ភាគ១៦

1K 129 17
                                    

     អ៉ីដេននិងជេយ៉ុនបណ្តើរគ្នាចុះមកក្រោមវិញខ្លួនទាំងពីរស្អិតរមួតគ្នាបេះមិនចេញចុះមកដល់ក្រោមកាលណាក៏ទាញចំណាប់អារម្មណ៍ជុងវ៉ុនដែលកំពុងអង្គុយសាឡុងលេងទូរស័ព្ទរហ័សពោលពាក្យសម្តីឡើងមកភ្លែតព្រោះថ្ងៃនេះពួកគេទាំងពីរហាក់ដូចជាត្រូវរ៉ូវគ្នាខ្លាំងណាស់ ជេយ៉ុនញញឹមជាប់ផ្ទៃមុខមិនឲ្យគេចម្លែកចិត្តមិចនិងបានទៅ

     "ដូចជាស្អិតរមួតគ្នាម្ល៉េះអ្នកទាំងពីរបម្រុងទៅហើយឬ"ជុងវ៉ុនដើរចេញមកសម្តៅទៅរកពួកគេដៃលើកអោបទ្រូងសម្លឹងមុខពួកគេឆ្លាស់គ្នាម្តងម្នាក់ប៉ុន្តែកែវភ្នែកបាញ់សម្លឹងទៅជេយ៉ុនលើក្រោមព្រោះថ្ងៃនេះជេយ៉ុនតែងខ្លួនស្អាតប្លែកភ្នែកខ្លាំងណាស់ នេះប្រហែលគេចពីលោកពូមិនរួចទៀតហើយ

     "ថ្ងៃនេះឯងមិនបាច់ទៅក្រុមហ៊ុនរៀនការងារទេដើរលេងឲ្យសប្បាយទៅចាំពូបាញ់លុយឲ្យចាយ"
អ៉ីដេនញញឹមស្រាលៗរួចពោលឡើងធ្វើឲ្យជុងវ៉ុនភ្ញាក់បន្តិចរួចញញឹមខ្ជឹបព្រោះកម្រមានថ្ងៃសម្រាកណាស់
បានលោកពូបើកដៃឲ្យទាំងសម្រាកដើរលេងហើយបានលុយចាយទៀតថ្ងៃនេះប្រហែលថ្ងៃសំណាងរបស់គេហើយ

     "តើថ្ងៃនេះមានអ្វីពិសេសមែនទេបានជាលោកពូចិត្តល្អយ៉ាងនេះប៉ុន្តែអរគុណបាទ"ជុងវ៉ុនពោលតប
ទៅលោកពូតែភ្នែកសម្លឹងទៅជេយ៉ុនប៉ុន្តែជេយ៉ុនបែរមុខចេញធ្វើរឹកហីៗលើកដៃឆ្កឹះក្រចកខ្លួនឯងលេងធ្វើមិនដឹង

     "កុំនៅដល់យប់ពេកត្រូវត្រឡប់មកផ្ទះពូទៅហើយ"ពោលចប់កាលណាជើងទាំងគូរក៏បោះជំហានចាកចេញពីវិមានសម្តៅទៅរកឡានដែលរៀបចំរួចជាស្រាច់រួមជាមួយនិងកាយតូចល្អិតដែលនាយអោបចង្កេះជាប់មិនលែង មកដល់ឡានក៏ជាអ្នកបើកទ្វារឲ្យរាងតូចចូលជាមុនទើបនាំខ្លួនចូលជាក្រោយហើយបើកចាកចេញពីវិមានបាត់ទៅតាមដោយក្រសែភ្នែកជុងវ៉ុនតាមសម្លឹងរហូតផុតកន្ទុយភ្នែក

     "សុំឲ្យមកវិញដើរបានធម្មតាណា យើងសង្ឃឹមថានិងមិនជិះរទេះរុញទេ"ជុងវ៉ុនក្រវីក្បាលតិចៗរួចសើច
រហ៉ឹសនិងបំពង់កតែភ្លាមៗក៏នឹកឃើញទាញទូរស័ព្ទចេញមកព្រោះថាលោកពូថាបាញ់លុយឲ្យគេ

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now