខ្ញុំសូមប្រកាសថា...>>និយាយមិនទាន់អស់ផង ធ្វើឲគ្រប់គ្នាភិតភ័យមិនស្ទើរ
<<ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងយក ជេនធ្វើជាប្រពន្ធរបស់ខ្ញុំ>>ថាឈិ ញញឹមបន្តិចបែរមុខទៅមើលណាមនឹង មែនហើយពាក្យសំដីទាំងប្រៀបបាននឹងអាវុធមុតស្រួចចាក់ទម្លុះបេះដូងណាមនឹងអីចឹង តែនាងបានត្រឹមឈរស្ដាប់គេដោយចុកផ្សា។
<<ឈិបងនិយាយពិតឬអូនរំភើបណាស់ឈិ ហិៗ>>ជេនតោងដៃគេហើយអង្រូនតិចៗតាមអារម្មណ៍ត្រេកអរ
<<តែ ជាប្រ..ពន្ធ...ចុង!>>គេរាងសង្កត់សំឡេង ធ្វើឲជេនដាក់ទឹកមុខចុះវិញ ហើយឆ្ងល់
<<ចុះអ្នកណាប្រពន្ធដើម?បងឈិអូនមិនសុខចិត្តទេណា!>>ជេន
<<អស់ហើយ បំបែកគ្នាទៅធ្វើការទៅ ហើយនាងមកតាមយើង>>ថាឈិសំដៅលើណាមនឹងឲទៅតាមគេ។រីឯ ជេនឈរមីងមាំងតែឯងដោយខឹងសម្បារជាខ្លាំង ខំតែអរការពិតចុងគេដដែល។
<<ចាស>>មិនប្រកែកនាងក៏សម្រេចចិត្តដើរតាមគេដល់បន្ទប់ធ្វើការ។
----------
<<ទោះនាងជាប្រពន្ធដើមឥឡូវនេះ តែចុងក្រោយក៏ត្រូវលែងលះដដែលមែនទេ?>>ថាឈិ
<<មែនហើយ ខ្ញុំដឹង ខ្ញុំយល់ >>ណាមនឹង
<<មិនយូទេយើងនឹងនាងត្រូវចប់គ្នាហើយ>>ថាឈិ
<<ខ្ញុំបន់ឲតែដល់ថ្ងៃនោះទេ>>ណាមនឹង
<<នាងចង់លែងលះដល់ថ្នាក់ហ្នឹងផង?>>ថាឈិ
<<មែនហើយ>>ណាមនឹង
<<បន្ទាប់ពីថ្ងៃនោះមកដល់ហើយនាងទៅណា?>>ថាឈិ
<<លោកមិនចាំបាច់ចង់ដឹងទេ>>ណាមនឹង
<<បើលែងកាន់តែឆាប់កាន់តែល្អ យើងក៏មិនចង់ជួបមុខនាងប៉ុន្មានដែរវាគួឲធុញណាស់ដឹងទេ? >>ថាឈិ
<<វាមិនយូរទេសល់តែ7ខែទៀតទេ >>ណាមនឹង
<<បើគង់តែលែងលះលោកមិនយកអ្នកនាងជេនធ្វើប្រពន្ធពេញសិទ្ធឲហើយទៅ>>ណាមនឹង
<<ចេញទៅ យើងចង់ធ្វើការ>>ណាមនឹងមិននិយាយហើយក៏ដើរចេញទៅបាត់ទុកឲនាងក្រាស់ស្ថិតក្នុងបន្ទប់ធ្វើការតែម្នាក់ឯង។
<<ហឹស នាងឯងចាំមើលណាយើងនឹងដឹងឲទាល់តែបានថានាងត្រូវជាអ្វីប្រាកដនឹងបងឈិ>>ជេនដើរចេញពីបន្ទប់តែចៃដន្យជួបណាមនឹង។
----------
ណាមនឹងមកដល់បន្ទប់ក៏អង្គុយលើពូកយកដៃអង្អែលពោះថ្នមៗហើយនិយាយថាៈ
<<កូនម៉ាក់ប៉ាកូនមានប្រពន្ធម្នាក់ទៀតហើយ តើយើងទាំងពីរនឹងទៅជាយ៉ាងណាទៅ?តែមិនអីទេសល់តែ៧ខែទៀតទេយើងនឹងបានរស់នៅជាមួយគ្នាហើយ ម៉ាក់នឹងលែងលះ យើងនឹងតាមរកអ៊ំប្រុសកូនជាមួយគ្នាណា តែថាម៉ាក់ដូចជាចង់ទៅផ្សារណាស់នៀក >>ណាមនឹង និយាយហើយក៏ងើបដើរចេញបម្រុងទៅផ្សារ តែពេលចេញមកដល់មុខផ្ទះ ÷
ទីតៗៗ
<<សួស្ដី អ្នកនាងនឹង>>ប្រាយ៍ បានឈប់ឡាននៅក្បែរណាមនឹង ដោយសំឡេងកំផ្លេរឡានធ្វើឲថាឈិចេញមកមើល ក្តាប់ដៃណែន។ប្រាយ៍មិនទាន់ដឹងទេថាភូមិគ្រឹះនេះជារបស់សត្រូវគេគឺថាឈិ ឯថាឈិពេលនោះក៏បានដឹងច្បាស់ៗថាឡាននោះជារបស់ ប្រាយ៍ វេនេដ្រាវែល ជាដៃគូប្រកូតប្រជែងរបស់ខ្លួន។
<<ចាស លោកប្រាយ៍>>ណាមនឹង
<<ទៅណាដែល?>>ប្រាយ៍
<<គឺ ខ្ញុំទៅផ្សារ>>ណាមនឹង
