ភាគ១

1.6K 126 15
                                    

ត្របកភ្នែកងរស្អាតបើកឡើងសន្សឹមៗទាំងធេងធោងក្បាលឈឺខ្ទរៗដូចមានអ្នកយកអ្វីមកដុំ កម្រើកខ្លួនតែបន្តិចក៏ដឹងដល់ការឈឺចុកចាប់ពេញរាងកាយជា
ពិសេសផ្នែកល្វែងខាងក្រោមឈឺចាប់ស្រគៀរសព្វសាច់ទាំងអស់ រាងតូចល្អិតខ្ញាំភួយដែលគ្របដណ្តប់រាងកាយរបស់គេ ខួរក្បាលក៏រំលេចរឿងថោកទាបដែលនាយបានធ្វើដាក់គេកាលពីយប់មិញ គិតហើយទឹកភ្នែកក៏ហូរស្រក់មកសស្រាក់មិនគួរណាខ្លួនជួបនិងរឿងអស់ទាំងនេះទង្វើឃោរឃៅកាលពីយប់មិញនេះជាអ្វីដែលគេខ្លាចបំផុតក្នុងជីវិត បើពេលនេះអាចក្រោកបានគេនិងរត់ចេញឲ្យបានឆ្ងាយបំផុតឆ្ងាយរហូតដល់អ្នកណាមិនអាចរកគេឃើញគេឈឺគេមានអារម្មណ៍ថាហត់និងធ្វើអ្វីបន្តទៀត រាងកាយរបស់គេឈឺ បេះដូងតូចរបស់គេពេលនេះក៏ឈឺ ចិត្តរបស់គេក៏ឈឺ ឈឺព្រោះមិនដឹងតទៅមុខថាខ្លួននិងត្រូវជួបអ្វី
តើគ្រួសាររបស់គេនិងទៅជាបែបណា?ពួកគាត់ប្រាកដជាអាប់អោនកិត្តិយសដោយសារកូនប្រុសរបស់គាត់ដែលប្រព្រឹត្តរឿងគម្រក់បែបនេះ
តើគេត្រូវប្រឈមមុខនិងពិភពលោកបានយ៉ាងមិច?

"បងប្រុស អ្ហឹកៗ"នឹកអ្វីក៏មិនចេញខួរក្បាលស្រាប់
តែនឹកឃើញតែបងប្រុសបង្កើតជាទីស្រឡាញ់ទាំងពីររបស់ខ្លួនមិនដឹងថាពេលនេះពួកគាត់បារម្ភពីគេប៉ុណ្ណា បន្ទោសខ្លួនឯងប៉ុណ្ណាដែលការពារគេមិនបាន ពេលនេះម៉ោងពីររសៀលវិញបាត់ទៅហើយ បាត់គេពេញមួយយប់មិនបានត្រឡប់ទៅភូមិគ្រឹះវិញក្នុង
ភូមិគ្រឹះពេលនេះប្រហែលជាចលនាចលពេញនិងទៅហើយ ប៉ាម៉ាក់ក៏ទើបចេញទៅក្រៅប្រទេសពីរថ្ងៃមុន នេះបើពួកគាត់ដឹងដំណឹងនេះម្ល៉េះតើពួកគាត់និងទៅជាយ៉ាងណា

"ឃ្លានទេ"សំឡេងគ្រលរប្រកបដោយអំណាចពោលសួរទៅរាងតូចល្អិតដែលទើបនិងភ្ញាក់ នាយមើលសកម្មភាពរាងតូចទាំងអស់ក្រោយភ្ញាក់ឡើងមកតែមិនមាត់សុខចិត្តឲ្យគេស្ងប់ចិត្តបានបន្តិចសិន
ហើយអ្វីដែលជាការសន្ទនាដំបូងនាយជ្រើសរើសសួរ
រាងតូចបែបនេះ ព្រោះដឹងថាកាលពីយប់ក៏មិនទាន់
បានអ្វីចូលពោះ រហូតដល់ម៉ោងពេលនេះទៀតហើយ
បើមិនឃ្លានវាចម្លែកណាស់

"អ្ហឹកៗ លោកលេងឆ្អែតហើយមែនទេ"រាងតូចងាកភ្នែកសម្លឹងទៅអ្នកម្ខាងទៀតដែលអង្គុយកៅអីបែរមុខ
មករកគេទាំងញញឹមស្រស់ បានបំផ្លាញគេញាំញីគេ
បែបនេះសប្បាយចិត្តខ្លាំងណាស់មើលទៅ ទោះជា
មិនបាននិយាយក៏គេអាចដឹងតាមរយៈស្នាមញញឹម
និងកែវភ្នែកហាក់ចំអកឡកឡឺយរបស់នាយបានដែរ

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now