នាពេលព្រឹកព្រលឹមណាមនឹងក្រោកចុះមកជួយចម្អិនអាហារម៉ែចាស់តាមទម្លាប់របស់នាង ។ណាមនឹងរៀបចំដោយយកចិត្តទុកដាក់ ថ្វីត្បិតតែនាងមិនស្រួលខ្លួនយ៉ាងណាក៏ដោយ ព្រោះនាងខ្លាចថាឈិរករឿងទៀត នាងមកធ្វើការគ្មានពាក្យថាឈឺជាឬសម្រាកឡើយ។
<<អ្នកនាងនឹងទៅសម្រាកចុះ ទុកឲ្យខ្ញុំជាអ្នកធ្វើវិញ មើលទៅអ្នកនាងដូចស្លេកស្លាំងណាស់>>យីអ៊ុន
<<មិនអីទេបង យីអ៊ុនខ្ញុំអាចធ្វើបាន>>ណាមនឹង
<<តែអ្នកនាងមានកូនគួរតែគេងឲបានគ្រប់គ្រាន់ ទើបល្អដល់សុខភាព>>យីអ៊ុន
<< មិនអីទេ បើគេងកូនខ្ញុំកើតមកច្បាស់ជាខ្ជិលមិនខាន ហិៗ>>ណាមនឹង
<<ចាស ហិៗ អ្នកនាងខ្លាចកូនខ្ជិលឬ?គេប្រកដជាឧស្សាហ៍ណាស់ហើយព្រោះចៅហ្វាយ មិនដែលខ្ជិល ហើយនឹងមានពេលសម្រាកទេ>>យីអ៊ុន
<<...>>ណាមនឹងស្ងាត់
<<អឺ អ៊ុនសុំទោសអ្នកនាងនឹង>>យីអ៊ុន
<<ឈិហា៎ នៅញាំអាហារពេលព្រឹកជាមួយអូនសិនណា អូនញាំម្នាក់ឯងមិនចូលទេ>>ជេន
<<បងប្រញាប់ទីក្រុមហ៊ុនមួយរយៈពេលនេះបងមាន
ការងារច្រើនណាស់អូនក៏ដឹង>>ថាឈិ
<<ឈិ! អូនមិនចេះញាំ..អាយ៎ ឈិ!ឈប់ភ្លាម>>ជេនរវល់តែរៀបរាប់ថាឈិដើរចេញទៅក្រៅបាត់។
<<ស៊ីមិនចូលមិនបាច់ស៊ី មិនចេះស៊ីក៏ទុកឲគេអ្នកចេះទៅ កុំមកមាយា គួរឲថ្លង់ណាស់វើយ!>>យីអ៊ុនតបញែតៗដាក់ជេន
<<កុំចេះនាងកញ្ជះគេ>>ជេន
<<យឺ... នាងពស់វែក... លែងខ្ញុំអ្នកនាងនឹងខ្ញុំទះវាឲបែកមាត់ម្តង>>យីអ៊ុន
<<យីអ៊ុនបានហើយ កុំអី>>ណាមនឹង
<<យ៉ាងម៉េចទះម៉ោនាងអន់>>ជេនធ្វើមុខឌឺដាក់ យីអ៊ុនថែមទៀត។
<<កុំមករករឿងឈឺខ្លួនពេកអ្នកនាងជេន>>ណាមនឹង
<<នាងកុំមកចេះដឹង ស្រីខូចប្រចាំផ្ទះ ហាសៗ មានកូនគ្មានប្ដី មានតែសាហាយ>>ជេន
<<អញទ្រាំលែងបានហើយវើយ!! ផាច់ៗៗ>>យីអ៊ុនហក់ទៅទះជេនបួនដៃយ៉ាងដំណំដួលលើឥដ្ឋហើយឡើងជិះផងបោចសក់ផងថែមទៀត។
<<អ៊ុនៗបានហើយៗអ៊ុន>>ណាមនឹងចូលមកចាប់ យីអ៊ុន។
<<អាយ៎!!លែងយើងនាងឆ្កួត លែង>>ជេនប្រឹងរើតែមិនបានផលសោះ យីអ៊ុនកម្លាំងដូដំរី
<<ឈប់ភ្លាម !!>>ម៉ែចាស់ចូលមកជាមួយមុខមាំគួរឥរអា
<<ម៉ែ... ចាស់ >>យីអ៊ុន ងើបចេញពីជេន
