ភាគ១០

1.2K 121 20
                                    

    ព្រឹកថ្ងៃថ្មីឈានចូលមកដល់តែថ្ងៃនេះមិនដូចព្រឹករាល់ដងក្នុងវិមានលីស្ទីនត្រាមានភាពអ៊ូអរជាងមុនអ្នកបម្រើក្នុងវិមានទាំងអស់ខ្នះខ្នែងរៀបតុបតែងវិមានយ៉ាងស្រស់ស្អាតមិនអាចធ្វេសប្រហែសបានទេហើយក៏ដឹងថាម្ចាស់វិមានរបស់ពួកគេជាមនុស្សបែបណាគ្រប់យ៉ាងត្រូវតែល្អទាំងអស់មួយសន្ទុះក្រោយសម្រឹបជើងរបស់មនុស្សប្រុសម្នាក់ក្នុងឯកសណ្ឋានសាលានៃសកលវិទ្យាល័យគេចុះមកដល់ក្រោមរួចអោបដៃសម្លឹងទៅអ្នកបម្រើគ្រប់គ្នាដែលកំពុងធ្វើការញាប់ដៃរៀងៗខ្លួនទឹកមុខស្មើធេងជាទម្លាប់របស់គេស្រាប់ អ្នកបម្រើងាកភ្នែកឃើញភ្លាមក៏ឱនគោរពភ្លែតព្រោះអ្នកចំពោះមុខមានឋានៈជាអ្នកប្រុសតូចរបស់វិមាន

    "រៀបចំដល់ថ្នាក់នេះផងឬ"រាងតូចគិតក្នុងចិត្តម្នាក់ឯងមិនបានបញ្ចេញឲ្យអ្នកណាឮគេសើចរហ៉ឹស
និងបំពង់កព្រោះក្នុងវិមានមិនដែលរៀបចំកម្មវិធីរញ៉ែរញ៉ៃបែបនេះនោះទេតែមើលពេលនេះចុះផ្កាកុលាប
ក្រហមចាប់ផ្តើមរីកស្គុះស្គាយពេញវិមានបាត់ទៅហើយ គេមិនបានចម្លែកចិត្តថាវិមាននិងមានរឿងអ្វីព្រោះមិនពិបាកស្មានតែគេប្រហែលជាត្រូវត្រៀមធ្វើខ្លួនបែបណាដើម្បីទទួលអនាគតពូតូចរបស់គេទៅវិញទេ

    "ចង់ឃើញអនាគតពូតូចទីបួនដល់ហើយថាស្រស់ស្អាតខ្លាំងបែបណាទើបអាចចងចិត្តលោកពូអ៉ីដេន
បានទៅ"ស្នាមញញឹមគែមមាត់ផុសឡើងពេលដៀងភ្នែកឃើញមនុស្សស្រីម្នាក់ក្នុងឈុតរ៉ូបពណ៌ផ្កាឈូកខ្ចីចុះមកដល់ គេធ្វើជានិយាយឡើងបែបត្រេកអរទាំងដែលនេះមិនមែនជាចរិករបស់គេទាល់តែសោះតែការដែលស្រដីនេះហាក់កំពុងតែផ្លែផ្កាឲ្យអ្នកម្ខាងទៀតច្បាស់ណាស់

    "ជុងវ៉ុនមិនបាច់តក់ក្រហល់ក៏បានល្ងាចនេះក៏បានជួបហើយ"នាងដឹងចេតនារបស់គេក៏តបទៅវិញទាំងស្នាមញញឹមព្រោះតួអង្គរបស់នាងជាមនុស្សស្រីដ៏ល្អម្នាក់ក្នុងក្រសែភ្នែកគ្រប់គ្នាក្នុងវិមាន អ្នកបម្រើប្រុសស្រីកាលបើបានឃើញម្ចាស់ស្រីចុះមកដល់ក៏ឱនគោរពលំទោនទាំងស្នាមញញឹមពព្រាយគ្រប់គ្នា

    "អ្នកមីងទីបីចុះមកដល់ពីពេលណា"ជុងវ៉ុនធ្វើជាភ្ញាក់ផ្អើលទាំងដែលគេដឹងស្រាប់ហើយថាវ៉ុនយីងមកដល់តាំងពីពេលណា វ៉ុនយីងញញឹមស្រាលៗលើកដៃស្រឡូនទៅអង្អែលស្មារជុងវ៉ុនថ្នមៗមុននិងពោលតបទៅវិញ

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now