ភាគ១៥

867 122 20
                                    

ឡរ៉េនសម្លឹងមុខជេយ៉ុនចំកំពុងវិភាគមើលថា
ជេយ៉ុនមានចំណុចល្អត្រង់ណាខ្លះដែលអាចធ្វើឲ្យអ៉ីដេនងប់ងល់និងគេដល់ម្លឹងតែនាងកាន់តែមើលនាងកាន់តែដឹងច្បាស់ក្នុងចិត្តថាក្មេងប្រុសម្នាក់នេះមានរូបសម្រស់គួរជាទីជាប់ចិត្តពិតមែន វាមិនប្លែកទេដែលអ៉ីដេនហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានគេ

"មនុស្សស្អាតៗដូចជេយ៉ុននេះបានស្រាប់ហើយ"
ឡរ៉េនញញឹមកាន់តែស្រស់ជាងមុនចំណែករាងតូចក៏មិនបានបដិសេធបំណងល្អដែលមានអ្នកសរសើរទើបញញឹមទទួលយកទាំងមោទនភាពរឿងសម្រស់
មួយមុខគេមិនអាចបដិសេធមិនទទួលឡើយ

"ថ្ងៃនេះជុំគ្នាល្អណាស់"សំឡេងគ្រលរធំមានអំណាចបន្លឺឡើងកាត់ចង្វាក់មនុស្សក្នុងបន្ទប់ទទួលភ្ញៀវឲ្យងាកទៅគ្រប់គ្នា ភរិយាទាំងបីរបស់ម្ចាស់វិមាន ជុងវ៉ុននិងអ្នកបម្រើប្រុសស្រីឱនគោរពទៅកាន់អ៉ីដេនតាមទម្លាប់ដែលធ្វើជាប្រចាំប៉ុន្តែនាយមិនបានចាប់អារម្មណ៍ជាមួយឡើយផ្ទុយទៅវិញក្នុងកែវភ្នែករបស់នាយមានតែរាងតូចល្អិតដែលឡីងឡង់សម្លឹងទៅគ្រប់គ្នាដែលកំពុងឱនគោរពនាយទៅវិញ ក្នុងវិមានមានច្បាប់ទម្លាប់មនុស្សគ្រប់គ្នាត្រូវតែគោរពតាម
បើអ្នកណាល្មើសនិងជួបរឿងមិនល្អពុំខាន តែសម្រាប់រាងតូចម្នាក់នេះទោះល្មើសច្បាប់ប៉ុណ្ណាក៏នាយមិនដាច់ចិត្តដាក់ទោសដែរ

"រៀបចំអាហារទៅតោះជេយ៉ុនអូនប្រហែលឃ្លានហើយ"អ៉ីដេនដើរមករកជេយ៉ុនរួចដៃម្ខាងក៏លូកទៅស៊កអោបចង្កេះតូចបណ្តើរជេយ៉ុនកាត់មុខភរិយាទាំងបីដោយមិនអើពើមួយមាត់ ជុងវ៉ុនចង់អស់សំណើចតែក៏ព្យាយាមទប់ដើរចេញធ្វើរឹកហីៗព្រោះនៅក៏មិនដឹងនៅធ្វើអីចំណែកអ្នកបម្រើគ្រាន់តែឮបញ្ជាពីលោកម្ចាស់ភ្លាមក៏ស្ទុះស្ទារទៅរៀបចំយ៉ាងញាប់ដៃ
ញាប់ជើងមិនឲ្យម្ចាស់ប្រុសទាស់ចិត្តឡើយម្ហូបអាហារក៏ត្រូវបានលើកយកមកដាក់លើតុជាច្រើនមុខ

"បងស្រីឡរ៉េន ជេយ៉ុនក្មេងម្នាក់នេះចរិកមើលក៏ដឹងថាមិនមែនជាមនុស្សល្អដែរនេះគ្រាន់តែចូលមកក្នុងវិមានមិនទាន់បានប៉ុន្មានផងក៏តំឡើងរឹកចង់កាត់មុខបងស្រីបាត់ទៅហើយ"វ៉ុនយីងដើរចូលមកកៀកនិងឡរ៉េននិងនិយាយឡើងហាក់ដូចជាព្រួយបារម្ភទៅកាន់ឡរ៉េនជំនួសព្រោះគិតថាជេយ៉ុនចង់កាត់មុខនាងដែលជាភរិយាទីមួយ នាងលួចញញឹមគំនួចសម្លឹងទៅឡរ៉េនថានិងមានប្រតិកម្មបែបណា

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now