<<អ៊ុនទៅៗ>>ណាមនឹងដេញយីអ៊ុនចេញព្រោះខ្លាចយីអ៊ុនត្រូវរំពាត់
<<ពួកនាងមិនមានការងារទេហេស៎ បានមកទះតប់គ្នាទាំងព្រឹក>>ម៉ែចាស់
<<វាមកដៀមដាមយើងមុន>>ជេន
<<នាងឌឺដាក់យើងធ្វើអី>>យីអ៊ុន
<<បិទមាត់ ហើយទៅធ្វើការកុំឲយើងក្ដៅក្រហាយទាន់នាងអ៊ុន>>ម៉ែចាស់
<<ចាស សុំទោសម៉ែចាស់>>យីអ៊ុន
<<នាងក៏ចេញទៅដែរទៅ>>ម៉ែចាស់
<<ផ្ទះប្ដីយើង!យើងមិនទៅ !យើងចង់ឈរត្រង់ណាក៏បាន>>ជេន
<<ណាមនឹងទៅសំរាកទៅកូន ប្រយ័ត្នសត្វអសេរពិសខាំ>>ម៉ែចាស់
<<ចាសម៉ែចាស់>>ណាមនឹងក៏ដើរចេញទៅក្រោយផ្ទះបាត់ទៅ
<<មិនបាច់និយាយទេ យើងទៅហើយហ៊ឹស>>ជេនឃើញម៉ែចាស់សម្លឹងទៅនាងក៏និយាយកាត់បាត់។
<<មនុស្សបែបនេះប្រហែលនៅភូមិគ្រឹះនេះមិនបានយូទេមើលទៅ>>ម៉ែចាស់គ្រវីក្បាល
__________
<<នែ៎ ចៅហ្វាយឯងនៅទេ?>>ហ្វាងជីសួរទៅកាន់ ដេន
<<ចៅហ្វាយនៅក្នុងការិយាល័យបាទ ចាំខ្ញុំ...>>ដេនប្រុងនឹងនិយាយតែហ្វាងជីកាត់មុនបាត់ហើយ
<<មិនបាច់!យើងទៅរកវាខ្លួនឯង>>ហ្វាងជី
---------
<<អ្ហេម មិនគិតនឹកនាគ្នាខ្លះទេឬលោកអគ្គនាយក
ឈិ?>>ហ្វាងជី ចូលមកតែមិនបានសុំការអនុញ្ញាតឡើយទោះបុគ្គលិកហាមក៏ដោយ។
<<ឯងមានអីឲយើងនឹកទៅ>>ថាឈិបន្តឈ្ងោកមើលឯកសារដដែល។
<<យើងនៅទីនេះ មិនបាច់ទៅរកក្នុងឯកសាររបស់ឯងទេ>>ហ្វាងជី
<<សម្រេចថាឯងមកមានការស្អី>>ថាឈិទម្លាក់ឯកសារចុះ
<<មកបបួលផឹកយ៉ាងម៉េចដែរ?>>ហ្វាងជី
<<យើងមិនផឹកទេ>>ថាឈិ
<<យូរៗម្តង ឯងដាច់ចិត្តម្លេះខំមកបបួល ឬឯងកែខ្លួនដើម្បី អ្នកនាងនឹង?>>ហ្វាងជី
<<ផាំង!ឯងកុំយកស្រីនោះមកនិយាយ យើងស្អប់!>>ថាឈិទះតុហើយថែមទាំងសម្លុតហ្វាងជី តែមិនធ្វើឲនាយខ្លាចនោះទេ
<<ស្អប់?មិនឃើញកន្លែងណាគួរឲស្អប់ផងមានតែគួរឲស្រឡាញ់ តែថាថ្ងៃនោះមើលទៅឯងដូចហួងហែងដល់ហើយ ហិៗ>>ហ្វាងជីនៅតែញ៉ោះថាឈិ គេជាមនុស្សពូកែដេញដោលណាស់ ហើយថែមទាំងព្រាននារីទៀតផង។
<<មនុស្សឯងបើមិនបានបែកមាត់នៅមិនសុខទេហេស>>ថាឈិ
<<ហូយ កុំក្ដៅពេកមើល យប់ទៅនេះទៅក្លិបយើងទៅ ចាំយើងហៅជីនដែរ>>ហ្វាងជី
<<អឺ ក៏បាន>>ថាឈិ