<<ឡើងឡានមកខ្ញុំក៏ទៅផ្សារដែរ>>ប្រាយ៍ចុះមកបើកទ្វាឲនាង ពេលនោះថាឈិបានឃើញយ៉ាងច្បាស់ថា ជាប្រាយ៍ គេបើកភ្នែកធំទាំងខឹងសម្បានឹងនាងជាខ្លាំង ដែលហ៊ានទាក់ទងគ្នាបែបនេះ គេគិតថាប្រាយ៍ជាសង្សារណាមនឹង។
<<នាងហ៊ានក្បត់យើងផងហេសណាមនឹង>>ថាឈិសម្លឹងមើលទៅរថយន្តនោះសឹងតែបែកសរសៃភ្នែក។
--------
In car
<<អ្នកនាងណាមនឹង ខ្ញុំសុំសួរមួយបានទេ?>>ប្រាយ៍
<<ចាស>>ណាមនឹង
<<អ្នកនាងមានកូនជាមួយអ្នកណា?>>ប្រាយ៍
<<គឺ...លោកដឹង?>>ណាមនឹង
<<បាទ សូមអ្នកនាងអាចប្រាប់ខ្ញុំបានទេ?ចាត់ទុកថាយើងជាមិត្តនឹងគ្នា>>ប្រាយ៍
<<ចាស ការពិតទៅ...>>ណាមនឹងបានរៀបរាប់គ្រប់យ៉ាងទៅកាន់គេ តែជាពាក្យកុហក ព្រោះគិតថាគេជឿនាង ទាំងអស់។
<<ចៅហ្វាយអ្នកនាង?>>ប្រាយ៍
<<ចាស នេះលោកមិនជឿខ្ញុំទេឬ?>>ណាមនឹង ប្រឹងជ្រើសរើសពាក្យកុហកមកនិយាយទាំងអស់។
<<ខ្ញុំជឿ អ្នកនាង>>ប្រាយ៍ញញឹម
ងឺត~~
<<ដល់ហើយចាំខ្ញុំកំដរអ្នកនាងដើរទិញចុះណា>>ប្រាយ៍ចុះមកបើកទ្វាឲនាង
<<អឺ មិនរំខានលោកទេឬ?>>ណាមនឹង
<<មិនអីទេបាទ ចឹងតោះ>>ប្រាយ៍ចូលមកឱបស្មានាង
<<លោកប្រាយ៍>>ណាមនឹង
<<អរ សុំទោសបាទ ហិៗ>>ប្រាយ៍កាលបើនាងហៅឈ្មោះភ្លាមគេក៏ដកដៃចេញវិញភ្លាម។កាយវិការទាំងនេះគេចមិនផុតពីក្រសែភ្នែករបស់ជេនឡើយនាងបានទាញទូរស័ព្ទមកចុចថតរូបគេទាំងពីរត្រង់កន្លែងកៀកស្មាហើយចុចផ្ញើរទៅឲថាឈិភ្លាមៗតែម្ដង។អ្នកដែលបានទទួលសារនោះហើយ ក៏ពិនិត្យមើលយ៉ាងច្បាស់(យល់ច្រឡំទៀតហើយថាឈិអើយ🥲)កំហឹងកើនទ្វេដងរឹតតែស្អប់ណាមនឹងលើសដើម។
នៅផ្សារទំនើប
<<នេះនែ៎រកឃើញហើយវាជាសៀវភៅសម្រាប់អ្នកម៉ាក់ណាមនឹង វាល្អណាស់គួរតែអានឲបានច្រើន>>ថាហើយប្រាយ៍យកមកដាក់ក្នុងកន្រ្តក មិនមែនតែមួយទេដែលនាយរើសវាច្រើនណាស់សម្រាប់ណាមនឹង(ប្រាយ៍គេpayណា🤭)
<<លោកនេះវាច្រើនណាស់ អស់លុយលោកហើយខ្ញុំយកតែមួយបានហើយ>>ណាមនឹង
<<យកទៅកុំភ័យមើល ដើម្បីក្មួយខ្ញុំផងដែរហិៗ តោះមើលទៀតទៅ!>>ប្រាយ៍
ដើរសុខណាមនឹងបានបុកជាមួយនារីម្នាក់
<<អួយសុំទោសផងអ្នកនាង >>ណាមនឹង ឱនសុំទោសតែមិនបានមើលមុខនារីម្នាក់នោះទេ តែនារីម្នាក់នោះរំភើបជាខ្លាំងកាលបើឃើញមុខនាង ។
<<ណាមនឹង!នេះឯង!ហ៊ើយនឹកណាស់ហ៊ឹកៗ>>រីហ្វាឱបនាងយ៉ាងណែនដោយសារតែបែកគ្នាយូរហើយ។
<<ហ្វា!ហ៊ឹកៗយើងក៏នឹឯងដែរ>>ណាមនឹងឱបតប
<<នេះបងប្រាយ៍ ជាមិត្តយើង>>ណាមនឹង
<<សួរស្ដី អ្នកនាង>>ប្រាយ៍
<<ចាសខ្ញុំរីហ្វាចាស>>រីហ្វា
<<ទើបតែបានជួបគ្នាផង យើងគិតថាទៅរកអ្វីញាំល្អទេនឹង?>>រីហ្វា
<<ទៅៗចាំខ្ញុំជាអ្នក paymoney ចុះ>>ប្រាយ៍
ក្រោយពេលដែលទិញឥវ៉ាន់រួចណាមនឹងក៏នៅបន្តញាំអាហារជាមួយពួកគេយ៉ាងសប្បាយរីករាយ។
--------‐------
See you new part tomorrow guys .🤗
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...