<<បើអាច យកណាមនឹងទៅផងយើងសុំញ៉ែ>>ហ្វាងជី
<<អត់ !!ឆាប់ចេញទៅ>>ថាឈិ
<<ចិត្តអាក្រក់ ហិៗ ឯងប្រច័ណ្ឌនាងហើយ អាទៅ
ហើយៗ>>ថាឈិស្ទុះងើបពីកៅអីប្រុងចូលទៅដាល់ហ្វាងជីតែនាយរត់ចេញទៅក្រៅបាត់។ហើយគេក៏មកអង្គុយតុធ្វើការវិញ។
<<ប្រច័ណ្ឌឬ?គ្មានផ្លូវឡើយ>>ថាឈិ
---------
ពេលល្ងាច
ណាមនឹងដើរចុះមកខាងក្រោមតែត្រូវដៃនរណាម្នាក់រុញតែសំណាងនាងចេះទប់ក្បាលជណ្ដើរជាប់ហើយងាកក្រោយឃើញថាជាជេន។ពេលនោះជេនចូលមកច្របាច់មាត់នាងខ្លាំងមែនទែននិងនិយាយថា
<<នាងឯងសមតែងាប់ទេ!>>ជេន
<<លែងខ្ញុំទៅជេនខ្ញុំខ្លាចធ្លាក់ហ៊ឹកៗ>>ណាមនឹងយំ ដោយការភ័យខ្លាចជាខ្លាំព្រោះជណ្ដើរមានច្រើនកាំណាស់។
<<ខ្លាចហេស៎ នាងដឹងទេថាឪនាងងាប់ដោយសារស្អី វាងាប់ដោយសារយើងនេះហើយ យើងជាអ្នកសម្លាប់
វា!>>ជេនប្តូរមកច្របាច់កណាមនឹងម្ដង
<<ខិៗ អ្នក..នាងជេន..កុំអី ហ៊ឹកៗ>>ណាមនឹងគ្រវីក្បាលតតាក់និយាយមិនចង់ចេញ។
<<យើងនឹងបញ្ជូននាងឲទៅចុះនរកជាមួយវា>>ជេន
<<អាយ៎!!!!ដឹបៗៗៗ>>ណាមនឹងរមៀលធ្លាក់តាមកាំ
ជណ្ដើរម្ងមួយកាំៗរហូតដល់ក្រោម។
<<កូននឹង/អ្នកនាងនឹង >>យីអ៊ុននិងម៉ែចាស់ស្រែកដំណាលគ្នា ស្ដែងៗនឹងភ្លែកណាមនឹងពោពេញដោយឈាមស្រោចខ្លួនជោគ ក្បាលរបស់នាងមានឈាមដោយសាការបុកនឹងកាំជណ្ដើរ យីអ៊ុនរត់មកមើលមុនម៉ែចាស់
<<ម៉ែចាស់!អ្នកនាងនឹងហូរឈាមតាមជើង
ហ៊ឹកៗ>>យីអ៊ុន
<<ខលហៅឡានពេទ្យមក!>>ម៉ែចាស់
-----------
រឺងៗ
ថាឈិអង្គុយក្រេបកាហ្វេសុខៗ ប្រាវ កែវកាហ្វេរបូតពីដៃព្រោះសំឡេងទូរសព្ទរោទិ៍។
<<ម៉ែចាស់មានការអ្វី>>ថាឈិ
<<កូនឈិ ណាមនឹងធ្លាក់ពីលើកាំជណ្ដើរ ហ៊ឹកៗ>>ម៉ែចាស់
<<នាងនៅឯណាម៉ែចាស់?>>ថាឈិ
<<នៅមន្ទីពេទ្យ ហ៊ឹកៗ>>ម៉ែចាស់
<<ខ្ញុំទៅដល់ឥឡូវហើយ ទឺតៗ>>ខ្សែរទូរសព្ទត្រូវបានផ្ដាច់ ថាឈិតក់ស្លុតជាខ្លាំង(បើនាងហ៊ានតែកើតអ្វី យើងនឹងដាក់ទោសនាងមិនខាន នាងគ្មានសិទ្ធចេញពីយើង!)។
-----------
មន្ទីរពេទ្យ🏥
<<ម៉ែចាស់អង្គុយសិនមក>>យីអ៊ុន
<<យើងបារម្ភពីកូននឹង>>ម៉ែចាស់
<<នាងយ៉ាងម៉េចហើយម៉ែចាស់>>ថាឈិចូលមកជាប្រញាប់
<<នៅខាងក្នុង បន្ទប់វះកាត់>>ម៉ែចាស់
<<ចុះជេននៅឯណា?>>ថាឈិ
<<ម៉ែចាស់មិនដឹង ហើយក៏មិនឃើញដែរ>>ម៉ែចាស់
<<ចៅហ្វាយ អ្នកនាងជេនរត់បាត់ហើយ ភស្តុតាងនៅក្នុងកាមេរ៉ាសុវត្ថិភាពបាទ>>ដេន
<<ចាត់ការនាងទៅ>>ថាឈិ និយាយហើយដើរចេញទៅបាត់
<<ការពិតយ៉ាងម៉េចទៅលោកដេន>>យីអ៊ុន
<<នាងដឹងហើយខ្ជិលប្រាប់ណាស់>>ដេក៏ចាកចេញទៅធ្វើកិច្ចការបាត់
<<ប្រុសចង្រៃនេះ>>យីអ៊ុនលួចជេរដេន
មួយសន្ទុះមក
គ្រូពេទ្យបានដើរចេញមកជាមួយទឹកមុខមិនស្រស់បស់សោះ។
<<លោកគ្រូពេទ្យ តើអ្នកជំងឺយ៉ាងម៉េចហើយ>>ម៉ែចាស់
<<អ្នកជំងឺខ្សោយណាស់ ហើយបាតបង់ឈាមច្រើន ខាងយើងខ្ញុំត្រូវការឈាមប្រភេទOជាបន្ទាន់ តើមាននរណាមានទេ?>>ដុកទ័រ
<<យកពីខ្ញុំទៅខ្ញុំមាន>>គ្រាន់តែបុរសនោះនិយាយភ្លាមធ្វើឲម៉ែចាស់ឆ្ងល់ភ្លាម តើគេជានរណា?
<<លោកជាអ្នកណា?>>យីអ៊ុន
<<ជាមិត្តណាមនឹង>>ប្រាយ៍
<<សូមអញ្ជើញលោក>>ដុកទ័រ
<<ពេទ្យចុះកូន?>>ម៉ែចាស់
<<ចូលរួមសោកស្តាយផងខាងយើងជួយមិនបានទេ! តោះលោក>>ដុកទ័រ
<<បាទ>>ប្រាយ៍ដើរទៅតាមពេទ្យបាត់
-----------
ក្លឹប
នៅក្នុងក្លឹបប្រគុំតន្រ្តីមានយុវវ័យច្រើនកុះកររាំសប្បាយ ជាមួយភ្លេងញាក់កត្រាក់អារម្មណ៍ លាយឡំនឹងភ្លើងពាសពេញទី ប្លែកតែថាឈិអង្គុយស្រងូតស្រងាត់ គិតតែពីអកស្រាដូចទឹក។
<<អាឈិ កើតអីមុខពិបាកមើលម្លេះ>>ហ្វាង
<<ណាមនឹងចូលពេទ្យហើយ>>ថាឈិ
<<ហាស!នាងកើតអី?>>ហ្វាង
<<ធ្លាក់ពីលើកាំជណ្ដើរ>>ថាឈិ
<<ធ្ងន់ធ្ងរអត់?>>ជីនឌែល
<<មិនដឹងទេ តែម៉ែចាស់ប្រាប់ថាធ្ងន់ហើយនាងមានផ្ទៃពោះទៀត>>ថាឈិលើកដៃជ្រោងសក់ដោយការស្មុកស្មាញ
<<យើងចង់ទៅមើលនាង>>ហ្វាង
<<យើងដូចគ្នាវើយ>>ជីន
<<តែយើងគ្មានមុខទៅជួបនាងទៀតទេ!យើងបាន...>>ថាឈិរៀបរាប់រឿងនាយធ្វើបាបណាមនឹង ហើយមិនទទួលស្គាល់កូនខ្លួនឯង។
<<ពុទ្ធោអើយអាឈិ កុំឡើយនឹងសូម្បីតែយើងក៏មិនលើកលែងឲឯងដែរ>>ហ្វាង
<<បានហើយតោះ>>ជីន
--------------
See you a next part bye 🤗
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...